• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • រថយន្តបាឡែនបើកពេលយប់បុកគោយន្តកន្រ្តៃយ៍ពីក្រោយស្លាប់១នាក់ របួសធ្ងន់៥នាក់ និងរបួសស្រាល៧នាក់
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 29 November, 2017  ម៉ោង 10:28 | សន្តិសុខ​សង្គម

    ខេត្តរតនគីរីី ៖ បើកថយន្តបាឡែន ពេលយប់លឿន បានបុកគូទគោយន្តកន្ត្រៃ(អត់បំពាក់ចំណាំងផ្លាត) ក្នុងទិសធ្វើដំណើរស្រប​គ្នា ពី​ត្បូង​ទៅ​ជើងបណ្ដាលឱ្យ ស្លាប់​មនុស្សម្នាក់​(ប្រុស) របួសធ្ងន់ ៥ នាក់ ស្រី ៣នាក់ និង​របួសស្រាល​ចំនួន៧នាក់ ស្រី៤នាក់។ ហេតុ ការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩ និង៣០ នាទីយប់នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្លូវ​ចូល​វត្ត​លំផាត់ លើផ្លូវ​ជាតិ​លេខ ៧៦ ចន្លោះ​បង្គោល​គីឡូ​លេខ ២៧៣-២៧៤ ស្ថិតនៅ​ភូមិ​លំផាត់ ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់

    នគរបាលស្រុកលំផាត់បានឱ្យដឹងថា រថយន្តបង្កម៉ាក កា​ម៉ា​រី​បា​ឡែ​ន ពណ៌​កណ្តុរ​ប្រ​ម៉េះ ពាក់​ស្លាក​លេខ ភ្នំពេញ 2S-3178 បើកបរដោយជនឈ្មោះ ចាន់ រស្មី ភេទ​ប្រុស អាយុ​ប្រហែល៣០ជាង ជនជាតិខ្មែរ មាន​លំនៅដ្ឋាន​ស្រុក​កោះ​ញែក បានរត់គេចខ្លួន​ពីកន្លែងកើតហេតុ។ ជនរងគ្រោះ​ត្រូវបានសមត្ថកិច្វដឹកជញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត។

    កម្លាំងជំនាញចរាចរខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន នគរបាល ស្រុក​លំផាត់ ចុះ​ត្រួតពិនិត្យ​វាស់វែង​កន្លែងកើតហេតុ ។ដោយឡែក​រថយន្ដ និង​គោយន្ត​កន្ត្រៃ ជំនាញ​កំពុង​រក​មធ្យោបាយ​ស្ទូច យកមក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​លំផាត់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...