• ផ្ទុះឡើង​នៃ​ការកាប់ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ខេត្តរតនៈគិរី​រី​ទៅ​វៀតណាម ដោយ​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ទ​ដាក់​កុងត្រូល​ប្រដាក់​គ្នា​ដូច​ខ្យង​ចាំ​រាប់​ក្បាល​ឡាន​ប្រមូលប្រាក់​

    ឧក​ញ៉ា តុប​ វវីដា ជាមន្ត្រីយោធាមានអំណាចទឹកលុយ និងជាមេឈ្មួញឈើដ៏ល្បីល្បាញមួយរូបប្រចាំភូមិភាគឦសាន បានចាត់តាំងឈ្មួញ ហា​ក់ សុ​គា រ​ត់​កា​រដឹ​ក​បាចលុយបង្ក្រាបមន្ត្រី នាំឈើពីឡាវី​ឡាវ ឆ្លង​កា​ត់​​ស្ទឹ​ង​ត្រែ​ង ដើ​ម្បី​នាំ​ចេញ ទៅ​វៀ​ត​ណា​ម រាប់​ពា​​ន់​ម៉ែ​ត្រ​គូ​ប

    លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រប្រឹងប្រមូលលុយក្រោមតុពេញទឡហឹង ដោយចាត់ចែង​ឲ្យ​កូនចៅ កោសរូស​ទារលុយ ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញកាន់តែខ្លាំងជាងមេគយមុនៗ

    ឧកញ៉ា សុឹង សំអុល កំពូលឈ្មួញដែលមានសមត្ថភាពរំលើងព្រៃឈើនៅភូមិភាគឦសាន កំពុងកាប់ប្រមូលឈើ​ ពី​​ដែ​ន​ជ​ម្រ​ក ស​ត្វ​ព្រៃ​ភ្នំ​ព្រិ​ច អូ​ស​ចូ​ល​ក្រុ​ម​ហ៊ុ​ន ដឹកទៅវៀតណាមដោយសេរីគ្មានអ្នកបង្រ្កាប!

  • ជិះម៉ូតូឆ្លងថ្នល់ហើយបត់ឆ្វេង បានបុកជាមួយម៉ូតូ១គ្រឿងទៀតស្លាប់១នាក់ របួសធ្ងប់១នាក់!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 4 December, 2017  ម៉ោង 08:15 | សន្តិសុខ​សង្គម

    ខេត្តព្រះសីហនុ៖ បុរសម្នាក់បានជិះម៉ូតូឆ្លងថ្នល់បត់ឆ្វេង ត្រូវម៉ូតូ១គ្រឿងទៀត បុកចំពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់ភ្លាម និងម្នាក់ទៀតរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជាង៩យប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ចំណុចផ្លូវចូលកោះខ្យង ស្ថិតក្នុងឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

    សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ លីន​ រីណា​ ភេទ​ប្រុស​ អាយុ​៣៥ឆ្នាំ​(ស្លាប់នៅកន្លែងកើត ហេតុ) មានទីលំនៅ​ភូមិ​កោះខ្យង​ ឃុំ​អូរជ្រៅ​ ស្រុក​ព្រៃនប់​បើកបរម៉ូតូម៉ាក​ HONDA C១២៥ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ កំពត​១B-៤៦៩០ រួមដំណើរភរិយា និងកូនតូចតែមិនមានគ្រោះថ្នាក់អ្វីឡើយ។ ចំណែកភាគីម្ខាងទៀតមិន​ទាន់​ស្គាល់​ អត្តសញ្ញាណ បើកបរម៉ាក​ HONDA​ C១២៥ ពណ៌ខ្មៅពាក់​ស្លាក​លេខ​ ព្រះសីហនុ​១E-០៨៦១​ បានរងគ្រោះអ្វីធ្ងន់ធ្ងរ។

    សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងរវាងម៉ូតូម៉ាក​ HONDA C១២៥ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ កំពត​១B-៤៦៩០ បើកបរ​ដោយ​ឈ្មោះ​ លីន​ រីណា​ ភេទ​ប្រុស​ អាយុ​៣៥ឆ្នាំ​ បាន​ធ្វេីដំណើរ​ ពី​កោះខ្យង​​ ឡើង​មកផ្លូវជាតិលេខ៤​ ពេលបត់​ឆ្វេង​ឆ្លង​ផ្លូវ​ក៍បាន​បុកនឹងម៉ូតូ១គ្រឿងទៀត​ទៀត​ ម៉ាក​ HONDA​ C១២៥ ពណ៌ខ្មៅពាក់​ស្លាក​លេខ​ ព្រះសីហនុ​១E-០៨៦១​ ដែល​កំពុង​ធ្វេី​ដំណើរ​មក​ពី​ទិស​ខាង​ត្បូង​ អ្នក​បេីក​បរ​នៅមិន​ទាន់​ស្គាល់​ អត្តសញ្ញាណ​នៅឡើយ បង្កឱ្យស្លាប់ និងរបួសតែម្តង៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...