• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ត្រីនៅខេត្តកំពង់ឆ្នាំងថ្ងៃ៧កើតខែបុស្សទៅហើយមិនទាន់សំបូរនៅឡើយទេ ព្រោះតែមេឃមិនស្រឡះនិងមានខ្យល់ច្រើន
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 24 December, 2017  ម៉ោង 06:38 | សេដ្ឋ​កិច្ច​

    ខេត្តកំពង់ឆ្នាំង៖ ប្រជានេសាទក្នុងក្រុងកំពង់ឆ្នាំងបានអោយដឹង នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ នេះថា៖ ជាធម្មតានិងជាទំនៀមទំលាប់ នៅក្នុងខ្នើតខែបុស្សនេះ ត្រីនឹងចុះមកច្រើន ដែលអាចអោយអ្នកនេសាទដាក់មក ដាក់លបបានច្រើ សំរាប់ធ្វើប្រហុកផ្អកហើយ។ ប៉ុន្តែនៅក្នុងឆ្នាំនេះ និងនៅក្នុងនេះទីថ្ងៃ៧កើត ខែបុស្ស ទៅហើយត្រីមិនចុះទេ ព្រោះតែមានខ្យល់ច្រើន។

    នៅព្រឹកថ្ងៃទី២៣ ខែធ្នូ នេះ នៅកំពង់ផែយឿលក់និងទិញត្រី នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង អ្នកលក់ត្រីបានអោយដឹងថា៖ ត្រីឆ្វៀត១គីឡូថ្លៃ៧ពាន់រៀលត្រីឆ្កោកលេខ៣ក្នុង១គីឡូថ្លៃ៨ពាន់រៀល ត្រីពោធិលេខ១ជាត្រីចិញ្ចឹម១គីឡូថ្លៃ៩ពាន់រៀល ត្រីដៀបលេខ៣ក្នុ១គីឡូថ្លៃ៦ពាន់រៀល ត្រីដៀបលេខ១ក្នុង១គីឡូថ្លៃ១ម៉ឺនរៀល។

    អ្នកលក់ត្រីបានអោយដឹងទៀតថា៖ បើត្រីត្រូវច្រើន ដូចជាត្រីឆ្វៀតក្នុង១គីឡូអាចថ្លៃតែ២ឬ៣ពាន់រៀល ឯត្រីល្អិតៗសំរាប់ធ្វើប្រហុកវិញអាចថ្លៃតែ៨រយ ទៅ១ពាន់រៀលតែប៉ុណ្ណោះ ដែលនេះគឺជាថ្លៃត្រីពេលត្រីសំបូរសំរាប់ឆ្នាំមុន២០១៦។

    លោក ពុំ សុផល នាយសង្កាត់នេសាទប្រឡាយមាស ស្រុកកំពង់លែង បានអោយដឹងថា៖ ជាធម្មតា និងតាមទម្លាប់ពីមុនៗមក នៅក្នុងខ្នើតខែបុស្សនេះត្រីនឹងសំបូរច្រើនហ់យ ដែលអាចអោយប្រជាពលរដ្ឋយើងនៅស្រុកលើចុះមកធ្វើប្រហុកផ្អកបាន។ តែមកដល់ថ្ងៃនេះ៧កើតខែបុស្សទៅហើយ ត្រីមិនទាន់សំបូរទេ ដោយសារតែធាតុអាកាសមិនអំណោយអោយ គឺមេឃអាប់អួរ មានពពក មិនស្រឡះល្អ និងមានខ្យល់ច្រើន ដូច្នេះត្រីមិនចុះមកក្នុងទន្លេឡើយ។ ប្រសិនបើមេឃស្ឡះល្អ និងបើកថ្ងៃក្តៅល្អ ស្ងប់ខ្យល់ ត្រីនិងចុះមកច្រើនមិនខានឡើយ ៕ រឹទ្ធិ ជ័យ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...