• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ​នៅ​ថ្ងៃ​៩​កើត​ខែបុស្ស​នេះ​ត្រី​ប្រហុក​ផ្អក​ចាប់ផ្តើម​ត្រូវ​បណ្តើ​រហើយ​តែ​ប្រជាកសិក​ករ​មកពី​ជនបទ​ធ្វើ​ប្រហុក​ត្អូញត្អែរថា​ត្រី​ប្រហុក​ថ្លៃ​ជាង​ឆ្នាំមុន​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 December, 2017  ម៉ោង 15:21 | សេដ្ឋកិច្ច

    ​ខេត្តកំពង់ឆ្នាំង​៖ ត្រី​សំរាប់ធ្វើ​ផ្អក​ប្រហុក​នៅក្នុង​ថ្ងៃ​៩​កើត​ខែបុស្ស ត្រូវ​នឹង​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៧​នេះ​នៅតាម​មាត់​ក្នុង​ទន្លេ​ភូមិ​កំពង់ប្រាសាទ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច គេ​ពិនិត្យឃើញ​មាន​ត្រី​ធ្វើ​ប្រហុក​ផ្អក ចាប់ផ្តើម​ត្រូវ​បណ្តើ​រហើយ នឹង​ឃើញ​មាន​ប្រជាពលរដ្ឋ​មកពី​ជនបទ​បាន​គ្នា​ចុះមក​ធ្វើ​ប្រហុក​ផ្អក​ជា​ហូរហែរ​បន្តបន្ទាប់​ដែរ តែ​ពួកគាត់​បាន​ត្អូញត្អែរថា ត្រី​សំរាប់​ប្រហុក​ផ្អក​នៅ​ឆ្នាំនេះ ថ្លៃ​ជាង​ឆ្នាំ​២០១៦​។​
    ​ ​
    ​ប្រជាពលរដ្ឋ​ដែល​ភាគច្រើន​មកពី​ភូមិ​ឃុំ​នៅក្នុង​ស្រុក​ទឹកផុស នឹង​មួយចំនួន​មកពី​ខេត្តកណ្តាល កំពុងស្នាក់នៅ​ធ្វើ​ប្រហុក​ផ្អក ក្នុងភូមិ​កំពង់ប្រាសាទ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ នេះ​បាន​និយាយ​ត្អូញត្អែរថា​៖ ត្រី​សំរាប់ធ្វើ​ផ្អក​ប្រហុក​នៅក្នុង​ខ្នើត​ខែបុស្ស​នេះ នៅ​ថ្លៃ​ជាង​ឆ្នាំ​២០១៦ គឺ​ត្រី​ល្អិតៗ​សំរាប់ធ្វើ​ប្រហុក​មានតម្លៃ​ពី​១២០០​រៀល ទៅ​២០០០​រៀល ចំណែក​ត្រី​ច​ង្កែ​ង​សំរាប់ធ្វើ​ផ្អក​ថ្លៃ​៤០០០​រៀល ដោយឡែក​ត្រី​ឆ្កោក​ធំៗ​ចាប់ពី មួយ​ក្បាល​ទម្ងន់​១,២០​គីឡូ​ឡើងទៅ ថ្លៃ​ក្នុង​១​គីឡូ​១២០០០​រៀល គឺ​ថ្លៃ​ជាង​ឆ្នាំ​២០១៦​។​
    ​ ​
    ​លោក សារឿន មន្ត្រីជលផល​ថ្នែ​ក​កំពង់ប្រាសាទ នៃ​ខ​ណ្ឌ័​ជលផល​កំពង់ឆ្នាំង​បានអោយដឹងថា​៖ មូលហេតុ​ត្រី​ធ្វើ​ប្រហុក​ផ្អក​នៅមាន​តម្លៃ​ខ្ព​ល់​ក្នុង​ពេលនេះ មកពី​មេឃ​អាប់អួរ​គ្មាន​ថ្ងៃ​ត្រី​មិនទាន់​ចុះ​ច្រើន បើ​មេឃ​មាន​ថ្ងៃ​ស្រឡះ​ល្អ គ្មាន​ខ្យល់​វិញ​នោះ​ត្រី​នឹងត្រូវ​ច្រើន​ឯ​តម្លៃនឹង​អាច​ចុះថោក​ជាង​តម្លៃ​ខាងលើនេះ គឺ​នៅ​ថ្ងៃ​ចាស់​ខ្នើត​ខាងមុខនេះ​។
    ​ ​
    ​ដោយឡែក លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំ ពង់​ឆ្នាំង បានបញ្ជាក់​អោយដឹងទៀតថា ៖ សំរាប់​ការធ្វើ​ប្រហុក​ផ្អក គឺ​ត្រី​អាច​នឹងត្រូវ​ច្រើន​នៅពេល​ចាស់​ខ្នើត និង​ខ្នើត​ខែក្រោយ មួយ​ខ្នើត​ទៀត​។ ចំណែក​តម្លៃ​វិញ ពេល​ត្រី​ចាប់ផ្តើម​ត្រូវ​តិចៗ​នៅ​ថ្ងៃ​ដំបូង នៅ​ភូមិ​កំពង់ប្រាសាទ​គឺមាន​តម្លៃ​ខ្ពស់​បន្តិច​ហើយ ប៉ុន្តែ​បើ​ត្រី​ត្រូវ​ច្រើន​វិញ គឺ​តម្លៃ​នឹងត្រូវ​ស្រុត​ចុះមក​ឯង នេះ​ជា​រឿង​ធម្មតា​ទេ​ការលក់ដូរ​នៅ​ទីផ្សារសេរី​។
    ​ ​
    ​លោក ងិន ហ៊ុន បាន​អោយដឹងទៀតថា​៖ នៅក្នុង​ថ្ងៃ​៨​កើត​ខែបុស្ស​នេះ គឺ​ត្រី​ចាប់ផ្តើម​ត្រូវ​នៅ​ក្នុងភូមិ​កំពង់ប្រាសាទ​មុនគេ ចំណែក​តាម​មូលដ្ឋាន​ផ្សេងៗ​ទៀត ត្រី​មិនទាន់​ត្រូវ​ទេ ដែល​នេះ​មកពី​អាកាសធាតុ​ប្រែប្រួល តែ​វា​អាច​នឹងត្រូវ​ច្រើ​នៅ​ចុង​ខ្នើត​ខែ​នេះ​បើ​មេឃ​ស្រឡះ​ល្អ​។ ប៉ុន្តែ​តែបើ​ត្រី​ត្រូវ​ច្រើន តម្លៃ​ត្រី​នឹង​ចុះថោក​ជាង​នេះ នោះ​ប្រជាពលរដ្ឋ​នៅតាម​ទីជនបទ និង​ចុះមក​ធ្វើ​ប្រហុក​ផ្អក​ច្រើ​ជាង​នេះ​។ លោក​ក៏បាន​សំណូមពរ​ដល់ អាជ្ញាធរ​និង​សមត្ថកិច្ច​នៅតាម​មូលដ្ឋាន​តាម​មាត់ទន្លេ​ផងដែរ សូមជួយ​ការពារ​សន្តិសុខ និង​រក្សា​សណ្តាប់​ជូន​បងប្អូន​នៅ​ទីជនបទ​ដែល​ចុះមក​ស្នាក់នៅ​ធ្វើ​ប្រហុក​ផ្អក អោយមាន​សុ​វត្តិភាព​ល្អ​ផង​ជូន​ពួកគាត់​ផង ៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...