• ផ្ទុះឡើង​នៃ​ការកាប់ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ខេត្តរតនៈគិរី​រី​ទៅ​វៀតណាម ដោយ​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ទ​ដាក់​កុងត្រូល​ប្រដាក់​គ្នា​ដូច​ខ្យង​ចាំ​រាប់​ក្បាល​ឡាន​ប្រមូលប្រាក់​

    ឧក​ញ៉ា តុប​ វវីដា ជាមន្ត្រីយោធាមានអំណាចទឹកលុយ និងជាមេឈ្មួញឈើដ៏ល្បីល្បាញមួយរូបប្រចាំភូមិភាគឦសាន បានចាត់តាំងឈ្មួញ ហា​ក់ សុ​គា រ​ត់​កា​រដឹ​ក​បាចលុយបង្ក្រាបមន្ត្រី នាំឈើពីឡាវី​ឡាវ ឆ្លង​កា​ត់​​ស្ទឹ​ង​ត្រែ​ង ដើ​ម្បី​នាំ​ចេញ ទៅ​វៀ​ត​ណា​ម រាប់​ពា​​ន់​ម៉ែ​ត្រ​គូ​ប

    លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រប្រឹងប្រមូលលុយក្រោមតុពេញទឡហឹង ដោយចាត់ចែង​ឲ្យ​កូនចៅ កោសរូស​ទារលុយ ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញកាន់តែខ្លាំងជាងមេគយមុនៗ

    ឧកញ៉ា សុឹង សំអុល កំពូលឈ្មួញដែលមានសមត្ថភាពរំលើងព្រៃឈើនៅភូមិភាគឦសាន កំពុងកាប់ប្រមូលឈើ​ ពី​​ដែ​ន​ជ​ម្រ​ក ស​ត្វ​ព្រៃ​ភ្នំ​ព្រិ​ច អូ​ស​ចូ​ល​ក្រុ​ម​ហ៊ុ​ន ដឹកទៅវៀតណាមដោយសេរីគ្មានអ្នកបង្រ្កាប!

  • ជិះម៉ូតូឌុបគ្នា រថយន្តបុកពីក្រោយស្លាប់ម្តាយភ្លាម ឪពុកនិងកូនស្លាប់តាមក្រោយជាបន្តបន្ទាបពេលបញ្ជូនទៅមន្ទីរពេទ្យ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 November, 2017  ម៉ោង 16:20 | សន្តិសុខ​សង្គម

    ខេត្តពោធិ៍សាត់៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណម្នាក់បើករថយន្តម៉ាក ISUSU បុកអ្នកជិះម៉ូតូឌុបគ្នា ៣នាក់ឪពុកម្ដាយ និងកូនពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់ម្ដាយភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឪពុក និងកូនបានស្លាប់ជាបន្តបន្ទាប់នៅតាមផ្លូវគ្រាពេលបញ្ជូនទៅសង្រ្គោះ នៅលើកំណាត់ផ្លូវជាតិលេខ៥៥។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ខាងលើ បានកើតឡើងនៅវេលាម៉ោង៧ និង៤៩នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចម្តុំស្ថានីយ៍ប្រឹងឥន្ធនៈតេលា ស្ថិតក្នុងភូមិអង្រ្កង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

    នគរបាលសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា មុនដំបូងគេឃើញរថយន្ត ១គ្រឿងម៉ាក ISUSU ចង្កូតឆ្វេង ប្រភេទមួយបាំងកន្លះ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ពោធិ៍សាត់ 2A 1384 (រត់ឈ្នួលស្រុកវាលវែង ខេត្តពោធិ៍សាត់) ធ្វើចរាចណ៍ពីលិចឆ្ពោះទៅទិសខាងកើត លុះដល់ចំណុចកើតហេតុស្រាប់តែជ្រុលបុកអ្នកជិះម៉ូតូឌុបគ្នា ៣នាក់ពីក្រោយពេញទំហឹង ខណៈដែលកំពុងធ្វើដំណើរចរាចរណ៍ស្របទិសគ្នា(លិចកើត) បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់រដូករណេលនៅលើផ្លូវយ៉ាងរន្ធត់។

    ប្រភពព័ត៌មានខាងលើបន្តថា ជនរងគ្រោះឈ្មោះ មុត ស្ងួន ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ(ស្លាប់តាមផ្លូវនៅពេលបញ្ជូនមកមន្ទីរពេទ្យ)ជាអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១០០ ពណ៏ក្រហម គ្មានស្លាកលេខ និងអ្នករួមដំណើរទី១ ឈ្មោះ កែវ ឌី ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា ជាឥពុកចុង(ស្លាប់តាមផ្លូវនៅពេលបញ្ជូនមកមន្ទីរពេទ្យដែរនោះ) និងទី២ ឈ្មោះ អុី ផល អាយុ ៦៧ឆ្នាំ ត្រូវជាម្ដាយបង្កើត(ស្លាប់នៅនឹងកន្លែង)។

    ប្រភពបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះ ជនបើកបររថន្តម៉ាក ISUSU បង្កហេតុបានរត់គេចខ្លួន ចំណែកវត្ថុតាងរថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះ បានយកមករក្សាទុកជាបណ្ណោះអាសន្ននៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...