• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ​ទិវា​ស្រូវ​ប្រពលវប្បកម្ម​នៅ​ភូមិ​តា​វ៉ា​ក ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ដោយមាន​ប្រជាកសិករ​នៅក្នុង​សហគមន៍​មកពី​៣​ស្រុក ៨​ឃុំ និង​២៥​ភូមិ​បាន​ចូលរួម​ធ្វើ​បទពិសោធន៍​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 December, 2017  ម៉ោង 15:09 | សេដ្ឋកិច្ច

    ​កំពង់ឆ្នាំង​៖ ទិវា​ស្រែ​ស្តីពី​ប្រព័ន្ធ​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ ប វ ស ក្នុង​ពេលនេះ​ធ្វើឡើង គោលបំណង​អោយ​ប្រជាកសិករ​នៅក្នុង​សហគមន៍ បង្ហាញ​លទ្ធផល នៃ​ការ​ធ្វើស្រែ​តាម​បច្ចេក ទេស ប វ ស និង​ការ​ធ្វើស្រែ​តាម​ទម្លាប់ តើ​ទទួលបាន​ផល​ខុសគ្នា​បែបណា និង​ម្យ៉ាងទៀត​ទិវា​ស្រូវ​នេះ ក៏​ជាការ​ធ្វើឡើង​នឹក​គុណ​ដល់​ស្រូវ ជា​ព្រះ​មេ ចិញ្ចឹមជីវិត​មនុស្ស និង​នឹក​គុណ​ដល់​ព្រះធរណី និង​ព្រះ​ភិ​រុណ​ផងដែរ ដែល​បានផ្តល់​ជីជាតិ​និង​ទឹក​គ្រប់គ្រាន់​ផង​ដែល​ទើប​ប្រជាកសិករ​យើង​ធ្វើស្រែ​ចំការ​ទទួលផល​បានល្អ​ប្រសើរ​។

    ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​ថ្លែង​បែបនេះ​នៅ ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៧ នៅក្នុង​ទិវា​ស្រូវ ក្នុងភូមិ​តា​វ៉ា​ក ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ​ក្រោម​ការជួយឧបត្ថម្ភ​រប​ស់​អង្គការ FIDR ដែលមាន​ប្រជាកសិករ​នៅក្នុង​សហគមន៍​មកពី​៣​ស្រុក ៨​ឃុំ ២៥​ភូមិ ដែល មាន ចំនួន​ជាង​៣០០​នាក់ បាន​ចូលរួម​ធ្វើ​បទពិសោធន៍​នៃ​ការ​ធ្វើស្រែ ប វ ស​។​

    ​លោក ងិន ហ៊ុន បាន​បន្តថា​៖ ប្រជាកសិករ​នៅក្នុង​សហគមន៍​ទាំងអស់ ត្រូវ​ប្រមូលផ្តុំ​គំនិត​គ្នា​ផ្លាស់ប្តូរ​បទពិសោធន៍ រក​ការរីកចំរើន ក្នុងការ​ធ្វើស្រែ ប វ ស ការដាំ​ដំណាំ និង​ចិញ្ចឹមសត្វ​ទៅតាម​បច្ចេកទេស និង​ត្រូវមាន​ជំនឿ​ជឿជាក់​លើ​គ្នា ក្នុង​ការរក​ទីផ្សារ​លក់ដូរ​ផលិតផល​ដែល​យើង​ផលិត​បាន​។ ដោយឡែក​ក៏​សូម​អរគុណ​ផងដែរ​ដល់ FIDR ដែល​បាន​សហការ​យ៉ាង​ជិតស្និត​ជាមួយ​មន្ទីរ​កសិកម្ម​ដើម្បី​ជួយផ្តល់ ប​ច្ចេ​សក​ទេស ដល់​ប្រជាកសិករ​នៅក្នុង​សហគមន៍ ទើប​សហគមន៍​កសិក​រ​មានការ​រីកចំរើន​ដ៏​ល្អ​នៅក្នុង​ពេលនេះ​។​

