• ផ្ទុះឡើង​នៃ​ការកាប់ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ខេត្តរតនៈគិរី​រី​ទៅ​វៀតណាម ដោយ​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ទ​ដាក់​កុងត្រូល​ប្រដាក់​គ្នា​ដូច​ខ្យង​ចាំ​រាប់​ក្បាល​ឡាន​ប្រមូលប្រាក់​

    ឧក​ញ៉ា តុប​ វវីដា ជាមន្ត្រីយោធាមានអំណាចទឹកលុយ និងជាមេឈ្មួញឈើដ៏ល្បីល្បាញមួយរូបប្រចាំភូមិភាគឦសាន បានចាត់តាំងឈ្មួញ ហា​ក់ សុ​គា រ​ត់​កា​រដឹ​ក​បាចលុយបង្ក្រាបមន្ត្រី នាំឈើពីឡាវី​ឡាវ ឆ្លង​កា​ត់​​ស្ទឹ​ង​ត្រែ​ង ដើ​ម្បី​នាំ​ចេញ ទៅ​វៀ​ត​ណា​ម រាប់​ពា​​ន់​ម៉ែ​ត្រ​គូ​ប

    លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រប្រឹងប្រមូលលុយក្រោមតុពេញទឡហឹង ដោយចាត់ចែង​ឲ្យ​កូនចៅ កោសរូស​ទារលុយ ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញកាន់តែខ្លាំងជាងមេគយមុនៗ

    ឧកញ៉ា សុឹង សំអុល កំពូលឈ្មួញដែលមានសមត្ថភាពរំលើងព្រៃឈើនៅភូមិភាគឦសាន កំពុងកាប់ប្រមូលឈើ​ ពី​​ដែ​ន​ជ​ម្រ​ក ស​ត្វ​ព្រៃ​ភ្នំ​ព្រិ​ច អូ​ស​ចូ​ល​ក្រុ​ម​ហ៊ុ​ន ដឹកទៅវៀតណាមដោយសេរីគ្មានអ្នកបង្រ្កាប!

  • ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​២៩​គ្រូ​សារ បានបង្ហាញ​ជំហរ​មិន​ចាក​ចេញពី​លំនៅដ្ឋាន​ខ​ណះ​ពេល​ថ្ងៃ​កំណត់អោយ​រុះរើ​ជិត​ឈាន​មកដល់​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 6 December, 2017  ម៉ោង 10:45 | ព័ត៌មាន​ជាតិ

    ​ខេត្ត​ព្រះសីហនុ​៖ ស្រប​ពេលដែល​ថ្ងៃ​ឱសានវាទ​កំណត់ពេល​ឲ្យ​ធ្វើ​ការរុះរើ ផ្ទះសម្បែង​ចេញ ពី​ទីតាំង​ដី​មួយកន្លែង​ជា​ចំណី​អូរ និង​ដី​ចំណីផ្លូវ ដែល​លោកស្រី ហុង ស៊ូ​ន អះអាងថា ជា​ដី​កម្ម​សិទ្ធ​ស្របច្បាប់​ជិត​ឈាន​មកដល់​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​២៩​គ្រូ​សារ បានបង្ហាញ​ជំហរ​ថា ពួកគាត់​នឹងមិន​ចាកចេញ​ជាដាច់ខាត ព្រោះ​ទីតាំង​ដី​នេះ​ពួកគាត់​បានមក​រស់នៅ​យូរយារ​ណា​មកហើយៗ ជា​ដី​ចំណី​អូរ និង​ដី​ចំណីផ្លូវ មិនមែនជា​ដី​បុគ្គល​ណា​ម្នាក់​នោះទេ វា​គឺជា​ដី​រដ្ឋ​។​

