• ផ្ទុះឡើង​នៃ​ការកាប់ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ខេត្តរតនៈគិរី​រី​ទៅ​វៀតណាម ដោយ​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ទ​ដាក់​កុងត្រូល​ប្រដាក់​គ្នា​ដូច​ខ្យង​ចាំ​រាប់​ក្បាល​ឡាន​ប្រមូលប្រាក់​

    ឧក​ញ៉ា តុប​ វវីដា ជាមន្ត្រីយោធាមានអំណាចទឹកលុយ និងជាមេឈ្មួញឈើដ៏ល្បីល្បាញមួយរូបប្រចាំភូមិភាគឦសាន បានចាត់តាំងឈ្មួញ ហា​ក់ សុ​គា រ​ត់​កា​រដឹ​ក​បាចលុយបង្ក្រាបមន្ត្រី នាំឈើពីឡាវី​ឡាវ ឆ្លង​កា​ត់​​ស្ទឹ​ង​ត្រែ​ង ដើ​ម្បី​នាំ​ចេញ ទៅ​វៀ​ត​ណា​ម រាប់​ពា​​ន់​ម៉ែ​ត្រ​គូ​ប

    លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រប្រឹងប្រមូលលុយក្រោមតុពេញទឡហឹង ដោយចាត់ចែង​ឲ្យ​កូនចៅ កោសរូស​ទារលុយ ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញកាន់តែខ្លាំងជាងមេគយមុនៗ

    ឧកញ៉ា សុឹង សំអុល កំពូលឈ្មួញដែលមានសមត្ថភាពរំលើងព្រៃឈើនៅភូមិភាគឦសាន កំពុងកាប់ប្រមូលឈើ​ ពី​​ដែ​ន​ជ​ម្រ​ក ស​ត្វ​ព្រៃ​ភ្នំ​ព្រិ​ច អូ​ស​ចូ​ល​ក្រុ​ម​ហ៊ុ​ន ដឹកទៅវៀតណាមដោយសេរីគ្មានអ្នកបង្រ្កាប!

  • ឌីជេ ​ប្រចាំក្លិបកម្សាន្ត​ រ៉ក់ Rock ត្រូវខ្មាន់កាំភ្លើងបាញ់ឱ្យរបួសធ្ងន់ ផ្អើលទាំងព្រឹកព្រហាម!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 29 November, 2017  ម៉ោង 15:24 | សន្តិសុខ​សង្គម

    ​ភ្នំពេញ ៖ បុរសម្នាក់ ជាឌីជេ ​DJ ប្រចាំក្លិបកម្សាន្ត​ រ៉ក់ Rock ត្រូវខ្មាន់កាំភ្លើងបាញ់ឱ្យរបួសបួសធ្ងន់ ត្រូវ​​ជើង​​មួ​យ​គ្រាប់ និង​​គូទ​​មួយ​​គ្រាប់ បង្ក​​ការ​ភ្ញាក់​ផ្អើលដល់​ក​ម្លាំង​​ស​មត្ថ​កិច្ច ចុះមក​​កន្លែ​ងកើ​ត​ហេតុភ្លាមៗ ហើយបានឃាត់ខ្លួនជនស​ង្ស័យ​ម្នា​ក់ យក​ទៅ​​សាក​សួរផងដែរ កាល​វេលា​ម៉ោង ៦​ព្រឹក ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ននៅក្នុងមជ្ឈមណ្ឌល រ៉ុ​ក តាម​បណ្ដោយ ផ្លូវ​ព្រះមុនីវង្ស ក្នុង​សង្កាត់​ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

    មន្ត្រី​អាវុធហត្ថបាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ បៀ សំអឿន ភេទ​ប្រុស អាយុ៣៣​ឆ្នាំ មុខរបរ DJ បប្រចាំមជ្ឈ មណ្ឌល កម្សាន្ត រ៉ុ​ក​។​ ចំណែកជនដៃដល់កំពុងរត់គេចខ្លួនមានឈ្មោះ ឌុ​ច សុ​វណ្ណា​រ៉េត ហៅ កែវ ភា​រុណ ជា​កូនប្រុស របស់លោក ឌុ​ច សុ​វណ្ណា​រី រដ្ឋលេខាធិការ នៃ​ក្រសួងទំនាក់ទំនង រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​អតីត អគ្គនាយករង​គយ និង​រដ្ឋាករ​កម្ពុជា​។ មន្ត្រី​អាវុធហត្ថ និយាយថា ក្នុងករណីនេះ ជនល្មើស បាន​រត់គេចខ្លួន ក្រោយ​បាញ់៤​គ្រាប់ ហើយ​សមត្ថកិច្ច បាន​រកឃើញ កាំភ្លើងខ្លី ១​ដើម ម៉ាក​កា​៥៩ នៅ​កន្លែងកើតហេតុ​។

    ប្រភពបាន​ឱ្យដឹងទៀតថា មាន​ករណី ផ្ទុះអាវុធ​មែន តែ​មិនទាន់​ដឹងថា ជា​ករណី​គំនុំ ឬ​ករណីទំនាស់​គ្នា​នោះទេ ហើយ​បណ្ដាល​ឲ្យបុរស​ម្នាក់ ត្រូវរបួស ត្រង់​ជើង​មួយ​គ្រាប់ និង​គូទ​មួយ​គ្រាប់ ត្រូវបាន​បញ្ជូន ទៅ​ម​នី្ទ​រ​ពេទ្យ មិត្តភាព​ខ្មែរ សូ​វៀត ដើម្បី​ព្យាបាលភ្លាមៗ​ផងដែរ​។​ ប្រភពបន្តថា កម្លាំងអាវុធហត្ថថ ខណ្ឌចំការមន បាន​ឃាត់ខ្លួន មនុស្ស​ម្នាក់ ចេញពី​ក្នុង មជ្ឈមណ្ឌល​កម្សាន្ត រ៉ុក យកមក​កាន់ មូលដ្ឋាន​អាវុធហត្ថ ដើម្បី​សាកសួរ​នាំ តែ​អាវុធហត្ថ បញ្ជាក់ថា បុរស​ដែល ឃាត់​នោះ មិន​ជាប់ ពាក់ព័ន្ធ​ឡើយ គ្រាន់តែ​ហៅ មក​សាក​សួរនាំ ក្នុងនាម​សាក្សី ៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...