• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • បើកបរម៉ូតូឌុបគ្នាចំនួន៤នាក់ ក្នុងល្បឿនលឿនឡើងវ៉ាជែងបានពើបប្រទះរថយន្តបើកផ្ទុយទិសគ្នាមិនប្រកាន់ស្តាំ បុកគ្នាពេញទំហឹងស្លាប់៤នាក់ពេលតែមួយ!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 25 December, 2017  ម៉ោង 13:59 | សន្តិសុខ​សង្គម

    ខេត្តកណ្តាល៖ រថយន្តបើកមិនប្រកាន់ស្តាំ គាប់ជួនអ្នកជិះម៉ូតូឌុបគ្នា៤នាក់ បើកក្នុងល្បឿនលឿបញ្ច្រាសទិសគ្នាឡើងវ៉ាជែងបានបុកគ្នាពេញទំហឹងបណ្តាលឱ្យស្លាប់ទាំង៤នាក់ភ្លាមៗ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកេីតហេតុថ្ងៃទីអាទិត្យ ០៧កើត ខែបុស្ស ឆ្នាំរកា នព្វស័កព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៦ និង ៣០នាទី ចំណុចភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ៤១ គីឡូម៉ែត្រលេខ១ និងលេខ២ ។

    សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នៅវេលាថ្ងៃខែឆ្នាំ និងទីកន្លែងកើតហេតុខាងលើ មានរថយន្ត០១គ្រឿង ម៉ាកនីសសាន់ប្រភេទបែន ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ៣A- ២៧៧៧ បើកបរដោយឈ្មោះ សេង ចាន់ឌឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ តៃកុងឡាន ទីលំនៅភូមិព្រពាំងស្យា ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ់ បើករថយន្តពីទិសខាងជើងទៅទិសខាងត្បូង (ថ្នល់ទទឹងទៅកំពង់ត្រាំ ) លុះដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូមួយគ្រឿង ហុងដា ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CW-4614 បើកបរដោយឈ្មោះ ម៉ន ជីមី ភេទប្រុស អាយុ២៦ឆ្នាំ មុខរប កម្មករ (ពាក់មួកសុវត្តិភាព) បានឌុបប្រពន្ធ កូន នឹងក្មួយ។

    អ្នកអ្នករួមដំណើរទី១ ឈ្មោះ ហៀង គឹមសាន ភេទស្រី អាយុ២៤ឆ្នាំ មុខរបកម្មករ ត្រូវជាប្រពន្ធ (ពាក់មួកសុវត្តិភាព), ទី២ ឈ្មោះ ម៉ន សម្បត្តិ អាយុ០២ឆ្នាំ ត្រូវជាកូន ក្នុងបន្ទុក, ទី៣ ឈ្មោះ ខេម ស្រីម៉ី អាយុ៩ឆ្នាំ ត្រូវជាក្មួុយ (ពាក់មួកសុវត្តិភាព) អ្នកទាំងបួន មានទីលំនៅភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ម៉ូតូមានកញ្ចក់) បើកពីទិសខាងត្បូងទៅទិសខាងជើង (កំពង់ត្រាំទៅថ្នល់ទទឹង) ក្នុងទិសដៅបញ្រ្ចាសទិសគ្នា ។ ក្រោយបង្កហេតុ អ្នកបើកបររថយន្តកំម្លាំងជំនាញបានឃាត់ខ្លួន យកមកអធិការដ្ឋាន និងធ្វើតេស្តទឹកនោម ជាលទ្ធផល ពុំមាន សារធាតុញឿនក្នុងខ្លួននោះទេ។

    នគរបាលជំនាញនៃអធិការដ្ខាននគរបាលស្រុកអង្គស្នួលបានធ្វើសេក្តីសន្ឋិដ្ធានថា ករណីនេះគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលមកពីអ្នកបើកបររថយន្តមិនប្រកាន់ស្ដាំ និងអ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿនវ៉ាជែងក្នុងស្ថានភាព គ្រោះថ្នាក់ ។ ចំពោះសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ក្រោយពេលកើតហេតុជំនាញបាននាំយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿតាមនិតិវិធីច្បាប់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...