• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រប្រឹងប្រមូលលុយក្រោមតុពេញទឡហឹង ដោយចាត់ចែង​ឲ្យ​កូនចៅ កោសរូស​ទារលុយ ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញកាន់តែខ្លាំងជាងមេគយមុនៗ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 December, 2017  ម៉ោង 09:38 | រាយការណ៍​ពិសេស

    ​​រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​រត់ការ​ទំនិញ​វិនិយោគ​បាន​ទម្លាយ​ឲ្យ​ដឹងថា ការិយាល័យ​គយ និង​រដ្ឋាករ អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ក្រោម​ការគ្រប់គ្រង របស់លោក ហ៊ី​វ សុធា​រិ​ទ្ធ ពោរពេញ​ដោយអំពើពុករលួយ ដែល​ប្រព្រឹត្ត​ឡើងជា​លក្ខណៈ​ប្រព័ន្ធ លើស​ពី​ជំនាន់​លោក​មេ​គយ ខៀវ សំអាន ជា​ប្រធាន​នៅ​គ្រប់គ្រង​ទីនោះ​ទៅទៀត​ដោយប្រភពបង្ហើបថា លោក ហ៊ី​វ សុធា​រិ​ទ្ធ មានសំអាងសាច់ឈាមនៅដ៏មាន អំណាចនៅអគ្គនាយកដ្ឋានគយ ។ ជាក់ស្តែង​ការបង់ប្រាក់ សម្រាប់​ឯកសារ​ប្រតិវេទន៍​គយ ក្នុង​មួយ​ឯកសារៗ ចាប់ពី ៣៥​ដុល្លារ​ទៅ ៧៥​ដុល្លារ នេះ​គិត​សម្រាប់តែ​ឯកសារ ដែល​គ្មាន​កំហុស ហើយ​គេ​មិនទាន់​គិតដល់ ទំនិញ​មួយចំនួន ដែល មានកំហុសតិចតួចលើឯកសារកសារ ឬ​ទំនិញ​ដែលមាន​តម្លៃ​បង់ពន្ធ​មិន​គ្រប់ ត្រូវ​ឈ្មួញ​នាំចូល តាម​ច្រក​នេះ​នៅឡើយ​ទេ​។

    ក្រុម​អ្នក​រត់ការ​បានលើកឡើង​ថា លោក ហ៊ី​វ សុធា​រិ​ទ្ធ បច្ចុប្បន្ន​ជា​ប្រធាន ការិយាល័យ​គយ និង​រដ្ឋាករ អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ដែល​ល្បី​មាន​ទម្លាប់ និង​មានបទពិសោធន៍ ប្រព្រឹត្ត​អំពើពុករលួយ យ៉ាង​ប៉ិ​នប្រសប់ នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ហើយ​បាន​បន្ត​នាំយក​ប្រព្រឹត្ត​កំហុស​នៅច្រកព្រលាន​ដដែល​។ ហើយ​គេ​មិនទាន់​ឃើញ​តម្រុយ​ណាមួយ​ពី​អគ្គ​នាយ​យក​ដ្ឋា​ន​គយ ចាត់ចែង​ឲ្យ​បោសសំអាត​សកម្មភាព​ប្រមូល​លុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញនេះ​នៅឡើយ​ទេ ដែល​អំពើពុករលួយ​ជា​ប្រព័ន្ធ​នោះ​កំពុង​ប្រព្រឹត្តឡើង​យ៉ាង​ចំហរ​ជាមួយ​ក្រុម​អ្នក​រត់ការ​ទំនិញ​វិនិយោគ ។

