• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ផ្ទុះឡើង​នៃ​ការកាប់ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ខេត្តរតនៈគិរី​រី​ទៅ​វៀតណាម ដោយ​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ទ​ដាក់​កុងត្រូល​ប្រដាក់​គ្នា​ដូច​ខ្យង​ចាំ​រាប់​ក្បាល​ឡាន​ប្រមូលប្រាក់​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 5 December, 2017  ម៉ោង 13:01 | រាយការណ៍​ពិសេស

    ​ខេត្តរតនគិរី​៖ តាម​សេចក្តីរាយការណ៍​របស់​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅក្នុង​ស្រុក​លំផាត់់ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ក៏​ដូច ជា​ព្រៃ​សហគមន៍​និង​ព្រៃ​ការ​រពារ នៅតែ​កើតឡើង​យ៉ាង​រាលដាល និង​ធ្ងន់ធ្ងរ​ទៅៗ ព្រោះតែ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី មិនទាន់​ឃើញ​អើពើ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នោះទេ​។ ជាក់ស្ដែង​កាលពី​យប់​ថ្ងៃទី​០២​រហូតដល់​ព្រឹក​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៧ រថយន្ត​យី​ឌុប​ភ្លៅ​៦ ពាក់​ស្លាក​លេខ​3A-1393 បាន​ដឹកឈើ​ប្រណីត​លើស​ទម្ងន់​ពី​ច្បាប់​កំណត់​ក្នុង ប៉េសេ (PC) តែ​១៨​ម៉ែ​ត្ត​គុប តែ​ឈ្មួញ​ដឹក​អាច​រហូតដល់​៦០​ម៉ែត្រគុប​ល្មើ​សនឹង​ច្បាប់ និង​អាច​បំផ្លាញ់​ផ្លូវថ្នល់ និង​ស្ពាន​យ៉ាងធ្ងន់ធ្ងរ ហើយ​ឡើង​ចំណោត​ទៅមុខ​លែងរួច​នៅ​ចំណុច​ភូមិ​កំ​ភូមិ​កំំ​ផ្លិ​ញ ឃុំ​ល្បាំ​ង​មួយ ស្រុក​លំផាត់ ខេត្តរតនគិរី​។​

    ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ល្បាំ​ង​មួយ ស្រុក​លំផាត់ បាន​ឲ្យ​ដឹងថា ពេល​រថយន្ត​យី​ឌុប​ដឹកឈើ​នោះ​ឡើង​ចំណោត​មិន​រួច​គឺមាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច មួយក្រុម​មក​អើត​ឡឺម​មួយ​ភ្លែត​ក៏​វិលត្រឡប់​ទៅវិញ​អស់​។ បើតាម​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ដែល​ឃើញ​ហេតុការណ៍​នោះបាន​ឲ្យ​ដឹងថា រថយន្ត​ដឹកឈើ​ដ៏​ធំ​នោះ​ផ្ទុក​ឈើ​ប្រណីត​ប្រមាណ​ជាង​៦០​ម៉ែត្រគុប ហើយ​ដឹក​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ឆ្ពោះទៅ​ឆ្លងកាត់​ក្រុង​បាន​លុង ចេញទៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​។ ឈ្មួញ​ម្ចាស់​រថយន្ត​ដឹកឈើ​នោះ​ត្រូវបាន​គេ​ដឹងថា ជា​អ្នកមាន​ឥទ្ធិពល​ធំ​ជាង​អភិបាលខេត្ត​រតនគិរី និង​និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​ទៅទៀត​ហេតុនេះហើយ​ទើប​មន្ត្រី​អាជ្ញាធរ​ខេត្តរតនគិរី ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​មិន​ហ៊ាន​ចាត់វិធានការ​បង្ក្រាបរ​ថ​យន្ត​ដឹកឈើ​ខុសច្បាប់​ឡើយ​។​

    ​រយៈពេល​ប្រមាណ​២​សប្ដាហ៍​កន្លងទៅនេះ​ឈ្មួញ​មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ​ដឹកឈើ​ចំណុះ​រាប់សិប​ម៉ែត្រគុប​ចេញទៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​យ៉ាង​គគ្រឹកគគ្រេង ហើយ​ក្នុងនោះ​មេការ​របស់​ឧកញ៉ា ទ្រី ភាព ឈ្មោះ​លោក សាល ដែលជា​ឈ្មួញ​មាន​ប្រវត្តិ​រកស៊ី​ឈើ​ដុះ​ស្លែ ក៏​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​ដែរ​។​

    ​នៅលើ​ផ្លូវជាតិ​លេខ​៧៨ ពី​ក្រុង​បាន​លុង​លុង ទៅដល់​ច្រកទ្វារ​អន្តរជាតិ​មាន​ប៉ុស្ដិ៍​ត្រួតពិនិត្យ​របស់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន ក៏ប៉ុន្តែ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ស​កម្ម​ភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ប្រ​ទេ​ដ​វៀតណាម​នោះទេ​។ បញ្ហា​នេះ​គួរតែ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក​វេ​ង​សុ ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ម ពិនិត្យឡើងវិញ​ជាបន្ទាន់​ព្រោះ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ខេត្តរតនគិរី នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ និង​ច្រកព្រំដែន ច្រករបៀង ក្នុងស្រុក​អណ្ដូង​មាស នៅតែ​កើតឡើង​យ៉ាងគំហុក​៕

    loading...