• ផ្ទុះឡើង​នៃ​ការកាប់ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ខេត្តរតនៈគិរី​រី​ទៅ​វៀតណាម ដោយ​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ទ​ដាក់​កុងត្រូល​ប្រដាក់​គ្នា​ដូច​ខ្យង​ចាំ​រាប់​ក្បាល​ឡាន​ប្រមូលប្រាក់​

    ឧក​ញ៉ា តុប​ វវីដា ជាមន្ត្រីយោធាមានអំណាចទឹកលុយ និងជាមេឈ្មួញឈើដ៏ល្បីល្បាញមួយរូបប្រចាំភូមិភាគឦសាន បានចាត់តាំងឈ្មួញ ហា​ក់ សុ​គា រ​ត់​កា​រដឹ​ក​បាចលុយបង្ក្រាបមន្ត្រី នាំឈើពីឡាវី​ឡាវ ឆ្លង​កា​ត់​​ស្ទឹ​ង​ត្រែ​ង ដើ​ម្បី​នាំ​ចេញ ទៅ​វៀ​ត​ណា​ម រាប់​ពា​​ន់​ម៉ែ​ត្រ​គូ​ប

    លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រប្រឹងប្រមូលលុយក្រោមតុពេញទឡហឹង ដោយចាត់ចែង​ឲ្យ​កូនចៅ កោសរូស​ទារលុយ ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញកាន់តែខ្លាំងជាងមេគយមុនៗ

    ឧកញ៉ា សុឹង សំអុល កំពូលឈ្មួញដែលមានសមត្ថភាពរំលើងព្រៃឈើនៅភូមិភាគឦសាន កំពុងកាប់ប្រមូលឈើ​ ពី​​ដែ​ន​ជ​ម្រ​ក ស​ត្វ​ព្រៃ​ភ្នំ​ព្រិ​ច អូ​ស​ចូ​ល​ក្រុ​ម​ហ៊ុ​ន ដឹកទៅវៀតណាមដោយសេរីគ្មានអ្នកបង្រ្កាប!

  • កុមារាម្នាក់ យក​ក្រមា​រុំក លេង​លើ​ត្រាក់ទ័រ ហើយ​ភ្លាត់ជើង​រអិលធ្លាក់​មក​ដី​ ត្រូវក្រមា​រិតក​ស្លាប់
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 29 November, 2017  ម៉ោង 12:31 | សិល្បៈកម្សាន្ត

    ខេត្តបាត់ដំបង៖ កុមារាអាយុ១០ឆ្នាំម្នាក់ បានយកក្រមារុំកលេងនៅលើត្រាក់ទ័រ ហើយ​ភ្លាត់ជើង​ធ្លាក់​មក​ដី​ ត្រូវក្រមារិតកស្លាប់ កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា​ ឆ្នាំ២០១៧ នៅចំណុចភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុក​ភ្នំព្រឹក។

    សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ក្មេងប្រុសដែកស្លាប់ឈ្មោះមោះ​ ជឿង លី អាយុ១០ឆ្នាំ មកស្នាក់នៅស៊ីឈ្នួលកាច់ពោត ជាមួយួយ​ឪពុកម្តាយ​ នៅ​ភូមិ​ឃុំ​ខាងលើ។ មន្ត្រីប៉េអឹមដដែលបានបញ្ជាក់ថា ការស្លាប់របស់កុមារានោះ គឺដំបូងក្មេងរងគ្រោះយកក្រមារុំកលេងនៅលើ​ត្រាក់ទ័រ​តែម្នាក់ឯង​ ហើយភ្លាត់ជើងធ្លាក់មកក្រោមក៏ត្រូវក្រមា​រិត​ក​បណ្តាល​ឱ្យស្លាប់​តែម្តង។

    ប្រភពបានឱ្យដឹងទៀតថា ក្រោយធ្វើកោសល្យវិច្ច័យរួចសមត្ថកិចមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​កុមារា​រូបនេះ​ពិតជា​ស្លាប់​ដោយ​ខ្លួនឯង​ ដោយយកក្រមារុំកលេងហើយភ្លាត់ជើងជើង​ធ្លាក់​មកក្រោម​ក៏ត្រូវ​ក្រមា​រិត​ក​បណ្តាល​ឱ្យដាច់ខ្យល់​ស្លាប់។ សពត្រូវបានឪពុកម្តាយយកទៅតតំកល់​នៅ​វត្ត​គិរី​រម្យ​សន្តិភាព​ ដើម្បី​រៀបចំធ្វើបុណ្យ​តាម​ប្រពៃណី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...