    ​លោកស្រី សាំង សៀម ប្រធាន​សហគមន៍​កសិក​រ​អញ្ចាញ​រូង​ថ្មី បានអោយដឹងថា​៖ សហគមន៍​លោក​បាន​ផ​លលិត​ស្រូវពូជ ស្រូវ​សេរី​រា​ង្គ និង​ស្រូវ​ចំរុះ តាម ប វ ស ដោយ​ស្ទូង​ជា​ជួរ​ក្នុង​១​ហិកតា​ទទួលផល​បាន ៣,៧៩០​តោន ចំណែក​ការ​ស្ទូង​គ្មាន​ជួរ តាម​ទម្លាប់ ក្នុង​១​ហិកតា​ទទួលបាន​ផល​តែ ២,៩២០​តោន ប៉ុណ្ណោះ​។ ចំណែក​ការដាំដុះ​បន្លែ​ធម្មជាតិ​គ្មាន​ជីគីមី​ឡើយ និង ចិញ្ចឹម​មាន់​តាម​បច្ចេកទេស​កសិកម្ម ទទួលផល​បាន ជាទី ពេញចិត្ត​។ លោកស្រី​សុំ​អំពាវនាវ​ដល់​អតិថិជន​ជួយ​គាំទ្រ ទិញ​ផលិតផល​សហគមន៍​ពិតជា​មាន​សុខ ភាពល្អ ព្រោះ​ទាំង​អង្ក​ទាំង​បន្លែ​ទាំង​សត្វ​មាន់​គ្មាន​ជាតិគីមី​ឡើយ​។

    ​កញ្ញា ម៉ា​អ៊ូ ស៊ូ​ហ្គី​តា អ្នកគ្រប់គ្រង​គំរោង​អង្គការ​FIDR​ប្រចាំខេត្ត​កំពង់ឆ្នាំង បាន​ថ្លែងថា​៖ គោលបំណង​អង្គការ​ព្យាយាម​បង្រៀន​ចំណេះដឹង​ទាំងអស់នេះ​តាមរយៈ​គម្រោង​សន្តិសុខ​ស្បៀង និង​អាហារ​រូប​ត្ថ​ម្ភ​ដល់​ប្រជាកសិករ​បង្គោល​ទាំងអស់ ដើម្បី​យកទៅ​អនុវត្តន៍​អោយ​ទទួលបាន​ទិន្នផល​ខ្ពស់ និង​យកទៅលក់​នៅ​ទីផ្សារ មានគុណ​ភាពល្អ ឯ​អ្នក​ហូប​ក៏មាន​សុខភាព​ល្អ ។ ដូច្នេះ​ប្រជាកសិករ​ទាំងអស់​ត្រូវ​យក​បទពិសោធន៍​ល្អៗ​ទៅ បង្រៀន ដល់​ប្រជាកសិករ​ផ្សេងទៀត​នៅក្នុង​ភូមិ​ស្រុក​ដើម្បីអោយ​ពួកគាត់​ធ្វើស្រែ ដាំ​ដំណាំ ចិញ្ចឹមសត្វ​ទ​ទួ ល​បាន​ផល ល្អ​ដូចៗ​គ្នា ដើម្បី​លើកតម្កើង​ជីវភាព​រស់នៅ​។​
    ​ ​
    ​ដោយឡែក​លោកស្រី យុ​មិ​កូ មីណា​មិ នាយក​អង្គការ​FIDR​ប្រចាំ​កម្ពុជា​បាន​មាន​ចំណាប់អារម្មណ៍ ថា​៖​រដ្ឋាភិបាល​ជប៉ុន និង​ប្រជាជន​ជប៉ុន កំពុង​ផ្តោត​ជួយ​ប្រទេស​កម្ពុជា​លើ​វិស័យ​កសិកម្ម ដោយសារតែ​ប្រ ទេស កម្ពុ​ជាមាន​ប្រជាពលរដ្ឋ​៦០%​ជា​ប្រជាកសិករ​។ ដូច្នេះ​ក្នុង​គំរោង​នេះ​FIDR​បាន​កំពុងធ្វើការ​លើ​ចំណុច គោល ដៅ​ផ្សេងៗ​គ្នា​ដូចជា ការផ្ទេរ​បច្ចេកទេស ប​.​វ​.​ស ដល់​ប្រជាកសិករ ផ្សព្វផ្សាយ​អំពី​សុខភាព​និង​អា ហា​រូប​ត្ថ​ម្ភ ការបង្កើត​សហគមន៍​បណ្តាញ​រវាង​កសិករ​និង​កសិករ​ជាដើម​។ អង្គការ​FIDR នឹង បន្ត​ជួយ​កម្ពុជា ក្នុងការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ក្នុង​គម្រោង​នេះ​រយះពេល​៣​ឆ្នាំ​ជា​បន្តទៀត​៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...