• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ​ជន្លេន​ក្រហម​មាន​ប្រយោជន៍​សំខាន់​ណាស់​ជា​ចំណី​សត្វ និង​ជា​ជី​ដាំ​ដំណាំ​គ្រប់​ប្រភេទ កសិករ​មាន​បទ​ពិ​សោធន៍ និង​មន្ត្រី​កសិកម្ម​សូម​អំពាវនាវ​ដល់​កសិក​រ​គួរ​នាំគ្នា​ចិញ្ចឹម​ជន្លេន​ក្រហម​ពិតជា​មិន​ខុស​បំណង​ឡើយ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 12 December, 2017  ម៉ោង 17:11 | សេដ្ឋ​កិច្ច​

    ខេត្តកំពង់ឆ្នាំង​៖ កសិករ​ម្នាក់​ទទួលបាន​ផល​មិន​នឹកស្មាន​ដល់ នៅក្នុងពេល​៤​ខែ​នេះ ដោយសារ​សម្រេចចិត្ត​ត្រឹមត្រូវ ក្នុង​សាកល្បង​ចិញ្ចឹម​ពូជ​ជន្លេន​ក្រហម នៅក្នុង​ភូមិ​ទំនប់ ឃុំ​ត្រងិល ស្រុក​កំពង់លែង​បាន​ជោគជ័យ បន្ទាប់ពី​បានទទួល​ការណែនាំ និង​ទទួល​ពូជ​ជន្លេន​ក្រហម​នេះ ពី​ប្រធានការិយាល័យ​កសិកម្ម​ស្រុក​មក ។

    ​លោក ម៉ក់ ថា អាយុ​៥៣​ឆ្នាំ ជា​អ្នក​ចិញ្ចឹម​ពូជ​ជន្លេន​ក្រហម បាន​និយាយ​អោយដឹងថាៈ គាត់​បាន​ទ​ទួ ល​ទិញ​ពូជ​ជន្លេន​ក្រហម​នេះ ពី​លោក សុខ រិ​ន ប្រធានការិយាល័យ​កសិក​ម្ម ស្រុក​កំពង់លែង តែ​១​គីឡូក្រាម​ប៉ុណ្ណោះ រយៈពេល​ចិញ្ចឹម​ជាង​៤​ខែ គាត់​មានពូជ​ជន្លេន​លក់​អោយគេ​បាន​ជាង​៥០​គីឡូក្រាម និង​នៅ​ដល់​ប្រមាណ​ជាង​៧០​គីឡូក្រាម​ទៀត នេះ​គ្រាន់តែ​ជាការ​សាកល្បង​៤​ខែ ប៉ុណ្ណោះ ។

    ​ចំពោះ​សារប្រយោជន៍​នៃ​ការចិញ្ចឹម ពូជ​ជន្លេន​ក្រហម​នេះ​វិញ គឺ​ទុក​ធ្វើជា​ចំណី​កូន​មាន់ កូន​ទា កូន​ត្រី ដែល​ទើប​ញាស់​ថ្មីៗ ចំណែក​កាកសំណល់​វា​យើង​យកទៅ​ធ្វើ​ជីកំប៉ុស​ដាក់​ដំណាំ​លូត​ល​សា់​បានល្អ​ណាស់ ។ ចំណែក​ការចិញ្ចឹម​ជន្លេន​ក្រហម​នេះ​វិញ​ងាយស្រួល​បំផុត គឺ​គ្រាន់តែ​ដាក់​ពូជ​ជន្លេន​ទាំងនោះ​ចូលទៅក្នុង​កញ្ឆេរ ឬ​ធុង​ដែល​អាចដាក់​លាមក៍ គោ ក្របី ស្រស់​ថ្មីៗ​បាន​និង​ដី​បន្តិចបន្តួច រួច​ស្រោច​ទឹក​រាល់ថ្ងៃ​ជាការ​ស្រេច ។ បច្ចុប្បន្ន​គាត់​បាន​យក​សំណល់​ដីស​ល់ពី​ការចិញ្ចឹម​ជន្លេន​ក្រហម ធ្វើជា​ជីកំប៉ុស​ដាក់​ដាំ​បន្លែ ដោយ​មិន​ប្រើប្រាស់​ជីគីមី​អ្វី​ទាំងអស់​ធ្វើអោយ​ដំណាំ​មាន​ផ្លែផ្កា​ល្អ​ណាស់​។ ឯ​ការដាំ​ដំណាំ​សព្វថ្ងៃនេះ​គាត់​មិនបាន​ដាំ​ផ្ទាល់​ដី​ទេ គឺ​ធ្វើ​ទ្រនើ​ដាំ​ផុត​ដី​តែ​នេះ​មិនមែន​គាត់​មិន​ចង់​ដាំ​ផ្ទាល់​ដី​នោះទេ តែ​ថា មកពី​ដី​របស់គាត់​លិច​ទឹក ទើប​គាត់​ធ្វើ​វិធី​ដាំ​បែបនេះ ហើយ​ទទួលបាន​ផល និង​គុណភាព​បាន​យ៉ាង​ល្អ​មិន​នឹង​ស្មាន​ដល់ ដោយសារតែ​ប្រើ​ជី​ដែល​បាន​សល់​ពី​ការ​ចិ​ញ្ជឹ​ម​ជន្លេន​ក្រហម​នេះ​។

