• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ឈ្មួញ​មានអំណាច ដឹកជញ្ជូន​ឈើ​ចេញទៅ​វៀតណាម តាម​ច្រក​ប៉ុស្តិ​៧-​ណាំ​លៀ ជិត​៤០​គ្រឿង គ្មាន​នរណា​អើពើ​បង្ក្រាប ហើយ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​គ្រប់​ជាន់ថ្នាក់​សម្ងំ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 5 December, 2017  ម៉ោង 14:53 | រាយការណ៍​ពិសេស

    ​ខេត្តមណ្ឌលគិរី ៖ សកម្មភាព​ដី​ក​ជញ្ជូន​ឈើ​ឆ្លងដែន​ទៅ​វៀតណាម ហាក់​កាន់​តែមាន ទ្រង់ទ្រាយ​ធំ​ជាង​មុន បើទោះបីជា មានការ​បង្ក្រាប ជា​ញឹកញាប់ ដោយ​សមត្ថកិច្ច នៅក្នុង​ខេត្ត និង​សមត្ថកិច្ច ពី​ថ្នាក់លើ​ក៏ដោយ​។ យ៉ាងហោចណាស់ ក្នុង​មួយ​យប់ មាន​រថយន្ត ឡង់​គ្រី​ស័​រ ដឹកជញ្ជូន​ឈើ​ប្រណីត ឆ្លងទៅ​ប្រទេស វៀតណាម ប្រមាណ ៣០​ទៅ​៤០ គ្រឿង ក្នុងនោះ ឈើ​មួយចំនួន ត្រូវបាន​គេ ប្រមូល​ទិញ​ពី​តំបន់​ក្រុង​តេះ និង​មួយចំនួនទៀត ចេញពី​ចម្ការ កៅស៊ូ​បារាំង ហើយ​ថ្មីៗ​នេះ​ផងដែរ ឈ្មួញ​បាន​កេណ្ឌ ប្រជាពលរដ្ឋ ឲ្យ​ចូលទៅ​កាប់ នៅ​តំបន់​ទាំង​២​ខាងលើនេះ ដោយ​ពុំទាន់​ឃើញ​មន្ត្រី​ជំនាញ​ទប់ស្កាត់​នៅឡើយ​ទេ​។​

    ​យ៉ាងណាក៏ដោយ នៅពេល​ជួប​សម្ភាស តាម​ទូរស័ព្ទ លោក​មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា លោក​បាន​ចាត់​កូនចៅ ទាំង​ស៊ីវិល និង​ឯកសណ្ឋាន ឲ្យ​ចុះទៅ​ធ្វើការ នៅ​តំបន់ ក្រុង​តេះ និង​ចម្ការ កៅស៊ូ​បារាំង ដើម្បី​ឃ្លាំ មើល​បញ្ហា​នេះ តែ​មិនទាន់ ទទួលបាន ព័ត៌មាន​អ្វី​ទេ​។ នាយប៉ុស្តិ៍​នគរបាល ច្រក​ទ្វេភាគី​ប៉ុស្តិ៍​៧ ណាំ​លៀ បានអនុញ្ញាត​ឲ្យ​ឈើ​ចេញ​តាម​ច្រក​នេះ មាន​រយៈពេល ៣​ខែ​មកហើយ អាជ្ញាធរ​ក៏ដូចជា សមត្ថកិច្ច​ពាក់ព័ន្ធ មិនទាន់ ធ្វើការ​បង្ក្រាប ។ ទោះបី លោកស្នងការ នគរបាល​ខេត្ត កន្លងទៅ ក៏​ធ្លាប់​ពង្រឹង ពី​បញ្ហា​នេះ ក្នុងនោះ​លោក ក៏​ធ្លាប់​ចុះទៅ​កាន់ ទីនោះ​ផ្ទាល់ ប៉ុ​ន្តៃ​សកម្មភាព នៅតែ​បន្ត​ដឹកជញ្ជូន​ឈើ ខុសច្បាប់​ដដែល ហើយ​ករណីនេះ​គេ​មិនដឹងថា​លោក​អភិបាលខេត្ត​បាន​ជ្រាប​ពី​រឿងនេះ​ដែរ​ឬ​នៅទេ​។ ទោះយ៉ាងណា​មជ្ឈដ្ឋាន​នានា​មិន​ចង់ឃើញ​ករណី​ទប់ស្កាត់​នេះ​ទាល់តែ​ស​ម្តឹ​ច​តេ​ជោ​ចេញ​បញ្ជ​ជាថ្មី​នោះទេ​។​

    ​ទោះយ៉ាងណា​មាន​ប្រភព​ទម្លាយ​ថា ក្ក្រុម​ឈ្មួញ​បានធ្វើ សកម្មភាព ដ​ដឹកជញ្ជូន​ឈើ​ពេញបន្ទុក ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ប៉ុស្តិ៍ ៧ ណាំ​លៀ ក្នុង​មួយថ្ងៃ​មិនតិចជាង ៤០ រថយន្ត​នោះទេ មាន​ទាំងយប់​ទាំង​ថ្ងៃ ហើយ​រឿងនេះ​អាជ្ញាធរខេត្ត ក៏ដូចជា លោកស្នងការ​នគរបាល មេបញ្ជាការ កង​រាជ​អាវុធ ហត្ថ​ខេត្ត​ត បានដឹង​យ៉ាងច្បាស់ អំពី​ទំហំ​នៃ​បទល្មើស ប៉ុ​ន្តៃ​ឈ្មួញ បាន​ចាត់ចែង កញ្ចប់​ថវិកា​រួចរាល់​អស់ហើយ ដូច្នេះ​មានតែ​ថ្នាក់លើ​ប៉ុណ្ណោះ​ដែល​អាច​បង្ក្រាប​បទល្មើស​នេះ​បាន​។ ដោយ​ប​ច្ចប្ប​ន្ន​ការ​ការ​ការ​ឈើ និង​ការដឹកជញ្ជូន​ឈើ​ទៅ​វៀតណាម​គេ​មើលឃើញថា​ជាការ​ប្រព្រឹត្តឡើង​ដោយ​ពួក​ឈ្មួញ​មុខ​ដដែលៗ ព្រមទាំង​ការ​បង្ហើប​ច្រក​ឱ្យ​រថយន្ត​ដឹកឈើ​ទៅ​វៀតណាម ប្រព្រឹត្ត​ដោយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ៧ ណាំ​លា​ដោយ​មិន​កោតញញើត​នឹង​ច្បាប់​អ្វី​ទាំងអស់​?​

    loading...