• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ​ប្រជា​កិ​សករ​ដាំ​ស្ពៃ​រងគ្រោះ​ព្រោះ​សត្វ​ស៊ី​ឬ​ស​នៅ​ភូមិ​ទ័ព​ស្រូវ ឃុំ​បន្ទាយ​ព្រាល​ខាតបង់​ថវិកា ក្នុង​ម្នាក់ៗ​រាប់លាន​រៀល​ស្នើសុំ​មន្ត្រី​កសិកម្ម​ស្រុក​ខេត្ត​ជួយ​អន្តរាគមន៍​ផង​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 19 December, 2017  ម៉ោង 09:17 | សេដ្ឋកិច្ច

    ​ខេត្តកំពង់ឆ្នាំង​៖ ប្រជាកសិករ​នៅក្នុង​ភូមិ​ទ​ព័​ស្រូវ ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ជា​ច្រើ​គ្រួសារ​ដែល​ប្រកប​របរ​ដាំ​ស្ពៃ​លក់​ចិញ្ចឹមជីវិត​មាន​ទុក​កង្វល់​យ៉ាងខ្លាំង ព្រោះតែ​ដំណាំ​ស្ពៃ​របស់​ពួកគាត់​សត្វ​ដង្កូវក្នុង​ស៊ី​ដី​បំផ្លាញ អស់​ក្នុង​រយៈពេល​ជាង​១​ខែ​ថ្មីៗ​នេះ ធ្វើអោយ​ពួកគាត់​ម្នាក់ៗ​បាន​ខាត​បង់លុយ​ម្នាក់​រាប់លាន​រៀល​។​ក្នុង​រឿងនេះ​ដែរ​គាត់​ថាៈ​ពួកគាត់​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត និង​ស្រុក មេត្តាជួយ​ចុះមក​ណែនាំ​ស្រាវជ្រាវ​រក​វិធី​កំចាត់​សត្វ​ដង្កូវ​ចង្រៃ​នេះ​អោយ​ពួកគាត់​ឆាប់ៗ​ផង​។

    ​ស្ត្រី​ឈ្មោះ សៀន សុភាព អាយុ​៤០​ឆ្នាំ ជា​ប្រជាកសិករ​ដាំ​ស្ពៃ​លក់បាន​អោយដឹងថាៈ ក្នុង​រយៈពេល​១​ខែ​នេះ មាន​សត្វ​ដង្កូវ​ម្យ៉ាង​ដែល​គាត់​មិន​ស្គាល់ឈ្មោះ​ច្បាស់ តែ​ខ្លះ​នាំគ្នា​ហៅថា​ដង្កូវ​អៀន ដែល​ដង្កូវ​នោះ​មាន​រាង​តូចៗ​សៗ​ល្អិតៗ​មើល​សឹង​មិនឃើញ​ពួកវា​សម្ងំ​ក្នុង​ដី​ស៊ី​ឬ​ស​ស្ពៃ បណ្តាលអោយ​ដើម​ស្ពៃ​ស្វិត​ស្រ​ពោ ន​ទាំង​រងៗ ដែល​អ្នកខ្លះ​មាន​១០​រង​និង​២០​រង​ជាដើម​បាន​រង​ការខូចខាត​អស់​លក់​មិន​ចេញ​ឡើយ ដែល​ប្រជាកសិករ​ខ្លះ​ខាត​ពី​១​លា ន​ទៅ​៣ ឬ​៤​លាន​រៀល​ទៅតាម​ការដាំ​តិច​ឬ​ច្រើន​។ ​

    បងស្រី​ឈ្មោះ ហង់ សុផល អាយុ​៦១​ឆ្នាំ បាន​និយាយ​អោយដឹងថា​៖ ចំការ​ស្ពៃ​របស់គាត់​បាន​ដាំ​ស្ពៃ​គ្រប់​ប្រភេទ​ជា​លើក​ទី​៤​ហើយ​មកដល់​ខែ​១២​នេះ ប៉ុន្តែ​ពេល​ដាំ​ស្ពៃ​លក់​លើក​ទី​៤​នេះ ចំការ​គាត់​ក៏ដូចជា​ចំការ​របស់​អ្នកស្រុក​ក្នុងភូមិ​ជាច្រើន​កន្លែង​ទៀត ត្រូ​បាន​ដង្កូវ​ក្នុង​ដី​ស៊ី​ឬ​ស​ស្ពៃ​ដូចៗ​គ្នា ពេល​ទៅ​ទិញ​ថ្នាំ​បាញ់​ស​ម្លា ប់​ដង្កូវ​នេះ នៅក្នុង​ផ្សារ​កំពង់ឆ្នាំង អ្នកលក់​ថ្នាំ​ក៏ដូចជា​មន្ត្រី​កសិកម្ម​ប្រាប់ថា​៖ គ្មាន​ថ្នាំ​អ្វី​បាញ់សម្លាប់​ដង្កូវ​អៀន​នេះ​បានឡើយ​។

