• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • កុមារី​អាយុ​៤​ឆ្នាំ ដើរ​ចេញពី​សាលារៀន បម្រុង​នឹង​ឆ្លងថ្នល់​ត្រូវ​រថយន្ត​សាំ​យ៉ុង​ក្រុម​អ្នករកស៊ី​ដឹក​ឈើបុក​ស្លាប់​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 6 December, 2017  ម៉ោង 14:00 | សន្តិសុខ​សង្គម

    ​ខេត្តស្ទឹងត្រែង​៖ កុមារី​ម្នាក់​ក្នុងចំណោម​កុមា​តូច​បីនាក់ ចេញពី​សាលារៀន​ធ្វើ​ដើរទៅ​ផ្ទះ ហៀបនឹង​ឆ្លងថ្នល់ ក៏​ស្រាប់តែ​រថយន្ត​មួយគ្រឿង​ម៉ាក​សាំ​យ៉ុង​បោះពួយ​បុក​ចំ​ពេញទំហឹង​ប៉ើ​ឹ​ង​ប៉ើង​ជាច្រើន​ម៉ែត្រ​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ កាលពី​វេលា​ម៉ោង​១១ ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៩ ជិត​ម្តុំ​សា​រុំ​បី​ស្ថិត​ក្នុងភូមិ​កាំ​ង​មេម៉ាយ​ម​សង្កាត់​ព្រះបាទ​ម​ក្រុង​-​ខេត្តស្ទឹងត្រែង ។​

    ​នគរបាល​មូលដ្ឋាន​បានឱ្យដឹងថា កុមារី​រងគ្រោះ​ឈ្មោះ ជុំ ចរិយា អាយុ​៤​ឆ្នាំ ត្រូវ​រថយន្ត​ម៉ាក​សាំង​យ៉ុង ម​មួយគ្រឿង​បើក​មាន​លឿន​មក​បុក​ខ្ទាត​ជាច្រើន​ម៉ែត្រ​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ ខណៈ​ចេញពី​សាលា​ដើរ​ជុំ​ជាមួយ​មិត្តភក្តិ​ដល់​ផ្លូវ​ចូល​ផ្ទះ​ពួកគេ​ក៏​នាំគ្នា​ឈរ​ក្បែរ​ចិ​ែ​រ​ចិញ្ចើមផ្លូវ​បម្រុង​នឹង​ឆ្លងថ្នល់​ស្រាប់តែ​រថយន្ត​សាំង​យ៉ុង​មួយគ្រឿង​មាន​ល្បឿន​លឿន​មក​បុក​ក្មេងស្រី​ម្នាក់​បណ្តាលឱ្យ​ប៉ើង​ជាច្រើន​ម៉ែត្រ​ស្លាប់​មួយ​រំពេច​។​

    ​អ្នកឃើញ​ហេតុការណ៍​បាន​បញ្ជាក់ថា បន្ទាប់​រថយន្តបុក​កុមារី​ក៏​ផ្អើលឆោឡោ​អ្នក​នៅក្បែរ​កន្លែងកើតហេតុ​ស្រែកហៅ​គេឯង​ឱ្យមក​ជួយ​។ រំពេច​នោះ អ្នកបើករថយន្ត​សាំង​យ៉ុង​ក៏​ឈប់​ហើយ​បើកទ្វារ​ចុះ​កាន់​កាំបិត​មួយ ក៏​ឡើង​ជិះ​រថយន្ត ដឹក​ទឹក​សុទ្ធ​ផ្សេងទៀត​ទៅ​បាត់​ភ្លាមៗ​នោះ​។ ឪពុកម្តាយ​កុមារី​រងគ្រោះ​បាន​សំណូមពរ​ឱ្យ​សមត្ថកិច្ច​ជួយ​តាមរក​ចាប់​ខ​ចាប់ខ្លួន​អ្នកបើករថយន្ត​សាំ​យ៉ុ​នោះ តែ​នគរបាល​តប​វិញ​ថា មិនដឹង​ជា​ទៅរក​នៅឯណា​ទេ​?​។ នៅ​កន្លែងកើតហេតុ​គេ​ឃើញ​ឪពុក ម្តាយ​និង​បងស្រី​ក្មេងរងគ្រោះ​ស្រែកយំ​រន្ធត់ចិត្ត​យ៉ាងខ្លាំង​។​

    ​នគរបាល​មូលដ្ឋាន​បាន​បញ្ជាក់ថា បើតាម​ការពិនិត្យ​ជាក់ស្តែង​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​ព្រះបាទ និង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ឃើញថា រថយន្ត​ទំនងជា​មាន​ល្បឿន​លឿន​ក្នុងទិសដៅ​ពី​ដៅ​ពី​កើ​តទៅ​លិច​តាម​កំណាត់​ផ្លូវជាតិ​លេខ​៩ ក៏​ទៅបុក​ក្មេងស្រី​កំពុង​ឈរ​ក្បែរ​ចិញ្ចើមផ្លូវ​។ ហ​ហើយ​រថយន្ត​សាំង​យ៉ុង​មួយគ្រឿង​នោះ គឺជា​ប្រភេទ​ក្រុម​ដឹកឈើ​ខុសច្បាប់​ដែល​តែងតែ​ប្រើ​ល្បឿន​លឿន​នៅតាម​ដងផ្លូវ ហើយក៏​ឧស្សាហ៍​បង្ក​គ្រោះថ្នាក់​ជា​ញឹក​ញ៉ាប់​។​

    ​សមត្ថកិច្ច​បាន​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តស្ទឹងត្រែង​ត្រែង ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​មាន​ចាត់ការ ទៅតាម​ផ្លូវច្បាប់​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...