• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ខណៈ​វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​កំពុង​ទម្លាក់ចោល​ឧកញ៉ា​កំពុង​ទង្គិច​ក្បាល​គ្នា​មាន​ទាំង ឧកញ៉ា អ៊ឹង ប៊ុន​ចិន ដឹកឈើ ឆ្លងទៅ​វៀតណាម តាម​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ យ៉ាង​រលូន​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 December, 2017  ម៉ោង 09:00 | រាយការណ៍​ពិសេស

    ​ខេត្តស្ទឹងត្រែង ៖ រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ និង​បន្ទាប់ពី​រាជរដ្ឋាភិបាល កំពុង​ជាប់ដៃ​បង្ក្រាប​បក្សប្រឆាំង បែរជា​ឧកញ៉ា​មួយចំនួន​មុខ​ដដែលៗ បាន​ទង្គិច​ក្បាល​គ្នា ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​ឆ្លងទៅ​វៀតណាម កំពុង​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង មាន​ទាំង ពាក់កណ្តាល ស្របច្បាប់ និង​គ្មាន​ច្បាប់ ដោយ​ក្រុម​ឈ្មួញ ប្រើ​ប្រភេទ​ឡាន​យី​ឌុប ជា​មធ្យោបាយ​ដឹកជញ្ជូន មិនដែល​មានការ​បង្ក្រាប​ទេ ហើយ​បច្ចុប្បន្ននេះ​លេចមុខ លោក​ឧកញ៉ា​ម្នាក់ បាន​ក្លាយជា មេ​ឈ្មួញ​ដឹកឈើ​យ៉ាង​គឃ្លើន ចេញពី ចំណុច​អូរ​ព្រះ ឆ្លងទៅ​វៀតណាម តាម​ច្រក ត្រពាំង​ស្រែ​-​វ៉ា​លឺ ដោយ​គ្មាន​នរណា ហ៊ាន​ក្អក​ទាំងអស់ ដោយ​សមត្ថកិច្ច​ចម្រុះ​មាត់ច្រក​រង់ចាំ​បើកផ្លូវ ទាំងយប់​ទាំង​ថ្ងៃ​។ ជាមួយគ្នានេះ​គេ​សង្កេតឃើញ​សូម្បីតែ​គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក៏​មិន​ចាត់វិធានការ​ដែរ​។​

    ​ម​ន្រី​្រ​តូចតាច​នៅ​ច្រកទ្វារ​ត្រពាំង​ស្រែ​បាន​ឲ្យ​ដឹងថា ឥឡូវនេះ​មាន​ឈ្មួញ​ថ្មី​ម្នាក់ទៀត​គឺ​ឧកញ៉ា អ៊ឹង ប៊ុន​ចិន កំពុង​ចេញមុខ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ប្រទេស​វៀតណាម តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ យ៉ាង​រលូន​ហើយ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តក្រចេះ បាន​បង្ហើប​ឲ្យ​ដឹងថា ឧកញ៉ា អ៊ឹង ប៊ុន​ចិន បាន​ប្រមូល​ទិញ​ឈើ​មកពី​ឈ្មួញ​តូចៗ យកទៅ​ស្តុក​ទុក​នៅ​ចំណុច​ម្ដុំ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ដោយមាន​ការឃុបឃិត​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ នៅពេល​ប្រមូល​ទិញ​ឈើ​បាន​ច្រើន​ទើប ឧកញ៉ា អ៊ឹង ប៊ុន​ចិន ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ យ៉ាង​គគ្រឹកគគ្រេង ។​

    ​លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដែល​កំពុង​កើតមាន​យ៉ាង​ពេញបន្ទុក​នោះទេ ហេតុនេះហើយ​ទើប​ឧកញ៉ា អ៊ឹង ប៊ុន​ចិន អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ល្មើសច្បាប់​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន​។ ជាក់ស្ដែង​ថ្មីៗ​នេះ​ឧកញ៉ា អ៊ឹង ប៊ុន​ចិន បាន​សម្រុក​ដឹកឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ យ៉ាង​ពេញបន្ទុក​មិន​ចាញ់​មេ​ឈ្មួញ មេ​ឈ្មួញ​ឧកញ៉ា ស៊ឹង សំអុល​, មេ​ឈ្មួញ​ឧកញ៉ា តុ​ប វី​ដា និង​មេ​ឈ្មួញ​ឧកញ៉ា​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹក ស​ផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ នោះទេ ។​ករី​ណី​មិន​ប្តរ​ក្រ​តី​នេះ​គេ​សង្ស័យ​គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​បាន​ទម្លាក់ចោល​ការត្រួតពិនិត្យ​បទល្មើស​ការរត់ពន្ធ​ឈើ​ទៅ​វៀតណាម​របស់​ក្រុម​ឧកញ៉ា​ទាំងនេះហើយ​មើលទៅ ?៕

    loading...