    ​ក្រុម​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​២៩​គ្រួសារ បាន​អះអាង​ដូចៗ​គ្នា​ថា ដោយសារតែ​ពួកគាត់​ពុំមាន​លទ្ធភាព​ទិញ​ដី​ដែលមាន​តម្លៃ​បាន ក្នុង​កំឡុង​ឆ្នាំ​១៩៩៥ ពួកគាត់​មក​រស់នៅ​តំបន់​អូ​ត្រេះ ដែល​ល​កាលនោះ​ជា​ពុំមាន​មនុស្ស​ច្រើន​នោះទេ សុទ្ធ​តែព្រៃ ហើយ​អ្នកខ្លះ​កាប់​គាស់​ធ្វើ​ចំការ​ស្រែ ឯ​អ្នក​ខ្លះទៀត​មករ​ស់​ជាប់​ផ្លូវ និង​អ្នកខ្លះ​រស់នៅ​លើ​អូរ សង់​លំនៅដ្ឋាន បើទោះបី​ដឹងថា វា​ខុសច្បាប់​យ៉ាងណាក៏ដោយ ចេះតែ​រស់​ទៅ ហើយក៏​ពុំដែល​ឃើញ​អាជ្ញាធរ​ណា​មក​ដេញ​ពួកគាត់​ចេញ​ទេរ​ហូត ត្រូវបាន​អាជ្ញាធរ​ដែនដី​ទ​ទូល​ស្គាល់ ធ្វើ​សៀវភៅ​ស្នាក់នៅ លិខិត​អាត្រា​កូ​ដ្ឋា​ន​អត្តសញ្ញាណ​ប​ណ្ណ័ ប​ណ្ណ័​បោះឆ្នោត ឆ្នាំ​១៩៩៣ គឺ​សុទ្ធតែ​បញ្ជាក់​ពីរ​ការរស់នៅ លើ​ទីតាំង​ដី​ទំនាស់​នោះ​ទាំងអស់ រហូតដល់​ពេល​ដី​មានតម្លៃ​ខ្លាំង ស្រាប់តែ​ដី​ចំណី​អូរ និង​ដី​ចំណីផ្លូវ មាន​ប្លង់​កម្ម​សិទ្ធ​ទាំងអស់ ហើយ​បាន​ចោទ​ពួកគាត់​ថា​មក​រស់នៅ​លើដី​កម្ម​សិទ្ធ​ទៅវិញ ដូចនេះ ពួកគាត់​នឹង​ចាកចេញ​ជាដាច់ខាត​។

    ​ប្រភព​ដដែល​បាន​បន្តថា​នេះ ជា​ទង្វើ​រំលោភបំពាន​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ ទាំងស្រុង​ហើយ ពីព្រោះថា ការ​ប្តឹងផ្តល់​តវ៉ា​រវាង លោកស្រី ហុង ស៊ួ​ន នឹង​ប្រជាពលរដ្ឋ​ចំនួន ២៩​គ្រូ​សារ លើ​ទីតាំង​ដី ទំនាស់​កំពង់​ស្ថិតក្នុង​និតិ​វិធី តាមផ្លូវ​ច្បាប់​នៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ នៅឡើយ ពួកគាត់​មិន​ព្រម​នោះឡើយ គឺ​ប្រឆាំង​តវ៉ា​ដាច់ខាត​។​
    ​ ​
    ​សូមបញ្ជាក់​ផងដែរ​ថា​នា​ព្រឹក ថ្ងៃទី ០៤ ខែ ខែធ្នូ ឆ្នាំ​២០១៧ នេះ ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​២៩​គ្រូ​សារ​រស់នៅ ក្នុងភូមិ​លេខ​៦ សង្កាត់​លេខ​៤ ក្រុង ព្រះ សីហនុ (​តំបន់​អូរត្រេះ​) បាននាំគ្នា​មក​ធ្វើការ​តវ៉ា នៅមុខ​សាលាខេត្ត​ព្រះសីហនុ ដើម្បី​ស្វែងរក​ភាព​យុ​ត្តិ​ធ​ម៏ ក្នុង​ដំណោះស្រាយ រឿង​ទំនាស់​ដីធ្លី​រវាង​ពួកគាត់​នឹង​លោកស្រី ហុង ស៊ួ​ន​។

    ​ការតវ៉ា​នេះ ធ្វើឡើង​ខណៈ​ពួកគាត់​ទ​ទូល​បាន​លិខិត​ជូនដំណឹង​មួយច្បាប់​របស់​សាលាខេត្ត ព្រះសីហនុ ដោយ​ចោទថា ពួកគាត់​រស់នៅ​លើដី​កម្មសិទ្ធិ​របស់លោក​ស្រី ហុង ស៊ូ​ន នឹង​មួយចំនួនទៀត រស់នៅ​លើដី​ចំណី​អូរ និង​ដី​ចំណីផ្លូវ ដោយ​កំណត់ពេល ឲ្យ​ពួកគាត់​ធ្វើការ​រុះរើ ផ្ទះសម្បែង ចេញពី​ទីតាំង ដី​ទំនាស់ មុន​ថ្ងៃទី ០៦​ខែធ្នូ ឆ្នាំ​២០១៧ ឲ្យ​អស់​ជា​កំហិត ។ ក្នុងករណី​ប្រជាពលរដ្ឋ មិន​អនុវត្ត​ន៏​តាម រដ្ឋបាលខេត្ត​នឹង​អនុវត្តន៍​វិធានការ​រុះរើ នៅ​ថ្ងៃ​ទិ​០៦ ខែធ្នូ រាល់​ការខូចខាត បាត់បង់​ទ្រព្យសម្បត្តិ រដ្ឋបាលខេត្ត​មិន​ទ​ទូល​ខុសត្រូវ​ឡើយ ហើយ​ចំពោះ​ការចំណាយ​ផ្សេងៗ​ក្នុងពេល​រុះរើ ជាការ​ទ​ទូល​ខុសត្រូវ​ទាំងស្រុង របស់​ម្ចាស់​សំណង់ ៕ ទន់ សុខ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...