• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • រថយន្តតាក់ស៊ីចតឡានចាប់ម៉ូយតាមទំនើងចិត្តនៅមុខមន្ទីរសុខាភិបាលខេត្តសមត្ថកិច្ចនគរបាលរៀបចំសណ្តាប់ធ្នាប់ក្នុងខេត្តអសកម្ម
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 25 December, 2017  ម៉ោង 12:04 | ព័ត៌មាន​ជាតិ

    ខេត្តកំពង់ឆ្នាំង៖ រយះពេលប៉ុន្មានខែកន្លងមកនេះនៅតាមផ្លូវជាតិមុខមន្ទីរសុខាភិបាលខេត្ត និងមុខមន្ទីរពេទ្យខេត្តជារៀងរាល់ព្រឹក គេពិនិត្យឃើញមានអ្នកបើករថយន្តតាក់ស៊ីពី៨ទៅ១០គ្រឿង នៅតែចតចាប់ម៉ូយតាមទំនើងចិត្តប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសោភណ័្ឌភាពនៅក្រុងកំពង់ឆ្នាំង តែឃើញមានសមត្ថកិច្ចនគរបាលខេត្តចុះមករៀបចំសណ្តាប់ធ្នាប់ឡើយ បើរៀបចំសណ្តាប់ធ្នាប់វិញ គឺធ្វើដូចភ្លើងចំប៉ើងអញ្ចឹង លោកស្នងការនគរបាលខេត្ត ដូចជាអសកម្មនៅក្នុងរឿងនេះ។

    អ្នកបើកបររថយន្តតាក់ស៊ីជែរចតរថយន្តចាប់ម៉ូយក្នុងបេនចំណតរថយន្តផ្សារលើត្រឹមត្រូវតាមការកំណត់ បាននិយាយនៅព្រឹកថ្ងៃទី២៥ ខែធ្នូ នេះអោយដឹងថា៖ អ្នកទៅចតរថយន្តចាប់ម៉ូយតាមទំនើងចិត្តនៅចំណុចខាងលើ ភាគច្រើនគឺជារត់តាកស៊ីមានផ្ទះនៅក្នុងក្រុងភ្នំពេញ និងមួយចំនួនតូចនៅក្នុងក្រុងកំពង់ឆ្នាំង។ តាមការកំណត់រថយន្តអ្នកគ្រប់គ្រងចំណតរថយន្តផ្សារលើ គឺបានឯកភាពជាមួយអ្នករត់តាក់ស៊ីទាំងអស់កំណត់ចែកវេនគ្នាថា៖ អ្នកមានផ្ទះនៅកំពង់ឆ្នាំងមានសិទ្ធចាប់ម៉ូយពីព្រឹករហូតដល់ម៉ោង១រសៀល ហើយចាប់ពីម៉ោង១រសៀលទៅដល់ល្ងាចវិញ គឺប្រគល់អោយអ្នកមានផ្ទះនៅភ្នំពេញចាប់ម៉ូយម្តង ការឯកភាពគ្នាចែកវេនដូច្នេះបានអនុវត្តន៍ជាយូរឆ្នាំមកហើយ។

    ហេតុនេះហើយទើបនៅពេលព្រឹកៗ អ្នកមានផ្ទះនៅភ្នំពេញ បានទៅលួចថតឡាននៅមុខមន្ទីរសុខាភិបាល និងមុខមន្ទីរពេទ្យខេត្ត ដើម្បីលួចចាប់ម៉ួយ តែបើចូលចតរថយន្តនៅក្នុងបេនទាល់តែម៉ោង១រសៀលទើមានសិទ្ទចាប់ម៉ូយទៅភ្នំពេញ ហេតុនេះហើយទើបពួកគេនាំគ្នាចតឡានចាប់ម៉ូយតាមទំនើងចិត្តបែបនេះ គួបផ្សំនិងមន្ត្រីនគរបាលខេត្ត និងលោកស្នងការនគរបាលខេត្តអសកម្មផងដែរនោះ។

    នៅក្នុងរឿងនេះមន្ត្រីរបស់មន្ទីរសុខាភិបាលខេត្ត និងមន្ត្រីនៃមន្ទីរពេទ្យខេត្ត និងអ្នករត់តាក់ស៊ីនៅក្នុងខេត្តសុំសំណូមពរយ៉ាងទទូចថា៖ សុំស្នើដល់លោកអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្តមេត្តាជួយចេញបញ្ជារដាក់ផែនការអោយមន្ត្រីនគរបាលជំនាញ ចេញមករៀបចំសណ្តាប់ធ្នាប់នៅចំណុចខាងលើនេះផងអោយមានប្រសិទ្ធភាពផង ដើម្បីរៀបចំសណ្តាប់អោយបានល្អនៅក្នុងក្រុងកំពង់ឆ្នាំង។

    នៅក្នុងរឿងនេះ មន្ត្រីនគរបាលចរាចរណ៍ខេត្តធ្លាប់បាននិយាយអោយដឹថា៖ តាមគោលការណ៍លោកអភិបាលខេត្ត បានណែនាំថា ត្រូវចាប់អប់ណែនាំ៣ពិន័យ១ គឺគ្រាន់តែដេញៗពួកគេទៅនិងត្រូវធ្វើកិច្ចសន្យាអោយបាន៣ដង ទើបអោយចាប់ផាកពិន័យម្តង។ គោលការណ៍នេះសមត្ថកិច្ចមិនអាចអនុវត្តបានទេ គឺអស់សមត្ថភាពនិងដេញហើយដូចចាប់ក្តាមដាក់ចង្អេរអញ្ចឹង។ បើលោកអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្ត ចេញបញ្ជារអោយចាប់ពួកគេយកមកពិន័យតែម្តង ឬទុកឡានពួកគេ២ទៅ៣ថ្ងៃ កុំអោយរកស៊ីបានទើបពួកគេរៀងចាល បើគ្រាន់តែអោយចាប់ណែនាំធ្វើកិចិចសន្យានោះ ពួកគេមិនខ្លាចឡើយ។

    រឿងនេះមន្ត្រីរាជការនៅក្នុងមន្ទីរពេទ្យខេត្ត និងមន្ទីរសុខាភិបាលខេត្ត និងអ្នករត់តាក់ស៊ីទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង សំណូមពរយ៉ាងទទូចដ់ លោកអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្ត ជួយចេញបញ្ជារអោយបានម៉ឺងម៉ាត់ និងតាមដានការអនុវត្តរបស់សមត្ថកិច្ចក្រោមឱវាទផង ទើបអនុវត្តទៅមានប្រសិទ្ធភាព បើអសកម្មដូចពេលកន្លងមកនោះទេ គឺដូចជាចាប់ក្តាមដាក់ចង្អេរ គ្មានប្រសិទ្ធភាពនោះឡើយ ហើយភាពអាណាធិបតេយ្យនឹងកើតមានយូរអង្វែរទៀតជាពុំខានឡើយ៕ រឹទ្ធិ ជ័យ

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...