• ផ្ទុះឡើង​នៃ​ការកាប់ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ខេត្តរតនៈគិរី​រី​ទៅ​វៀតណាម ដោយ​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ទ​ដាក់​កុងត្រូល​ប្រដាក់​គ្នា​ដូច​ខ្យង​ចាំ​រាប់​ក្បាល​ឡាន​ប្រមូលប្រាក់​

    ឧក​ញ៉ា តុប​ វវីដា ជាមន្ត្រីយោធាមានអំណាចទឹកលុយ និងជាមេឈ្មួញឈើដ៏ល្បីល្បាញមួយរូបប្រចាំភូមិភាគឦសាន បានចាត់តាំងឈ្មួញ ហា​ក់ សុ​គា រ​ត់​កា​រដឹ​ក​បាចលុយបង្ក្រាបមន្ត្រី នាំឈើពីឡាវី​ឡាវ ឆ្លង​កា​ត់​​ស្ទឹ​ង​ត្រែ​ង ដើ​ម្បី​នាំ​ចេញ ទៅ​វៀ​ត​ណា​ម រាប់​ពា​​ន់​ម៉ែ​ត្រ​គូ​ប

    លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រប្រឹងប្រមូលលុយក្រោមតុពេញទឡហឹង ដោយចាត់ចែង​ឲ្យ​កូនចៅ កោសរូស​ទារលុយ ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញកាន់តែខ្លាំងជាងមេគយមុនៗ

    ឧកញ៉ា សុឹង សំអុល កំពូលឈ្មួញដែលមានសមត្ថភាពរំលើងព្រៃឈើនៅភូមិភាគឦសាន កំពុងកាប់ប្រមូលឈើ​ ពី​​ដែ​ន​ជ​ម្រ​ក ស​ត្វ​ព្រៃ​ភ្នំ​ព្រិ​ច អូ​ស​ចូ​ល​ក្រុ​ម​ហ៊ុ​ន ដឹកទៅវៀតណាមដោយសេរីគ្មានអ្នកបង្រ្កាប!

  • សិស្ស​បឋម និង​អនុ​វ​ទ្យា​ល័យ ផាត់​សណ្តាយ បាន​ចូលរួម​ស្តាប់ធម៌​ព្រះ​ពុ​ទ្ឋ និង​ទទួល​អំណោយ​ប៊ិច​សៀវភៅ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 2 December, 2017  ម៉ោង 12:19 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង ៖ សៀវភៅ​ប៊ិច ដែល​ទទួលបាន​នូវពេលនេះ គ្រាន់តែ​ជា​សម្ភារៈ​សម្រាប់​អោយ​យើង​សិក្សា​តែប៉ុណ្ណោះ មិនមែន​បាន​សៀវភៅ​ប៊ិច​នេះ​ធ្វើអោយ​យើង​រៀន​បាន​ពូកែ​នោះឡើយ ដរាបណា​កូនៗ មិន​ប្រឹង​រៀនសូត្រ កូន​នៅតែ​ល្ងង់ ហើយ​បើ​កូន​ល្ងង់​ថ្ងៃនេះ កូន​នឹង​ល្ងង់​ជាង​ថ្ងៃ​ម្សិល​ម៉ិ​ញ នេះ​ជា​ថេរ​ដិ​ការ របស់​ព្រះ​ភិក្ខុ​ជោតិ​ប​ញ្ញោ នរិន្ទ ពៅ ក្នុងឱកាស​ចែក​សៀវភៅ ប៊ិច និង​ថវិការ ដល់​សិក្សា​នុ​សិស្ស ចំនួន​៤៧៨ នាក់ មកពី​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ ផាត់​សណ្តាយ ស្ថិតក្នុង​ភូមិ​ផាត់​សណ្តាយ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ជាប់​ព្រុំប្រទល់​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។

    ​ព្រះ​ភិក្ខុ នរិន្ទ ពៅ មាន​ថេរ​ដិ​ការ​បន្តថាៈ ក្មេង​ល្អ សិស្ស​ល្អ ត្រូវ​ស្តាប់​ដំបូន្មាន ឪពុក ម្តាយ លោកគ្រូ អ្នក​គ្រួ ដោយ​ខិតខំ​រៀនសូត្រ ដោយ​ការពេញចិត្ត​និង​ឧស្សាហ៍​ព្យាយាម ទាំង​ការ​នៅផ្ទះ​ទាំង​នៅ​សាលារៀន ។ កូនៗ​ត្រូវ​ចាំ​ថា​ពេល​ដែរ​កូន​រៀន​មិន​ពូកែ គេ​បន្ទោស​ថា​៖ គ្រូ​អន់​បង្រៀន​សិស្ស​មិនកើត តែ​ពេល​កូន​រៀន​បាន​ពូកែ គេ​មិនដែល​សរសើរ​គ្រូ​ទេ គេ​សេ​សើរ វង្ស​ត្រកូល​របស់គេ​ល្អ ។​ថ្ងៃនេះ​សូម​កូន​ត្រូវ​តាំងចិត្ត​ស្តាប់​នៅ​ព្រះធម៌ ដែល អប់រំ​កូន អំពី​គុណ មាតា បី​តា ដែលជា​អ្នកបង្កើត និង​បីបាច់​ថែរក្សា​កូន អោយមាន​ខោអាវ​ស្លៀកពាក់ បាន​រៀនសូត្រ​យកចំណេះ​វិជ្ជា ដើម្បី​អនាគត​ភ្លឺស្វាង​របស់​កូន ។

