• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ផ្លូវលំ​មួយ​ខ្យែ​មាន​ប្រវែង​ជាង​៣​រយ​ម៉ែត្រ ឃុំ​ពន្លៃ ត្រូវបាន​រដ្ឋបាល​សាលាស្រុក​បរិបូរ​ណ៌ ទម្លាក់​ថវិការ​កសាង​ក្លាយជា​ផ្លូវ​ចាក់​បេតុង ក្រោម​ការ​សាទរ​ពី​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 2 December, 2017  ម៉ោង 11:13 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖​ផ្លូវលំ​មួយ​ខ្យែ​ប្រវែង​ជាង​៣០០​ម៉ែត្រ ដែលជា​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម ស្ថិត ភូមិ​ពន្លៃ ឃុំ​ពន្លៃ ត្រូវបាន​សាលាស្រុក​បរិបូរ​ណ៌ ទម្លាក់​កញ្ជប់​ថវិការ​កសាង​និង អភិវឌ្ឍន៍ អោយ​ក្លាយជា​ផ្លូវ​ក្រាល​បេតុង ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ព្រោះ​ជា​ផ្លូវ​សេដ្ឋកិច្ច​យ៉ាងសំខាន់​ផងដែរ សម្រាប់ ប្រជាពលរដ្ឋ ចេញចូល​ផ្សារ​ពន្លៃ ។ ស​មិ​ទ្ឋ​ផល​ថ្មី​មួយ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​រីករាយ​សាទរ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដោយបាន​រួមចំណែក​ផលប៉ះពាល់​បន្តិចបន្តួច​ដើម្បី​បាន​ផ្លូវ​ថ្មី​យ៉ាង​ស្អាត​ល្អ​មួយ​ខ្យែ​នេះ ។
    ​ ​
    ​លោក អ៊ុយ ប៊ុនធឿន មេភូមិ​ពន្លៃ ឃុំ​ពន្លៃ​មាន​ប្រសា​ស​ថាៈ ផ្លូវ​មួយ​ខ្យែ​នេះ​មាន​សារៈសំខាន​ខ្លាំងណាស់ សម្រាប់​ប្រជាពលរដ្ឋ ក្នុង​ធ្វើដំណើ​លរ​ចេញចូល​ផ្សារ​ពន្លៃ ដែល​កាល​ដើម​ជា​ផ្លូវ​តូចចង្អៀត ដោយ សារ​ការដាក់​លក់​នូវ​ទំនិញ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ចេះតែ​លាន​លយ ចូលដល់​ចំណីផ្លូវ ។ ប៉ុន្តែ​ក្រោយពេល​មាន​ផែនការ​ឈូសឆាយ​ពង្រីក កសាង​ជា​ផ្លូវ​ចាក់​បេតុង​ប្រជាពលរដ្ឋ តាម​ដងផ្លូវ​បាន​ចូលរួម​ទាំងអស់គ្នា នឹងធ្វើ​អោយ​ផ្លូវ​មួយ​ខ្យែ​នេះ មាន​សភាព​ធំ​ទូលាយ និង​រឹងមាំ​ជាង​មុន​ជាពុំខាន ។ ជាមួយគ្នានេះដែរ ក្នុងនាម​លោក ជា​អាជ្ញាធរ​ភូមិ តំណាងអោយ​ប្រជាពលរដ្ឋ ទាំងអស់​សូម​ថ្លែងអំណរគុណ ដល់​អាជ្ញាធរ​ស្រុក ដែល​បាន​ជួយ កែលំអរ​ផ្លូវ​មួយ​ខ្យែ​នេះ ពី​ផ្លូវ​ក្រាល​គ្រួស​ក្រហម មកជា​ផ្លូវ​ចាក់​បេតុង​យ៉ាង​ស្អាត និង​មាន​គុណភាព​ជាប់​បានយូ និង​ពង្រីក​ផ្លូវ​បាន​ធំ​ទូលាយ ងាយស្រួល​ធ្វើដំណើរ​បាន​ស្រួល​ជាង​មុន ។ ​ជុំវិញ​ការកសាង​ផ្លូវ​បេតុង​មួយ​ខ្យែ​នេះដែរ លោក ឃួន សៅ​រុំ អភិបាលស្រុក​បរិបូរ​ណ៌ បាន​មាន ប្រសា​ស​ថាៈ​ពេល​ចាប់​ផ្តើមកសាង មាន​ប្រជាពលរដ្ឋ សប្បាយរីករាយ​និង​សាទរ ព្រមទាំង​បាន​ចូល​រូ​ម​ជា​ច្រើនណាស់​។ ផ្លូវ​មួយ​ខ្យែ​នេះ បាន​ចំណាយ​កញ្ជ​នប់​ថវិការ កសាង​ដោយ​រាជរដ្ឋាភិបាល ក្នុង​គម្រោង កែលំអរ និង​អភិវឌ្ឍន៍​ផ្លូវ​ក្នុងស្រុក ឆ្នាំ​២០១៧ ដោយបាន​ដាក់អោយ​ដេញថ្លៃ មាន​ក្រុមហ៊ុន ចំនួន​៣ បាន​ចូលរួម​ដេញថ្លៃ ហើយ​បាន​ទៅលើ​ក្នុង​ហ៊ុន ឈ្មោះ សុខ អាន ក្នុងតម្លៃ​ទឹកប្រាក់ ១៧៩​លាន​រៀល ដោយ​ចាប់ផ្តើម កសាង​ពីថ្ងៃ​ទី​២៨ ខែវិច្ឆិការ និង​បញ្ជ​ប់​គម្រោង​នៅ​បំណាច់​ខែធ្នូ ឆ្នាំ​២០១៧ ដែលមាន​ប្រវែង ៣២៧​ម៉ែត្រ មាន​ទទឹង​បេតុង​៤​ម៉ែត្រ​កន្លះ និង​មាន​កម្រាស់ ១​តឹក​កន្លះ ។ ជាមួយ​ស​មិ​ទ្ឋិ​ផល​ថ្មី​នេះដែរ ក្នុងនាម​លោក​ជា​អាជ្ញាធរ​ស្រុក​បរិបូរ​ណ៌ សូម​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ចូលរួម​ថែរក្សា​ទាំងអស់គ្នា ដោយ​មិនត្រូវ​បើកបរ​រថយន្ត​ដឹក​ធ្ងន់ៗ​លើស​ចំណុះ​លើផ្លូវ​នោះទេ ពិសេស​ពេល​ទើប​កសាង​ហើយ​ថ្មីៗ​៕ រឹទ្ធិ ជ័យ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...