• ផ្ទុះឡើង​នៃ​ការកាប់ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ខេត្តរតនៈគិរី​រី​ទៅ​វៀតណាម ដោយ​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ទ​ដាក់​កុងត្រូល​ប្រដាក់​គ្នា​ដូច​ខ្យង​ចាំ​រាប់​ក្បាល​ឡាន​ប្រមូលប្រាក់​

    ឧក​ញ៉ា តុប​ វវីដា ជាមន្ត្រីយោធាមានអំណាចទឹកលុយ និងជាមេឈ្មួញឈើដ៏ល្បីល្បាញមួយរូបប្រចាំភូមិភាគឦសាន បានចាត់តាំងឈ្មួញ ហា​ក់ សុ​គា រ​ត់​កា​រដឹ​ក​បាចលុយបង្ក្រាបមន្ត្រី នាំឈើពីឡាវី​ឡាវ ឆ្លង​កា​ត់​​ស្ទឹ​ង​ត្រែ​ង ដើ​ម្បី​នាំ​ចេញ ទៅ​វៀ​ត​ណា​ម រាប់​ពា​​ន់​ម៉ែ​ត្រ​គូ​ប

    លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រប្រឹងប្រមូលលុយក្រោមតុពេញទឡហឹង ដោយចាត់ចែង​ឲ្យ​កូនចៅ កោសរូស​ទារលុយ ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញកាន់តែខ្លាំងជាងមេគយមុនៗ

    ឧកញ៉ា សុឹង សំអុល កំពូលឈ្មួញដែលមានសមត្ថភាពរំលើងព្រៃឈើនៅភូមិភាគឦសាន កំពុងកាប់ប្រមូលឈើ​ ពី​​ដែ​ន​ជ​ម្រ​ក ស​ត្វ​ព្រៃ​ភ្នំ​ព្រិ​ច អូ​ស​ចូ​ល​ក្រុ​ម​ហ៊ុ​ន ដឹកទៅវៀតណាមដោយសេរីគ្មានអ្នកបង្រ្កាប!

  • ឡិចស៊ីស៥៧០ តម្លៃជាង២០ម៉ឺនដុល្លារ ត្រូវរថយន្តដឹកប្រេងតេលាបុកខូចខាត ខាងមុខស្ទើរទាំងស្រុង !
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 5 December, 2017  ម៉ោង 08:03 | សន្តិសុខ​សង្គម

    ភ្នំពេញ ៖ រថយន្តម៉ាកឡិចស៊ីស៥៧០ ស៊េរីឆ្នាំ២០១៨មួយគ្រឿង បានរងការខូចខាតស្ទើរទាំងស្រុង មួយកំណាត់មុខ ដោយសារបុកជាមួយរថយន្តដឹកប្រេង របស់ក្រុមហ៊ុនតេលា ពេញទំហឹង និងបង្កឱ្យស្រ្តីម្នាក់ជិះឡិចស៊ីស៥៧០រងរបួស ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣ ធ្នូ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខណ:កំពុងធ្វើដំណើរផ្ទុយគ្នា ពីបាត់ដំបង ទៅភ្នំពេញ ។

    សមត្ថកិច្ចបានរាយការណ៍ថា រថយន្តម៉ាកឡិចស៊ីស៥៧០ ពណ៌សស៊េរីឆ្នាំ២០១៨ គ្មានស្លាកលេខទេ បើកបរដោយបុរសម្នាក់ឈ្មោះ ស៊ុម សុផាត អាយុ៥០ឆ្នាំ នៅភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ធ្វើដំណើរពីលិចទៅកើត រីឯរថយន្តម្ខាងទៀត ជារថយន្តស៊ីទែនដឹកប្រេងរបស់ក្រុមហ៊ុនតេលា ពាក់ស្លា​កលេខ ភ្នំពេញ4A-4032 បើកបរដោយបុរសម្នាក់ ឈ្មោះ ជីម ប៊ុនលៀង អាយុ២៩ឆ្នាំ ធ្វើដំណើរពីកើតទៅលិច (ផ្ទុយគ្នា) ។ សមត្ថកិច្ចបានបញ្ជាក់ថា ​បើតាមពិនិត្យស្លាកស្នាមជាក់ស្ដែង រថយន្តដឹកប្រេងនេះ ទំនងជាជ្រុលចង្កូតទៅបុក រថយន្តម៉ាកឡិចស៊ីស៥៧០ ។
    រថយន្តទាំង២ បានរងការខូចខាតផ្នែកខាងមុចដូចគ្នា តែរថយន្តឡិចស៊ិសធ្ងន់ធ្ងរជាង ។

    សាក្សីនៅកន្លែងកើតហេតុ បាននិយាយប្រាប់សមត្ថកិច្ចថា រថយន្តទាំង២គ្រឿង ពិតជាធ្វើដំណើរបញ្ច្រាសទិសគ្នាមែន ​តែគេឃើញរថយន្តដឹកប្រេង បានជ្រុលចង្កូតទៅបុក រថយន្តស៊េរីទំនើបនោះ ទាំងកំរោល។ ប្រភពដដែលបានបញ្ជាក់ថា នៅកន្លែងកើតហេតុនោះ មានរថយន្តពេទ្យមួយគ្រឿង ខូចមិនទៅមុខឆេះហុយតែផ្សែង ហើយឈប់លើចិញ្ចើមថ្នល់។ ពេលបើកដល់ចំណុចនេះ គេឃើញរថយន្តដឹកប្រេង បានព្យាយាមបើកឡើងជែង រថយន្តដែលឆេះហុយតែផ្សែងនោះ ​តែឡើងមិនផុត ក៏ជ្រុលទៅបុករថយន្តឡិចស៊ិស ដែលបើកមកដល់ទីនោះទាំងកំរោល បណ្ដាលឲ្យខូចខាតផ្នែកខាងមុខ និងធ្វើឲ្យស្ត្រីម្នាក់ដែលជិះរថយន្តឡិចស៊ិសរងរបួសស្រាល។

    ទោះជាយ៉ាងណាមន្ត្រីជំនាញបាននិយាយថា ជុំវិញករណីនេះ ភាគីទាំង២ បានសម្របសម្រូលគ្នា នៅកន្លែងកើតហេតុ ​ដោយភាគីខាងរថយន្តដឹកប្រេង ជាអ្នកទទូលខុសត្រូវ សំណងទាំងស្រុង ឲ្យទៅភាគីរថយន្តឡិចស៊ិស ៥៧០ស៊េរីឆ្នាំ២០១៨ ដែលគេអះអាងថា មានតម្លៃដល់ទៅជាង ២០ម៉ឺនដុល្លារ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...