    មានការ​បញ្ជាក់ថា យ៉ាងតិច​ក្នុង​មួយ​ឯកសារ សម្រាប់​ទំនិញ​វិនិយោគ​នាំចូល ត្រូវ​បង់ប្រាក់​ចំនួន ៧៥​ដុល្លារ បន្ថែម​ពីលើ​នោះ អ្នក​រត់ការ ត្រូវ​បង្ខំចិត្ត​បង់ប្រាក់ឲ្យ​កូនចៅ​លោក ហ៊ី​វ សុធា​រិ​ទ្ធ ជា​មន្ត្រី​គយ ទទួល​ផ្នែក​នីមួយៗ ដូចខាងក្រោម ៖ ទី​១-​ត្រូវ​បង់​ចំនួន ៥​ដុល្លារ សម្រាប់​មន្ត្រី​គយ ទទួល​ផែន​ផ្នែក​ចុះ​លេខ ឈ្មោះ ធឿន ។ ទី​២-​បង់ប្រាក់​ចំនួន ២០​ដុល្លារ សម្រាប់​គណនេយ្យ ឈ្មោះ សារា​ន់ ។ ទី​៣-​បង់ប្រាក់​ចំនួន​១០​ដុល្លារ​សម្រាប់​ប្រធាន​ផ្នែក​ត្រួតពិនិត្យ និង​ចំនួន ១០​ដុល្លារ ទៀត​ផ្នែក​កូនចៅ មន្ត្រី​គយ​ខាង​ពិនិត្យ​។ ទី​៤-​បង់ប្រាក់​ចំនួន ២០​ដុល្លារ សម្រាប់​មន្ត្រី​គយ​ផ្នែក​កាត់​ស្តុក បញ្ចុះ ឯកសារ និង​ទី​៥ ត្រូវ​បង់​ឲ្យ អនុប្រធាន​ការិយាល័យ ជា​កិច្ច​បង្ហើយ​ឯកសារ ចំនួន ៥​ដុល្លារ ។ ដោយឡែក​ចំពោះ ទំនិញ​វិនិយោគ​នាំចេញ ក្នុង​មួយ​ឯកសារ ក៏ត្រូវ​បង់​ចំនួន ៣៥​ដុល្លារ បើ​ករណី​នាំចេញ​ទំនិញ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​លោក​គយ​គិត​អូ​ទី​(OT) ស្មើ​៧៥​ដុល្លារ ១ឯកសារ។​

    ​អំពើពុករលួយ​ដែល​ចាត់តាំង​ឲ្យ​ប្រព្រឹត្ត​ជា​ប្រព័ន្ធ​នេះ បានដាក់​ការគាបសង្កត់​ទាំង​ឯកសារ​ស្របច្បាប់ របស់​ផ្នែក​ទំនិញ​វិនិយោគ ឧស្សាហកម្ម វាយនភ័ណ្ឌ រោង​ច្រក​កាត់ដេរ ដោយ​ករណីខ្លះ លោក ហ៊ី​វ សុធា​រិ​ទ្ធ បាន​តម្រូវ​ឲ្យ​មន្ត្រី​របស់ខ្លួន កេងប្រវ័ញ្ច ក្នុង​ប្រយោជន៍​ទៅលើ​ឯកសារ ខុស​បច្ចេកទេស​តិចតួច ឬ​កិច្ចការងារ​ប្រញាប់ ត្រូវ​ទាញយក​ប្រយោជន៍ លក្ខណៈ​ក្រោម​តុ កាន់តែច្រើន និង​ចង់ទៅ​ស៊ី​ញ៉េ កន្លែង​ណា​ក៏បាន ករណីនេះ​បាន​បង្ក​ឲ្យ​អ្នក​ម្ចាស់​ទំនិញ និង​អ្នក​រត់ការ​ឈឺក្បាល​ធុញទ្រាន់​មិនសូវ​លោះ​ពេល​។ ពាក់ព័ន្ធ​ករណី​លើកឡើង​ខាងលើនេះ សារព័ត៌មាន​យើង មិនទាន់​អាចទាក់ទង សុំ​ការបំភ្លឺ ពី​លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ បានទេ ៕ ចៃព្រលាន/ដោយ ខ្មែរអង្គរ

    loading...