• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ព្រះសង្ឃ​និង ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្បាលដំរី​មាន​ទឹកចិត្ត​សប្បាយរីករាយ ព្រោះ​បាន​ផ្លូវលំ​មួយ​ខ្យែ​ធ្វើដំណើរ​បាន​ស្រួល​ដែលជា​ព្រះរាជ​អំណោយ សម្តេច​ព្រះបាទ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 December, 2017  ម៉ោង 15:55 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ និង​ព្រះ​សង្ឃគ​ង្គ​ក្នុង​វត្ត​អាត់​ទ្វារ​លើ​ហៅ​វត្ត​ស្តុក​អាត់ បាន​សម្តែង​ទឹកចិត្ត​រំភើប​រីករាយ​យ៉ាងខ្លាំង ព្រោះតែ​បានទទួល​ផ្លូវលំ​មួយ​ខ្យែ​មាន​ប្រ វែង​២​គីឡូម៉ែត្រ​ដែលជា​ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រ​អ​រាជាណាចក្រ​កម្ពុជា ដើម្បី​សម្រួល​ដល់​ការ​ដំណើរ​ដល់​បងប្អូន​កូនចៅ​របស់​ព្រះអង្គ ដែល​កំពុង​ជួប​ការលំបាក ក្នុងការ​ធ្វើដំណើរ​កន្ល​ង​មក ។

    ព្រះគ្រូ​ចៅអធិការ​វត្ត​អាត់​ទ្វារ​លើ ហៅ​វត្ត​ស្តុក​អាត់ ព្រះនាម ខាត់ មុនី មាន​ថេរ​ដីកា​រថាៈ ផ្លូវ​មួយ​ខ្យែ​លំ​នេះ​បាន​បែក​ចេញពី​ផ្លូវជាតិ​លេខ​៥ ដែលមាន​ប្រវែង​ជាង​២​គី​ឡី​ម៉ែត្រ សំដៅ​មក​ចំ​មុខ​វត្ត​ស្តុក​អាត់ ហើយ​បាន​បត់​ចេញ​សំដៅទៅ​ផ្លូវកា​ត់ទៅ​ឃុំ​អ​ញ្ច​ញ​រូង កាលដើមឡើយ ផ្លូវ​មួយ​ខ្យែ​នេះ បាន​ជួប​ការលំបាក​ខ្លាំងណាស់ ព្រោះតែ​គ្មាន​ការជួសជុល​តាំងពីដើម​មក ។ ចំណែក​ពុ​ទ្ឋ​បរិ​ស​ទ័ ដែល​ចង់​ចូលមក​កាន់​វត្ត​អារាម យ៉ាង​កំសត់​មួយ​នេះ ក៍​ជួប​ការលំបាក​ក្នុងការ​ធ្វើដំណើរ​ចូលមក​ធ្វើ​បុណ្យទាន និង​ចូលរួម​កសាង​វត្ត​នេះដែរ ដែល​ធ្វើអោយ​វត្ត​ចេះតែ​បាត់បង់​សប្បុរសជន ក៍​ដូចជា​អ្នក​ចង់​ជួយ​កសាង​វត្ត​នេះ​ផងដែរ ។

    ​ពេល​ទត​ឃើញ​ការលំបាក​ខាងលើនេះ ព្រះមហាក្សត្រ​ទ្រង់​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ជួយ​កសាង​ផ្លូវ​មួយ​ខ្យែ​នេះ​ធ្វើអោយ​ព្រះអង្គ ក៍​ដូចជា​ប្រជាពលរដ្ឋ ក្នុងភូមិ​ឃុំ​ទាំងអស់​មានទឹក​ចិត្ត​ស​ប្ពា​យ​រីករាយ​យ៉ាងខ្លាំង ក្នុងនាម​ព្រះអង្គ​ជា​ចៅអធិការ​វត្ត ក៍​ដូចជា​ប្រជាពលរដ្ឋនៅក្នុង ភូមិ ឃុំ ក្នុងស្រុក​បរិបូណ៌ សូម​ថ្លែងសេចក្តី​អំណរ​ព្រះ​គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ព្រះ​ក​រុ ណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី​យ៍ ព្រះវរៈរាជ​មាតា​ជាតិខ្មែរ ដែល​សម្តេច​ទាំង​២ ព្រះរាជ​ប្រទាន​កសាង​ផ្លូវលំ​មួយ​ខ្យែ ជូន​កូនចៅ របស់​ព្រះអង្គ​កំពុង​ជួប​ការលំបាក​នេះ ។

    ​ប្រជាពលរដ្ឋ​ជា​កូន​ជា​ចៅ ចៅទួត របស់​ព្រះអង្គ សូ ម​ក្រាបបង្គំ​ទូល​ថ្វាយព្រះពរ ព្រះអង្គ​មាន​ជន្មាយុ​យឺនយូ ប្រកបដោយ​ព្រះរាជសុខភាព ល្អ​បរិបូរ​ណ៌ ព្រះកាយពល​មាំមួន ដើម្បី​គ​ង្គ​ជា​ម្លប់​យ៉ាង​ត្រជាក់​ដល់​ប្រជានុរាស្ត្រ របស់​ព្រះ​អង្គជា​និរន្ត​តទៅ​។ .​ ​ក្រុមការងារ​កសាង​ផ្លូវ​របស់​សម្តេចឪ បាន​និយាយ​អោយដឹងថា​៖ ផ្លូវលំ​ក្រួស​ក្រហម​មួយ​ខ្យែ​នេះ​មាន​ប្រវែង​២​គីឡូម៉ែត្រ ដោយ​កំពុង​កសាង​ចាក់ដី​អោយ​ខ្ពស់ ធ្វើ​ចេញពី​ថ្នល់ជាតិ​លេខ​៥ ចូលដល់​មុខ​វត្ត​ស្តុក​អាត់ រួច​កាត់​ឡើងទៅ​ផ្លូវ​ក្នុង​ឃុំ​អ​ញ្ច​ញ​រូង ស្រុក​បរិបូណ៌ ដែល​ពេលនេះ​បាន​នឹង​កំពុង​កសាង​នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០ ១៧ ហើយ​បានធ្វើ​ជាប់​រហូត​នឹង​អាច​រួចរាល់​ជា​ស្ថាពរ​នៅ​អំឡុង​ចុងខែ​ក្រោយនេះ​៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...