    ព្រះ​អគ្គ​វ​ង្សោ សុខ ផេ​ន គ​ង្គ​នៅ​វត្ត ឧណ្ណាលោម រាជធានី​ភ្នំពេញ បាន​ស្មូត​នៅ​កំណាព្យ​អប់រំ ស្តីពី​គុណមាតា បី​តា ក្នុង​អត្ថន័យ​ខ្លឹមសារ​សំដៅ អោយ​កូនៗ​ចេះ​ស្រឡាញ់​ឪពុក ម្តាយ ដែល​ខិតខំ​ការលំបាក គ្រប់បែបយ៉ាង ចាប់តាំងពី​កូន​ចាប់កំណើត រហូត​ពេល​កូន​កើត បាន​ធំ គ្រប់​អាយុ​ចូល​វ័យ​សិក្សា ពី​កុមារដ្ឋាន រហូតដល់​ថ្នាក់ខ្ពស់ ទោះបី​ម្តាយ ខ្វះ​ធនធាន​យ៉ាងណា ម្តាយ​ឈឺ​ថ្កាត់​យ៉ាងណា ក៍​មិន​ហ៊ាន​អោយ កូន​ដឹង​ដែរ ព្រោះ​ខ្លាច​កូន​ឈប់រៀន ចង់អោយ​កូន​រៀន​ជាប់​មាន​ឋានៈ ខ្ពង់ខ្ពស់​និង​គេ ។ ពេលខ្លះ​កូន​មាន​តម្រូវការ​ហួស​ពី​ម្តាយ ឪពុក​មាន ដូច​កូន​ទារ​ទូរ​សព្ទ័​ទំនើប កូន​ទារ​ទិញ​ម៉ូតូ ទំនើប ។ ឪពុកម្តាយ​សុខចិត្ត ទៅ​ខ្ចីបុល​គេ ឬ លក​របស់រប​ដែល​ខ្លួន​ស្រលាញ់​ដើម្បី​បាន​ប្រាក់​ទិញ​ផ្គាប់ចិត្ត​កូន ។ ប៉ុន្តែ​ដល់​កូន​ធំ​ឡើង កូន​ខ្លះ មិនបាន​តបស្នង​សងគុណ​មាតា បី​តា​វិញ​ទេ បែ​ជា​ញៀន​ថ្នាំ ដើរលេង​ជា​មិត្ត​ភ័​ក្រ​ហើយ​បាន​ស្តីបន្ទោស​អ្នកមានគុណ​របស់ខ្លួន​ទៅវិញ ។​ហេតុនេះ​ថ្ងៃនេះ ពេល​ត្រឡប់​ទៅវិញ សូម​កូនៗ ដែល​ធ្លាប់មាន​កំហុស​ល មាតា​បី​តា​ត្រូវ​តាំងចិត្ត​ប្តេជ្ញា កែខ្លួន​ឡើងវិញ អោយ​ក្លាយខ្លួនជា​ក្មេង​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ ប្រឹងប្រែង​រៀនសូត្រ យកចំណេះ​ដឹង​មក​សងគុណ​ឪពុកម្តាយ​វិញ នោះ​ទើប​ជាការ​ប្រសើរ​។

    តាម​ពុទ្ធិកា​បញ្ជាក់​ពី ព្រះ​ភិក្ខុ នរិន្ទ ពៅ អោយដឹងថា​៖ អំណោយ​ដែល​បាន​ចែកជូន​សិស្ស​ក្នុង​ពេលនេះ​ជា​អំណោយ​របស់ លោកតា​អាចារ្យ ដួង ស៊ី​ហុង ព្រមទាំង​ឧបាសក​ឧបាសិកា និង​ព្រះសង្ឃ​ជាច្រើន​អង្គ​/​នាក់​ទៀត ដែល​ក្នុង​សិស្ស ចំនួន​៤៧៨​នាក់ ទទួលបាន​សៀវភៅ​២​ក្បាល ប៊ិច​២​ដើម និង​ថវិការ​មួយចំនួន ដោយឡែក លោកគ្រូ​អ្នក​គ្រួ​ចំនួន ១២​នាក់ ក៍​ទទួលបាន​ថវិការ​មួយចំនួន​ផងដែរ​៕ រឹទ្ធិ ជ័យ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...