• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ​កាណូត​២​គ្រឿង​បុក​គ្នា​បណ្តាលអោយ​បុរស​ម្នាក់​ស្លាប់​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 December, 2017  ម៉ោង 15:22 | សន្តិសុខ​សង្គម

    ​កំពង់ឆ្នាំង​៖​បុរស​អ្នកនេសាទ​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ បង្អែក​ខេត្តកំពង់ឆ្នាំង នៅក្នុង​ករណី​កាណូត​ពីរ​គ្រឿង​បុក​គ្នា ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៤​ជិត​ភ្លឺ​ថ្ងៃទី​២៥ ខែ​ឆ្នូ ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​បឹង​អន្ទង់​អក ក្នុងភូមិ​កោះ​កែវ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​

    ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖​ជនរងគ្រោះ​ដែល​ស្លាប់​ក្នុងករណីនេះ មានឈ្មោះ វ៉ាត ភារ​ម្យ ហៅ​ជឿន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ និង​មាន​ប្រពន្ធ​ឈ្មោះ គឹម ចិន្តា អាយុ​៣៥​ឆ្នាំ មានកូន​តូចៗ​៤​នាក់​នៅក្នុង​បន្ទុក រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​

    ​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​៖​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​បើកកាណូត​ស្មាច់​ទៅ​មើល​លប ចម្ងាយ​ពី​ភូមិ​ប្រមាណ​ជា​៧០​ម៉ែត្រ ដោយ​ប្រពន្ធ​អង្គុយ​ក្បាល​កាណូត ចំណែក​ប្តី​រងគ្រោះ​អង្គុយ នៅ​ខាងក្រោយ ។​

    ​នៅពេល​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់​តែមាន​កាណូត​មួយគ្រឿង​ទៀត ដែល​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន មក​បុក​កាណូត​ស្មាច់​របស់​ជនរងគ្រោះ ពេញ​មួយ​ទំហឹង បណ្តាល​ឲ្យ​ត្រូវ​ជនរងគ្រោះ​បែកក្បាល ធ្លាក់ចូល​ទឹក ភ្លាមៗ​នោះ ប្រពន្ធ​ជនរងគ្រោះ​បាន​ស្រែកហៅ​អ្នកស្រុក​ឲ្យ​ជួយ​ស្រង់​ប្តី​។ ក្នុងពេលនោះ ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែងកើតហេតុ​បានមក​ស្រង់​ជនរងគ្រោះ​ពី​ក្នុង​ទឹក ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ប៉ុន្តែ​ដោយមាន​អាកា​រៈ​ធ្ងន់​ជនរងគ្រោះ​ត្រូវបាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេត្ត ។​

    ​ដោយឡែក​ក្រោយពេល​កើតហេតុ ជនបង្ក​បាន​បើកកាណូត​គេចខ្លួនបាត់​ភ្លាមៗ បាត់ នៅពេលនេះ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន កំពុង​ស្រាវជ្រាវ​រក​ជនបង្ក​គ្រោះថ្នាក់ ដើម្បី​កសាង​សំណុំរឿង ផ្តន្ទាទោស​តាមច្បាប់ ៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...