• ផ្ទុះឡើង​នៃ​ការកាប់ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ខេត្តរតនៈគិរី​រី​ទៅ​វៀតណាម ដោយ​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ទ​ដាក់​កុងត្រូល​ប្រដាក់​គ្នា​ដូច​ខ្យង​ចាំ​រាប់​ក្បាល​ឡាន​ប្រមូលប្រាក់​

    ឧក​ញ៉ា តុប​ វវីដា ជាមន្ត្រីយោធាមានអំណាចទឹកលុយ និងជាមេឈ្មួញឈើដ៏ល្បីល្បាញមួយរូបប្រចាំភូមិភាគឦសាន បានចាត់តាំងឈ្មួញ ហា​ក់ សុ​គា រ​ត់​កា​រដឹ​ក​បាចលុយបង្ក្រាបមន្ត្រី នាំឈើពីឡាវី​ឡាវ ឆ្លង​កា​ត់​​ស្ទឹ​ង​ត្រែ​ង ដើ​ម្បី​នាំ​ចេញ ទៅ​វៀ​ត​ណា​ម រាប់​ពា​​ន់​ម៉ែ​ត្រ​គូ​ប

    លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រប្រឹងប្រមូលលុយក្រោមតុពេញទឡហឹង ដោយចាត់ចែង​ឲ្យ​កូនចៅ កោសរូស​ទារលុយ ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញកាន់តែខ្លាំងជាងមេគយមុនៗ

    ឧកញ៉ា សុឹង សំអុល កំពូលឈ្មួញដែលមានសមត្ថភាពរំលើងព្រៃឈើនៅភូមិភាគឦសាន កំពុងកាប់ប្រមូលឈើ​ ពី​​ដែ​ន​ជ​ម្រ​ក ស​ត្វ​ព្រៃ​ភ្នំ​ព្រិ​ច អូ​ស​ចូ​ល​ក្រុ​ម​ហ៊ុ​ន ដឹកទៅវៀតណាមដោយសេរីគ្មានអ្នកបង្រ្កាប!

  • មេគោ១ក្បាលដើរស៊ីស្មៅនៅវាលស្រែ ប៉ះខ្សែភ្លើងរាយចាប់កណ្តុរ ឆក់ប្រកាច់បះជើង ម្ចាស់ស្ទុះទៅទាញកន្ទុយឆក់ស្លាប់មួយរំពេច!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 29 November, 2017  ម៉ោង 10:40 | សន្តិសុខ​សង្គម

    ខេត្តព្រៃវែង៖ មេគោមួយក្បាលកំពុងដើរស៊ីស្មៅ ត្រូវបាន​ខ្សែភ្លើង​ឆក់​ប្រកាច់​ធ្លាក់ទឹក ម្ចាស់​ឃើញ​ដូច្នោះ​ក៏រ​ត់ទៅ​ជួយ​យកដៃ​ចាប់​កន្ទុយ ស្រាប់តែ​ឆក់ ស្លាប់​ទាំង​ម្ចាស់ ភ្លាមៗនៅនឹងកន្លែង​កើតហេតុ។ ហេតុការណណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២ី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​ចំណុច​ភូមិ​អូរ ឃុំ​ត្របែក ស្រុក​កំចាយមារ ខេត្តព្រៃវែង។

    សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ម្ចាស់គោដែល​បាត់​បង់ ជីវិតឈ្មោះះ ភឿន ភាត ភេទ​ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់​ភូមិ​ត្រពាំង​កំ​ពិស ឃុំ​ត្របែក ស្រុក​កំចាយមារ ខេត្តព្រៃ វែង មុខរប​កសិករ ។ ប្រភពបន្តថា មុនពេលកើតហេតុុ គេ​គោ​ញី​មួយ​ក្បាលមាន​សម្បុរ​ក្រហម កំពុងស៊ី​ស្មៅ​នៅ​កន្លែង​គេ​ព័ន្ធ​រាយ​ខ្សែភ្លើង ស្រាប់តែ​បន្តិចក្រោយមក​ក៏​ឆក់​ប្រកាច​បះជើង​ឡើងលើ ម្ចាស់​ឃើញ​ដូច្នោះ ក៏រ​ត់ទៅ​ជួយ​យកដៃ​ទៅកាន់​កន្ទុយ​ទាញ​ចេញ ក៏តក៏ត្រូវបឆក់ស្លាប់ជាមួយគោ​ភ្លាមតែម្តង។

    បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងតែ​សាវ​ជ្រាវ​រក​ម្ចាស់​ដាក់​ខ្សែ ដើដើម្បីចាត់ការតាមច្បាប់។ ចំណែក​សាកសព សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...