• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • បើករថយន្តលឿនពេករេចង្កូតក្រឡាប់ផ្ទុះឆេះទាំងស្រុង បណ្តាល​ឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់​ស្រាល នៅស្រុកជាំក្សាន្ត
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 28 December, 2017  ម៉ោង 12:13 | សន្តិសុខ​សង្គម

    ខេត្តព្រះវិហារ៖ ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន៤នាក់ បាន​រងរបួស​ធ្ងន់​ស្រាល បន្ទាប់ពីបើកបររថយន្តលឿនពេកបានជួបឧប្បត្តិហេតុរេចង្កូតធ្លាក់ផ្លូវ ក្រឡាប់​ឆេះ​ដោយ​ខ្លួនឯងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅ​ចំណុច​ចម្ការកៅស៊ូ ក្នុងភូមិ​វាល​ធំ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ប្រះ​វិហារ ។

    សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា រថយន្តជួបគ្រោះថ្នាក់ក្រឡាបនោះម៉ាកកាមរី​ឆ្លាម ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-3534 ជិះ​គ្នា៤នាក់ ស្រី​ម្នាក់ និង​ប្រុស​បីនាក់ គឺជា​ជនជាតិ​វៀត ណា​ម បើកបរក្នុងល្បឿនលឿន។ លុះ​មកដល់​កន្លែងកើតហេតុ បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ បណ្តាល​ឲ្យ​ផ្ទុះ​សេ​ខ្សែភ្លើង​ឆាបឆេះ​រថយន្ត​នោះ​ទាំងស្រុង រីឯ​មនុស្ស​នៅក្នុង​រថយន្ត​ទាំង៤នាក់ បាន​លូន​ចេញមកក្រៅ ត្រូវបាន​ប្រជា ពលរដ្ឋនៅក្បែរនោះ ជួយសង្គ្រោះ​បាន​ទាន់​ពេ​លើ​វេលា។

    ប្រភពបញ្ជាក់ថា ជនរងគ្រោះ​ទាំង៤នាក់ ត្រូវបាន​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។ ចំណែកឯរថយន្តត ត្រូវបាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត ធ្វើ​ការជួយ​ពន្លត់ រួចរាល់​ហើយ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...