• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • លោក គួ​ន សុភាព មេ​គយ​ច្រក​អូរ​ស្មាច់ និង​លោក យូ ហេង មេ​គយ​ខេត្ត រួមដៃគ្នា​ប្រមូល​លាភសក្ការៈ​ពី​ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់ និង​បង់ពន្ធ​មិន​គ្រប់
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 22 December, 2017  ម៉ោង 12:45 | រាយការណ៍​ពិសេស

    ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ ចាប់តាំងពី​អគ្គនាយដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ចាត់តាំង​លោក គួ​ន សុភាព ជា​អនុ ប្រធាន​ឲ្យ​កាន់តំណែង​ជា​ប្រធានការិយាល័យ​គយ និង​រដ្ឋ​ករ​ច្រកទ្វារព្រំដែន​អូរ​ស្មាច់ ជំនួស លោក ហង្ស វណ្ណ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ប្រពន្ធ និង​លុបបំបាត់​អំពើពុករលួយ​នោះមក គេ​នៅតែ​មើលឃើញ​លោក គួ​ន សុភាព មិនទាន់មាន​ឆន្ទៈ​ច្បាស់លាស់ ធ្វើកំណែទម្រង់​នៅ​ច្រក​មួយ​នេះ ដើម្បី​បង្កើន​ចំណូល​ពន្ធ​នៅឡើយ​ទេ ពោលគឺ លោក គួ​ន សុភាព កំពុង​បន្ត​អនុវត្ត​រូបមន្ត​របស់ លោក ហង្ស វណ្ណ ក្នុងការ​រក្សាទុក​ប្រព័ន្ធ​ប្រមូល​លុយ​គ្មាន​វិក្កយបត្រ ប្រព្រឹត្ត​អំពើពុករលួយ ប្រមូល​លុយ​ចែកគ្នា​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន តាមរយៈ​ការ​រឹតបន្តឹង និង​សង្កត់ក​ឈ្មួញ​តូចតាច ហើយ​ធូររលុង និង​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ នាំចូល​ទំនិញ​ខុសច្បាប់ និង​បង់ពន្ធ​មិន​គ្រប់​កាន់តែ​អនាធិបតេយ្យ​លើស​ដើម​។​

    ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ឈរជើង​នៅ​មាត់ទ្វារ​ព្រំដែន​អូរ​ស្មាច់​បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ ឈ្មួញ​និង​ប្រជាពលរដ្ឋ ដឹកទំនិញ​គ្រប់​ប្រភេទ រួមទាំង​ម្ហូប​ងា​ហារ​ចេញពី​ប្រទេស​ថៃ តាម​រថយន្ត ម៉ូតូ និង​តាម​រទេះ ចូល​ប្រទេស​កម្ពុជា តាម​ច្រកទ្វារព្រំដែន​អូរ​ស្មាច់ ក្នុងភូមិ​-​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​ជំនាញ​គយ ក្រោម​បញ្ជា​របស់ លោក គួ​ន សុភាព បាន​តម្រូវ​ឲ្យ​បង់លុយ ដោយ​គ្មាន​វិក្កយបត្រ ដែលជា​បែបបទ​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ច្រក​ហោប៉ៅ​ដែល​ផ្ទុយ​ពី​ការប្តេជ្ញាចិត្ត​ក្តែ​ងៗ​នៃ​ថ្ងៃ​ចូលកាន់​តំណែង ។ ហើយ​ផ្ទុយស្រឡះ​ប្រសិនបើ​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ព្រំដែន​លោតឆ័ត្រ​មិនបាន​បង់លុយ​ជូន លោក គួ​ន សុភាព នឹងត្រូវ​ជំនាញ​គយ ប្រដេញ​ចាប់​យកទៅ​ផាកពិន័យ​ធ្ងន់​ដោយ​គ្មាន​ការយោគយល់​ដើម្បី​ជាការ​ព្រមាន​កុំ​ឲ្យ​គេចវេស​ជា​លើក​ទី​ពីរ​។​