    ​ដោយឡែក លោក សុខ រិ​ន ប្រធានការិយាល័យ​កសិក​ម្ម​ស្រុក​កំពង់លែង បានបញ្ជាក់​អោយដឹងថាៈ ពូជ​ជន្លេន​ក្រហម​នេះ គាត់​បាន​ទិញ​ត​ពី​គេ​ដែរ តែ​ជា​ពូជ​ជន្លេន​បានមកពី​ប្រទេសក្រៅ ។ បច្ចុប្បន្ន​ពូជ​ជន្លេន​នេះ គេ​លក់​ក្នុងតម្លៃ​១​គីឡូក្រាម​ថ្លៃ​២,៥០ ដុល្លា ស្នើ​នឹង​១​ម៉ឺន​រៀល​។ ចំពោះ​សារប្រយោជន៍​វា​វិញ គឺ​សម្រាប់​អោយ​កូន​មាន់ កូន​ទា ស៊ី វា​នឹង​ឆាប់​ធាត់​ធំ​ល្អ​ណាស់ ។ មិន​ត្រឹម​ប៉ុណ្ណោះ​ទេ ពេល​មាន់​ទាម​កើត​ជម្ងឺ​ពកៗ តាម​ក្បាល ពេល​អោយ​វា​ស៊ី​ជន្លេន​ក្រហម ២-៣​ដង ជា​អស់ហើយ ។ ពូជ​ជន្លេន​ក្រហម​នេះ មាន​ជាតិ​ប្រូ​តេ​អី​ន​ច្រើន​ពេល​កូន​មាន់​ស៊ី​វា​ត្រជាក់​ខ្លួន ហើយ​ឆាប់​ធំ​លឿន​ទៀតផង រីឯ​ការ​ចិ​ញ្ជឹ​ម​ជន្លេន​ក្រហម ក្រៅពី​អោយ​កូន​មាន់ ទា ត្រី និង​កង្កែប កាកសំណល់​វា យើង​អាច​យកទៅ​ប្រើ​ប្រើ​លើ​ដំណាំ​គ្រប់​ប្រភេទ បាន​ផល​យ៉ាង​ល្អប្រសើរ​ទៀតផង​ដែរ ។

    ​លោក សុខ រិ​ន​បាន​អោយដឹងទៀតថាៈ ពូជ​ជន្លេន​ក្រហម​នេះ លោក​ទើបបាន​យកមក​ចិ​ញ្ជឹ​ម​ដោយ​សាកល្បង​ដោយ​ខ្លួនឯង និង​ចែក​អោយទៅ​កសិករ​ឈ្មោះ ម៉ក់ ថា ចិញ្ចឹម​តែ​រយៈពេល​ជា​៤​ខែ​ប៉ុណ្ណោះ ក្រោយមក​មាន​អ្នក​មក​កុំម៉ង់​ទិញ​ច្រើន​គួ​សម​ដែរ ហើយ​គាត់​សង្ឃឹមថា ពេលខាងមុខ​កសិករ​យើង​ពិតជា​ទិញយក​ទៅ​ចិញ្ចឹម​ច្រើនជាង​នេះ​នឹងមិន​ខកបំណង​នោះឡើយ ៕ រឹទ្ធិ ជ័យ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...