• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ​សមត្ថកិច្ច​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​និង​ចាប់ខ្លួនបាន​មនុស្ស​១១​នាក់​ដកហូត​បាន​ថ្នាំញៀន​ធំ​តូច​៦​កញ្ចប់​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 December, 2017  ម៉ោង 15:03 | សន្តិសុខ​សង្គម

    ​កំពង់ឆ្នាំង​៖​ជនសង្ស័យ​ចំនួន​១១​នាក់​ជា​អ្នកជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​កំលាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហ​ការណ៍​ជាមួយ​នគរបាល​ស្រុក​កំពង់ត្រឡាច ចាប់ខ្លួនបាន​នៅ​ល្ងាច​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំនុច​ក្នុងព្រៃ​ក្រ​ញ៉ូ​ង​ស្ថិតក្នុង​អន្លុងត្នោត ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពេល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព ។​

    ​សមត្ថកិច្ច​បានអោយដឹង​ថា​៖​ជនសង្ស័យ​ទាំង​១១​នាក់​ខាងលើនេះ​មាន​៥​នាក់​ជា​អ្នកជួញដូរ និង​៦​នាក់​ជា​អ្នកប្រើប្រាស់​។​មុននឹង​ឈានដល់​ការចុះ​បង្ក្រាប សមត្ថកិច្ច​បានដាក់​ក​ម្លាំ​ង​តាមដាន​ជា​យូរ​មកហើយ ទើប​មកដល់​ថ្ងៃ ខែ​ខាងលើនេះ​ទើប​សមត្ថ​កិច្ចសហការ​ណ៏​គ្នា​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​១១​នាក់​នេះ​បានតែ​ម្តង​។ នៅក្នុង​ការចុះ​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ដកហូត​វត្ថុតាង​មាន​៖ ថ្នាំញៀន​ប្រភេទ​ICE ៥​កញ្ចប់​(​ធំ​១​កញ្ចប់​) ទូរ​សព្ទ័​ដៃ​៥​គ្រឿង ម៉ូតូ​៥​គ្រឿង​។​

    ​ជនសង្ស័យ​ទាំង​១១​នាក់ រួម​និង​វត្ថុតាង​ត្រូវ​សមត្ថកិច្ច​ស្រុក​កំពុងត្រឡាច​កសាង​សំណុំ បញ្ជូន​ខ្លួន​មក​ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...