• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ជំនួញ​ឈើ​ដឹក​ចេញពី​ខេត្តរតនគិរី​យ៉ាង​គគ្រឹកគគ្រេង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ដោយ​ក្រុម​មេ​ឈ្មួញ​មុខ​ដដែលៗ គ្មាន​បទបញ្ជា​ឱ្យ​បង្ក្រាប​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 22 December, 2017  ម៉ោង 11:46 | រាយការណ៍​ពិសេស

    ​ការបិទ​ជំនួញ​ឈើ​នៅ​ខេត្តរតនគិរី​បាន​មួ​រយៈពេល​ខ្លី​តែប៉ុណ្ណោះ ហើយ​រយៈពេល​ជិត​២​ខែ​នេះ មេ​ឈ្មួញ​ធំៗ​ប្រចាំខេត្ត​នេះ បានធ្វើ​ជំនួញ​បំផ្លាញ​ព្រៃឈើ​ជាថ្មី ដោយ​គ្មាន​ការទប់ស្កាត់​ពី​អាជ្ញាធ​ខេត្ត ជាពិសេស​ជំនាញ​ពាក់ព័ន្ធ​ផ្នែក​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​។ ជាក់ស្តែង​ប៉ុន្មាន​ថ្ងៃ​កន្លង ទៅនេះ​មាន​សេចក្ដីរាយការណ៍​ក​ឲ្យ​ដឹងថា មេ​ឈ្មួញ​ដែល​គេ​ស្គាល់ឈ្មោះ សាល ជា​មេការ​ក្រុមហ៊ុន ទ្រី ភាព និង​ឈ្មោះ ហូ​វ ជី​វ៉ៃ កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ប្រទេស​វៀត ណា​ម​យ៉ាងសកម្ម​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ឈ្មោះ សាល បាន​ប្រមូល​ទិញ​ឈើ​នៅក្នុង​ភូមិ​ភ្នំ​កុក ឃុំ​ប៉ុង ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី សម្ស​ម្រា​ប់​ដឹកជញ្ជូន​ចេញទៅ​ប្រទេស​វៀត ណា​ម​ជា​បន្តបន្ទាប់ ដោយ​គេ​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឡើយ​។​

    ​ប្រភពពី​អ្នកឃ្លាំមើល​ការដឹកជញ្ជូន និ​ហ​ធ្វើ​ជំនួញ​ឈើ​​នៅក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៨-១៩ ខែធ្នូ ឆ្នាំ​២០១៧ មេការ​ក្រុមហ៊ុន ទ្រី ភាព ឈ្មោះ​លោក សាល នៅតែ​សម្រុក​ប្រមូល​ទិញ​ឈើ និង​ដឹកជញ្ជូន​ឈើ​ទៅ​ប្រទេស​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​គឺជា​អ្នក​ឃុបឃិត​ឲ្យ​លោក សាល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ហេតុនេះហើយ​ទើប​លោក សាល អាច​ប្រមូល​ទិញ​ឈើ​ពី​តាម​បណ្ដា​ស្រុក​មួយចំនួន​ក្នុង​ខេត្តរតនគិរី ហើយ​ដឹកជញ្ជូន​ទៅ​ឆ្លងដែន​ទៅ​វៀតណាម​ដោយ​សេរី​។ ហើយ​គេ​ដឹងថា លោក សាល បាន​ប្រើប្រាស់​ឥទ្ធិពល​ក្រុមហ៊ុន ទ្រី ភាព ធ្វើជា​បង្អែក​ក្នុងការ​ដឹកជញ្ជូន​ឈើ​ទ​ប្រទេស​វៀតណាម ។​

    ​ប្រភពពី​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឈើ​ប្រភេទ​នាងនួន និង​ឈើ​ប្រណីត​ប្រភេទ​ផ្សេងទៀត​ប្រមាណ​៥​រថយន្ត​យី​ឌុប​ត្រូវបាន​គេ​ដឹក​ចេញពី​ខេត្តស្ទឹងត្រែង យកទៅ​ស្តុក​ទុក​ក្នុង​ចម្ការ​ដូងប្រេង​ក្បែរ​គល់ស្ពាន​ស្រែ​ពក​មុននឹង​ជញ្ជូន​យកទៅដាក់​ក្នុង​ឃ្លាំង​នៅ​ក្រុង​បាន​លុង ខេត្តរតនគិរី ហើយ​នៅពេល​យប់​ទើប​គេ​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក សាល បាន​ប្រើប្រាស់​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ម៉ាង​យ៉ាង​ខេ ដើម្បី​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ក្នុង​មួយ​ជើងៗ​ជាច្រើន​រថយន្ត​យី​ឌុប​ដែលមាន​ចំណុះ​រាប់សិប​តោន​។ មានការ​ចោទប្រកាន់ថា លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​លោក សាល ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។​

    ​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា​លោក សាល មេ​ឈ្មួញ​ឈើ​ដ៏​ល្បី​ល្បីល្បាញ​រាប់សិប​ឆ្នាំ​ខាង​ប្រមូល​ទិញ​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ប្រទេស​វៀតណាម ហើយ​គេ​ឃើញ​មេ​ឈ្មួញ​រូបនេះ​គេច​ផុតពី​សំណាញ់​ច្បាប់​រហូតមកដល់​សព្វ​ថ្ងៃនេះ​។ រយៈពេល​ប្រមាណ​១​ខែ​កន្លងទៅនេះ​លោក សាល បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន ក្នុងខណៈដែល​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹង មិនឮ​អ្វី​ទាំងអស់​ដែល​ធ្វើឱ្យ​ពលរដ្ឋ​ដាក់​ការសង្ស័យថា​មាន​ការជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​?​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ឈ្មួញ​ដែល​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ គឺ​លោក សាល និង​មេ​ឈ្មួញ​ម្នាក់ទៀត​ឈ្មោះ ហូ​វ​វ ជី​វ៉ៃ ធ្វើ​សកម្មភាព​ខ្លាំងក្លា​ជាងគេ ដោយ​គ្មាន​ការបង្ក្រាប​៕

    loading...