• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • មន្ត្រីរាជការនៃមន្ទីរបរិស្ថាន និងមន្ត្រីឧទ្យានុរក្ស ខេត្តព្រះសីហនុចំនួន៣៦រូប បានទទួលបំពាក់គ្រឿងឥស្សិរយលើកទឹកចិត្ត!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 26 December, 2017  ម៉ោង 13:28 | ព័ត៌មាន​ជាតិ

    ខេត្តព្រះសីហនុ៖ លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស មន្ត្រី្នថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃមន្ទីរបរិស្ថាន និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តព្រះសីហនុចំនួន៣៦រូប បានទទួលបំពាក់គ្រឿងឥស្សិរយសកាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៧ នៅសាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកយន្តមីនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

    លោក សាមុត សុធារិទ្ធិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ មានប្រសាសន៍ក្នុងពិធីនេះថា មន្ទីរបរិស្ថានខេត្តព្រះសីហនុមានការិយាល័យចំណុះចំនួន៨ និងមានការិយាល័យក្រុងស្រុក ស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្ត។ បច្ចុប្បន្ននេះមន្ទីរបរិស្ថានខេត្តព្រះសីហនុមានមន្ត្រីរាជការសរុបទាំងអស់ចំនួន៩៦នាក់ ក្នុងនោះមន្ត្រីឧទ្យានុរក្សមានចំនួន៦៤នាក់ និងមន្ត្រីជាប់កិច្ចសន្យាជាឧទ្យានុរក្សចំនួន១ នាក់ ។ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានសហការ មន្ទីរអង្គភាពស្ថាប័នវិស័យឯកជន អង្គការសង្គមស៊ីវិល លោកគ្រូអ្នកគ្រូសិស្សនិស្សិតធ្វើការសម្អាតអនាម័យបរិស្ថាន ដាំកូន ឈើកូនកោងកាង ដើម្បីជាសារអប់រំផ្សព្វផ្សាយ ដល់បងប្អូនប្រជា ពលរដ្ឋ ឲ្យយល់ដឹង និងចេះស្រឡាញ់បរិស្ថាន ទុក ដាក់ សម្រាមឱ្យបានត្រឹមត្រូវ ដើម្បីសោភ័ណភាពទីក្រុង។

    លោកប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុបានបញ្ជាក់ឲ្យដឹងផងដែរថាថ្ងៃនេះមន្ត្រីរាជការមន្ទីរបរិស្ថានខេត្តព្រះសីហនុ ក្នុងចណោមមន្ត្រី៣៦រូប បានទទួលការបំពាក់គ្រឿង ឥស្សរិយយសពីរាជរដ្ឋាភិបាលប្រគល់ជូនតាមរយៈក្រសួង បរិស្ថាន។ ក្នុងនោះគ្រឿងឥស្សិរយសរាជាណាចក្រកម្ពុជាថ្នាក់ព្រះ រាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ចំនួន១រូប គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ណ ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន១រូប គ្រឿងឥស្សរិយយស ព្រះរាជាណាច ក្រកម្ពុជា ថ្នាក់មហាសេនាមួយរូប គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មធិបឌិន៣រូប មេដាយការងារថ្នាក់មាសចំនួន៨រូប និងមេដាយការងារថ្នាក់សំរឹទ្ធចំនួន ២១រូប។

    លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានក្រៅតែពីការផ្ដាំផ្ញើដល់មន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុឲ្យខិតខំបំពេញភារកិច្ចការងារដើម្បីបម្រើជូនប្រទេសជាតិនិងប្រជាពលរដ្ឋ មតិផ្ដាំផ្ញើក៍បានជំរុញ ឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់មន្ទីរបរិស្ថានខេត្តព្រះសីហនុទាំងអស់ ដែលទទួលខុសត្រូវបង្កើនការអប់រំផ្សព្វផ្សាយការយល់ដឹង អំពីបរិស្ថាន ដល់ប្រជាពលរដ្ឋ លើវិស័យ កិច្ចគាំពារបរិស្ថានការអភិរក្សធនធានធម្មជាតិជីវៈចម្រុះ និងលើកស្ទួយជីវភាពសហគមន៍មូលដ្ឋានឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

    លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្ដាំផ្ញើមន្ទីរបរិស្ថាន ខេត្តព្រះសីហនុសហការឲ្យបានល្អជាមួយមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តដើម្បីអនុវត្តច្បាប់ស្ដីពីបរិស្ថានការគ្រប់គ្រងធនធានធម្មជាតិនិងច្បាប់ស្ដីពីតំបន់ការ ពារធម្មជាតិឲ្យបានល្អក្នុងគោលបំណងដើម្បីលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាននិងការអភិវឌ្ឍន៍៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...