• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ត្រី​ប្រហុក​ចាប់​ត្រី​មួយ​ឆុ​លហើយ​នៅ​ថ្ងៃទី​១៦​ធ្នូ​កន្លងមកនេះ នៅ​ខ្នើត​ខែក្រោយ​ត្រី​ប្រហុក​អាច​នឹងត្រូវ​ច្រើន សូម​បងប្អូន​ប្រជាពលរដ្ឋ​ជនបទ​ត្រៀម​សំភារៈ​មក​ធ្វើ​ប្រុក​ផ្អក​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 18 December, 2017  ម៉ោង 08:22 | សេដ្ឋ​កិច្ច​

    ​ខេត្តកំពង់ឆ្នាំង​៖ ត្រី​តូច​សំ​រារ​ប់​ធ្វើ​ប្រហុក​នៅ​ថ្ងៃទី​១៧ ខែធ្នូ នេះ​បាន​ត្រូវ​មួយ​ឆុ​លហើយ នោះ​បើតាម​ការ​អោយដឹងពី​ប្រជា​នេសាទ​នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ដែល​បាន​ដឹក​ត្រី​ប្រហុក​មក​លក់​អោយ​ឈ្មួញ​ដឹក​តាម​រថយន្ត​យកទៅ​ក្រុងភ្នំពេញ​។​

    ​ឈ្មួញ​ម្នាក់​ដែល​កំពុង​ថ្លឹង​ត្រី​ប្រហុក​ឬ​ត្រី​នុយ ពី​ប្រជា​នេសាទ​នៅក្នុង​ផ្សារ​មាត់កំពង់ ក្នុងភូមិ​ឆ្នុកទ្រូ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ នេះ​បាន​និយាយ​អោយដឹងថា​៖ ថ្ងៃមុនៗ​ត្រី​តូចៗ​ប្រ​ភេ ទ​នេះ​សំរាប់ធ្វើ​ប្រុក ឬ​ទិញយក​ទៅអោយ​ចំណី​ត្រី​ដែល​ចិញ្ចឹម មិន​សំបូរ​ដូច​ថ្ងៃ​នេះឡើយ គឺ​ពួកគាត់​ទិញ​បាន​តិច​តូច​ណាស់​សំរាប់​យកទៅ​ធ្វើ​ទឹកត្រី ដែល​ទិញ​ចូល​ថ្លៃ​៥០០​រៀល ក្នុង​១​គីឡូ​។ ដោយឡែក​ត្រី​ប្រភេទ​លេខ​២ សំរាប់ធ្វើ​ផ្អក​មាន​តិច​តូច​ណាស់ ដែល​គាត់​ទិ​ចូលក្នុង​១​គីឡូ​ថ្លៃ​៣០០០​រៀល យកទៅ​ចេញថ្លៃ​៤០០០​រៀល​។​
    ​ ​
    ​ប្រជា​នេសាទ​ដែល​បាន​ដឹក​ត្រី​តាម​កាណូត​មក​លក់​អោយ​ឈ្មួញ​នៅ​ផ្សារ​មាត់​គំ​ពង់​ភូមិ​ឆ្នុកទ្រូ​បានអោយដឹង​ដែរ​ថា​៖ ក្នើត​ខែ​មុន​ត្រី​អត់​ត្រូវ​ទេ ព្រោះ​មេ​យ​ចេះតែ​ភ្លៀង ប៉ុន្តែ​នៅ​ថ្ងៃទី​១៥ និង​១៦ ខេ​ធ្នូ​នេះ ត្រី​ប្រភេទ​លេខ​៣ សំរាប់ធ្វើ​ប្រហុក​បាន​ត្រូវ​មួយ​ឆុ​ល​ហើ​
    ​យ​ក៏​ស្ងប់​ទៅវិញ ដែល​ពួកគាត់​សង្ឃឹមថា​ខ្នើត​ខែក្រោយ​នេះ​ត្រី​ប្រហុក​ផ្អក អាច​នឹងត្រូវ​ច្រើន​មិនខានឡើយ បើ​មេ​យ​មិន​អាប់អួរ​ឬ​ភ្លៀង​។​
    ​ ​
    ​ដោយឡែក​លោក សោម ភិ​រុណ នាយខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​បាន​ពោ​យ​ដឹងថា​៖ ត្រី​ក្នុង​ខ្នើត​មុន​មិនត្រូវ​ទេ ដោយសារ​ដឹក​មិនទាន់​គោក​ខ្នង​កោះ និង​ធាតុអាកាស​មិនល្អ​មាន​ភ្លៀង​និង​ខ្យល់​ច្រើន​នោះ​ត្រី​នឹង​នៅ​សម្ងំ​ក្នុងព្រៃ​មិន​ចុះមក​ទន្លេ​ឡើយ​។ ដោយឡែក​ក្នើត​ខែ​មិគ្គសិ​ក​នេះ​ជា​ធ្ម​តា​បើ​គ្មាន​ភ្លៀងខ្យល់​មេឃ​ស្រឡះ​ល្អ ត្រី​និង​ចេញពី​ក្នុងព្រៃ​ចុះមក​ទន្លេ​ច្រើន ដែល​អាចអោយ​ប្រជា​នេសាទ​ដាក់មង ចងសន្ទូច ដាក់លក​បាន​ត្រី​ច្រើន សំរាប់ធ្វើ​ប្រហុក​ផ្អក​។​
    ​ ​
    ​ចំពោះ​ត្រី​ល្អិត​ដែល​ប្រជា​នេសាទ​ដឹក​ឡើងមក​លក់​អោយ​ឈ្មួ្ញ​ញ នៅ​កំពង់​ផ្សារ​ឃុំ​ឆ្នុកទ្រូ​នោះ ភាគច្រើន​គឺជា​ត្រី​របស់​ប្រជា​នេសាទ​យកមក​ពី​ឃុំ​ផាត់​សណ្តាយ ខេត្តកំពង់ធំ និង​មកពី​ភូមិសាស្ត្រ​នៅក្នុង ស្រុក​ក្រគរ ខេត្តពោធិសាត់​។ កន្លងមក​មាន​ខាង​អង្គការ​មួយ​បាន​រាយ​ការអោយ​ជលផល​ខេត្តកំពង់ឆ្នាំង​ចាប់​ត្រី​នុយ​ដែល​ដឹក​ឡើង​រថយន្ត​នៅ​កំពង់​ឆ្នុកទ្រូ​នេះ ដែល​គេ​ថា​ត្រី​ទាំងនេះ​ជា​ត្រី​បានក​ពី​ការនេសាទ​ខុសច្បាប់​។ ក្នុង​រឿ​នេះ​និង​ពេលនេះ លោក សោម ភិ​រុណ បាន​បញ្ជាក់ថា​៖ ក្នុង​ពេលនេះ​ជា​រដូវ​បើក​នេសាទ​ប្រជាពលរដ្ឋ​មាន​សិទ្ធ​ធ្វើ​នេសាទ ដូច​ច្នេះ​លោក​មិនអាច​ចាប់​ត្រី​នុយ​នេះ​បាន​នោះឡើយ បើ​រដូវ​បិត​នេសាទ​វិញ​ជលផល​មាន​សិទ្ធ​ត្រួតពិនិត្យ និង​អាច​ចាប់​ពិន័យ​បាន​៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...