• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • បុគ្គលិកទូរទស្សន៍អប្សរា ៤នាក់ បានរងរបួសទាំងព្រឹកដោយសារគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤ក្នុងស្រុកព្រៃនប់!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 26 December, 2017  ម៉ោង 10:13 | សន្តិសុខ​សង្គម

    ខេត្តព្រះសីហនុ៖ បុគ្គលិកទូរទស្សន៍អប្សរា៤នាក់បានរងរបួស ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ខណៈកំពុងធ្វើដំណើរដោយរថយន្ត បានបុកជាមួយរថយន្ត១គ្រឿងទៀត កាលពីវេលាម៉ោង​ ០៦ និង២០នាទី​ ព្រឹកថ្ងៃទី២៦ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ១៩៩ និង២០០ ស្ថិតនៅក្នុងភូមិអូរតាសេក ឃុំ​អូរឧកញ៉្ញាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។

    សមត្ថកិច្ចមូលដ្ឋានប្រាប់ថា ​ ​​ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង​ រវាង​ រថយន្ត​ ០១គ្រឿង​ម៉ាក​ HYUNDAI​ ពណ៌​ ស​ ពាក់ផ្លាកលេខ​ភ្នំពេញ 3A-5998​ ដឹកទំនិញ​ ​បាន​បុក​នឹង​រថយន្ត​ ០១គ្រឿង​ម៉ាក​ NISSAN ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2x-6815 ជិជិះគ្នាចំនួន៤នាក់ ស្រ្តីម្នាក់​ ពួកគេជា​បុគ្គលិក​ទូរទស្សន៍​អប្សរា​។ រថយន្តទាំង២គ្រឿងបើកបរទិសដៅពីផ្ទុយគ្នា ។

    ប្រភពបញ្ជាក់ថា បុគ្គលិកទូរទស្សន៍អប្សរា ទាំង៤នាក់នោះ មានស្ថានភាពរបួសមិនធ្ងន់ធ្ងរទេ និងក្រោយមក​ បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​លិគឹមឌី​វាលរេញ​។ ទោះយ៉ាងណាភ្លាមៗនោះសមត្ថកិច្ចជំនាញមិនទាន់បញ្ជាក់ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះភាគីខាងណាជាអ្នកបង្កនោះទេ។
    វត្ថតាងរថយន្ត២គ្រឿងនោះសមត្ថកិច្ច បានយក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ព្រៃនប់​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...