    ​ប្រភព​បាន​បន្តថា ច្រក​អន្តរជាតិ​អូរ​ស្មាច់ មាន​សកម្មភាព នាំចូល​ទំនិញគេចពន្ធ ច្រើន​ប្រភេទ ដូចជា ប្រេងសាំង គ្រឿងសំណង់ ភេ​ស្ជ​ជៈ ស្រា​បៀរ គ្រឿង​ហូបចុក ហើយ​ជា​ញឹកញាប់ ក៏​មានការ​នាំចូល​ម៉ូតូ និង​រថយន្ត ចង្កូត​ស្តាំ ជាពិសេស​ម្ហូបអាហារ ខូចគុណភាព ដោយ​គ្មាន​ការត្រួតពិនិត្យ ឬ​បង់ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​ដែល​បញ្ហា​នេះ បានធ្វើ​ឲ្យ​បាត់បង់​វ្រា​ក់​ចំណូល​ពន្ធ​រដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដដែល​។ បើ​និយាយ​អំពី​ការរត់ពន្ធ​ប្រេងសាំង​វិញ រថយន្ត​ដឹក​ចូលក្នុង​១​ថ្ងៃៗ​រាប់សិប​តោន​រាប់ម៉ឺន​លីត្រ ដឹក​យកមក​លក់ ចែកចាយ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តសៀមរាប យ៉ាង​អនាធិបតេយ្យ​បំផុត មិនដឹងថា លោក គួ​ន សុភាព លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែល​ទើប​ឡើង​ថ្មី សើម​មាត់​សើ​មក​ប៉ុណ្ណា​ទេ រហូត​នាំគ្នា​ហ៊ាន លាក់បាំង​ថ្នាក់លើ​រហូតមកដល់​ស​ព្វ​ថ្ងៃ តែ​ករណីនេះ​ប្រជាពលរដ្ឋ​នៅ​ក្រុង​សំរោង​បានដឹង​យ៉ាងច្បាស់​។​

    ​មានការ​លើកឡើង​ទៀតថា អ្វីៗ​ហាក់​មានដំណើរ​ស៊ីចង្វាក់​គ្នា​ល្អ​ណាស់ រាល់​ទំនិញ​ហូរ​ចូល​ពី​ប្រទេស​ថៃ និង​ឆ្លងកាត់​ខេត្ត​ឧ​ត្ត​រ​មានជ័យ គយ​ចល័ត​ខេត្ត​ក្រោម​ការគ្រប់គ្រង​របស់លោក យូ ហេង ប្រធាន​សាខាគយ និង​រដ្ឋ​ករ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មិនដែល​បង្ក្រាបបាន​ទំនិញគេចពន្ធ​មួយ​ករណី​ណា​ឡើយ ដែល​គេ​សង្ស័យថា លោក យូ ហេង អតីត​ប្រធាន​សាខាគយ និង​រដ្ឋ​ករ​ខេត្តកំពង់ឆ្នាំង ដែល​ផ្លាស់​មក​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នេះ កំពុង​ត្រូវដង​ត្រូវផ្លែ​ជាមួយ លោក​មេ​គយ​ច្រក គួ​ន សុភាព នាំគ្នា​បន្ត​លាក់បាំង​ប្រភព​ចំណូល​មិន​ប្រក្រតី​ខ្លះ ប្រមូល​លុយ​ស្រង់ដើម​ទុក​ធ្វើ​មាន​ធ្វើបាន​ដើម្បី​ទប់​រក្សា​ប៉ុស្តិ៍​ខ្លាញ់​នេះ​ឲ្យ​បានយូរ​អង្វែង ហើយ​ពេល​ដែលមាន​លុយ​គរ​ខាប់​ដូច​ទឹកគ្រឿង អាច​តូ​យក​ប៉ុស្តិ៍​ខ្លាញ់​ជាង​នេះ​ក៏​ថា​បាន​។ ករណីនេះ​ប្រសិនបើ​អគ្គនាយកដ្ឋាន​គយ​រឹតបន្តឹង​លើ​ការប្រមូល​ពន្ធ​នៅ​ច្រកទ្វារព្រំដែន​អូរ​ស្មាច់ នោះ​មិនដឹងថា​ថវិកា​ចំណូល​ពន្ធ​រដ្ឋ​កើនឡើង​យ៉ាងណា​នោះទេ ។ ករណីនេះ​គួរ លោក​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង​លោក​បណ្ឌិត គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​មេត្តា​លុបបំបាត់​អំពើពុករលួយ​ដ៏​ដុះ​ស្នឹម ដែល​ប្រព្រឹត្តឡើង​ដោយ​លោក គួ​ន សុភាព មេ​គយ​ច្រក​អូរ​ស្មាច់ និង​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​៕ សំរោង​តូច​

    loading...