    ​បងស្រី ហង់ សុផល បាន​បន្ត​អោយដឹងថា​៖ ជាធម្មតា​ស្ពៃ​ល្អ​គ្មាន​ដង្កូវ​ស៊ី ក្នុង​ខែ​នេះ​ក្នុង​១​គីឡូក្រាម​លក់បាន​ពី​២០០០​រៀល​ទៅ​២៥០០​ពាន់​រៀល ប៉ុន្តែ​ក្រោយពី​មាន​ដង្កូវ​ស៊ី​ឬ​ស​ស្ពៃ​បែបនេះ លក់​ក្នុង​១​គីឡូ​តែ​១​ពាន់​រៀល អ្នកទទួល​ទិញ​យកទៅលក់​ក្នុង​ផ្សារ​បន្ត ខ្លះ​មិន​ទិញ​ទៀតផង​។

    ​ដោយឡែក​ស្រី្ត​ម្នាក់​ជា​អ្នកទិញ​ស្ពៃ​យកទៅលក់​បន្ត​នៅ​ទីផ្សារ​ក្នុង​ក្រុង​កំពង់ឆ្នាំង បាន​និយាយថាៈ ក្នុង​ខែ​នេះ​គាត់​ទទួល​ទិញ​ស្ពៃ​ពី​ចំការ​ក្នុង​១​គីឡូ​ថ្លៃ​២​ពាន់​រៀល ប៉ុន្តែ​ពេល​ឃើញ​ស្ពៃ​ខូច​បែបនេះ​គាត់​អាណិត​អ្នក​ដាំ​ក៏​ខំ​ជួយ​ទិញ​ក្នុង​គីឡូ ថ្លៃ​១​ពាន់​រៀលពេល​យកទៅលក់ គេ​អត់​ទិញ​តែម្តង គាត់​បាន​ដឹក​ស្ពៃ​នោះ​ទៅ​លក់​អោយ​ចុងភៅ​ព​ន្ឋ​នាគារ​ខេត្ត គឺ​គេ​ហ៊ាន​ទិញ​តែ​១​គីឡូ​ថ្លៃ​៥០០​រៀល​ប៉ុណ្ណោះ​គឺ​ខាត​ក្នុង​១​គី​ឡី​៥០០​រៀល​។ នៅក្នុង​ទុក្ខ​កង្វល់​នេះ ប្រជាកសិករ​រស់នៅក្នុង​ភូមិ​ទ័ព​ស្រូវ សូម​អំពាវនាវ អោយ​មន្ទីរ​កសិកម្ម​ខេត្ត​មេត្តា​ចុះទៅ​ជួយ​មើល ដូចជា​ប្រាប់​ពី​បច្ចេកទេស ឬ​ថ្នាំ​ដែល​ត្រូវ​ទប់ទល់​សត្វ​បំ​ផា្ល​ញ​នេះ​ផង ។

    ​ជុំវិញ​បញ្ហា​នេះ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង នៅ​ល្ងាច​ថ្ងៃទី​១៨ ខែធ្នូ​នេះ​បាន​បញ្ជា ក់ថា​៖ លោក​មិន​បានទទួល​ព័ត៌មាន​នេះ​ទេ តែ​កន្លងទៅ​ប្រជាកសិករ​ឬ​មន្ត្រី​កសិកម្ម​មិនដែល​រាយ​ការ​រឿងនេះ​អោយ​គាត់​ឡើយ ប្រសិនបើ​ពួកគាត់​ជា​កសិករ​ឆាប់​រាយ​ការ​រឿងនេះ មន្ត្រី​របស់លោក​នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះ​ទៅដល់​ភ្លាមៗ​ដើម្បី​ជួយ​អន្តរាគមន៍ ងោ​យ​បាន​ទាន់ពេលវេលា​។ ប៉ុន្តែ​ទោះ​បែបនេះ​ក្តី លោក​នឹង​អោយ​មន្ត្រី​ជំនាញ​របស់លោក​ចុះទៅ​ភូមិ​នោះ​ភ្លាម​ដើម្បី​ជួយ​ប្រជាកសិករ​យើង កុំអោយ​ខាតបង់​ថវិកា​បន្តទៀត​៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...