• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • សូមប្រុងប្រយ័ត្នអ្នកលក់ទឹកអំពៅ! ស្រ្តីវយ័ចំណាស់ម្នាក់ធ្វេសប្រហែសធ្លាក់ក្រមាបង់កចូលម៉ាស៊ីនកិនទឹកអំពៅស្រូបទាញរឹតកស្លាប់មួយរំពេច!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 1 December, 2017  ម៉ោង 11:37 | សន្តិសុខ​សង្គម

    ខេត្ត​ត្បូងឃ្មុំ ៖ ស្ត្រីខ្មែរឥស្លាមម្នាក់ត្រូវម៉ាស៊ីនកិនន​ទឹកអំពៅ​ ដើរដោយចរន្តអគ្គិសនី ស្រូបទាញយកកន្សែងជួតក្បាលធ្លាក់មករឹតកស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោង៣ រសៀល​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​ភូមិ​ទួល​កំពត​ទី៣ ឃុំ​បឹង​ព្រួល ស្រុក-ខេត្ត​ត្បូងឃ្មុំ ។

    សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ លី សះ អាយុ៦៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ​សព្វថ្ងៃ​កៀប​ទឹកអំពៅ​លក់ និង​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ប្រភពបន្តថា ស្ត្រីរងគ្រោះជា រស់ក្នុង​ជីវភាព​ខ្វះខាត នៅថ្ងៃកើតហេតុុ គាត់​លក់ទឹកអំពៅដូច​សព្វដង ខណៈ​កំពុងកិន​អំពៅ គាត់​បាន​ឱនក្បាល​ទាញ​កាក អំពៅ ដែល​ចេញពី​ម៉ាស៊ីន​កំពុងវិលកិននោះ ក៏​ជ្រុះ​កន្សែង​ជូត​ក្បាលមករុំ​ក​ រួចរួចម៉ាស៊ីនស្រូបទាញចូល បណ្តាល​ឲ្យ​រឹត​ក​ស្លាប់​នៅនឹងកន្លែង​តែម្តង។

    សមត្ថកិច្ចមូលដ្ឋានបានអំពាវនាវថា កន្លងមក​ក៏​ធ្លាប់​កើតមាន​ករណី​រងគ្រោះ ដោយ​ម៉ាស៊ីន​កិន​ទឹកអំពៅ​ប្រើ​ចរន្តអគ្គិសនី​នេះដែរ ដោយជនរងគ្រោះទ្វេសប្រហែស ភាគច្រើនត្រូវម៉ាស៊ីនកិនខ្ទេចដៃ ។ ករណីនេះសូម បងប្អបងប្អូនដែលកំពុងប្រកបរបរកិនទឹកអំពៅដើរដោយចរន្តអគ្គិសនី សូមបង្កើនការប្រុងប្រយ័ត្ន ៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...