• ផ្ទុះឡើង​នៃ​ការកាប់ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ខេត្តរតនៈគិរី​រី​ទៅ​វៀតណាម ដោយ​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ទ​ដាក់​កុងត្រូល​ប្រដាក់​គ្នា​ដូច​ខ្យង​ចាំ​រាប់​ក្បាល​ឡាន​ប្រមូលប្រាក់​

    ឧក​ញ៉ា តុប​ វវីដា ជាមន្ត្រីយោធាមានអំណាចទឹកលុយ និងជាមេឈ្មួញឈើដ៏ល្បីល្បាញមួយរូបប្រចាំភូមិភាគឦសាន បានចាត់តាំងឈ្មួញ ហា​ក់ សុ​គា រ​ត់​កា​រដឹ​ក​បាចលុយបង្ក្រាបមន្ត្រី នាំឈើពីឡាវី​ឡាវ ឆ្លង​កា​ត់​​ស្ទឹ​ង​ត្រែ​ង ដើ​ម្បី​នាំ​ចេញ ទៅ​វៀ​ត​ណា​ម រាប់​ពា​​ន់​ម៉ែ​ត្រ​គូ​ប

    លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រប្រឹងប្រមូលលុយក្រោមតុពេញទឡហឹង ដោយចាត់ចែង​ឲ្យ​កូនចៅ កោសរូស​ទារលុយ ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញកាន់តែខ្លាំងជាងមេគយមុនៗ

    ឧកញ៉ា សុឹង សំអុល កំពូលឈ្មួញដែលមានសមត្ថភាពរំលើងព្រៃឈើនៅភូមិភាគឦសាន កំពុងកាប់ប្រមូលឈើ​ ពី​​ដែ​ន​ជ​ម្រ​ក ស​ត្វ​ព្រៃ​ភ្នំ​ព្រិ​ច អូ​ស​ចូ​ល​ក្រុ​ម​ហ៊ុ​ន ដឹកទៅវៀតណាមដោយសេរីគ្មានអ្នកបង្រ្កាប!

  • ជិះម៉ូតូ២នាក់ពេលយប់ ទៅបុកគោយន្តកន្ត្រៃគ្មានចំណាំផ្លាតឈប់ដូរកង់ពីក្រោយពេញទំហឹង ស្លាប់ម្នាក់ និងរបួសម្នាក់
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 4 December, 2017  ម៉ោង 09:34 | សន្តិសុខ​សង្គម

    ខេត្តកណ្ដាល៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង និងម្នាក់ទៀតបានរងរបួសស្រាល បន្ទាប់ពីពួកគឹជិះម៉ូតូឌុបគ្នាទៅបុកគោយន្តដឹកគ្រែ ឈប់ដូរកង់ ពីខាងក្រោយ ពេញទំហឹង កាលពីវេលាម៉ោង៩ និង១០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

    មន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងថា មុនកើតហេតុមានម៉ូតូម៉ាក HONDAD សេ125 ពណ៌ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ 1BR-3988 ជិះគ្នា២នាក់ បើកបរដោយឈ្មោះ ជា ប្រុសនិត ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិក្រាំងឈើនាង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង មុខរបកសិករ (ស្លាប់) អ្នករួមដំណើរឈ្មោះ គា គឿន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (របួស ស្រាល) បើកក្នុងទិសដៅពីជើងទៅត្បូង ។

    ប្រភពបន្តថា ពួកគេជិះដល់កន្លែងកើតហេតុ បានទៅបុកគោយន្ត ដឹងគ្រែ ដែលបានបែកកង់ បើកបរដោយឈ្មោះ សាន ម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិត្រពាំងព្រៃ ឃុំត្រពាំងធំ ស្រុកត្រាំកក់ខេត្តតាកែវ មុខរបលក់ក្រែ ក្នុងទិសដៅស្របទិសគ្នា ។ ខណៈពេលឈប់ប្ដូរកង់បានប្រហែលជា ១៥នាទី ស្រាប់តែម៉ូតូខាងលើជិះមកបុកគោយន្តពីក្រោយតែម្ដង ។

    ក្រោយកើតហេតុអ្នករងរបួស ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យក្នុង រាជធានីភ្នំពេញ ។ ចំណែកសាកសពរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ សមត្ថកិច្ចបញ្ជាក់ថា ចំពោះករណីគ្រោះថ្នាក់ ខាងលើបង្កឡើងដោយគោយន្តដឹកគ្រែបែកកង់ឈប់ចតលើចិញ្ចើមផ្លូវជាតិ ខ្វះការប្រុងប្រយ័ត្ន ដោយមិនមានដាក់ភ្លើងសញ្ញាឲ្យគេដឹង ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...