• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • អគ្គីសនី​ខេត្ត​ព្រះសីហនុ​ផ្ទុះ​រឿង​មិន​ប្រក្រតី​ទៀតហើយ បន្ទាប់ពី​បែកធ្លាយ​រឿង​កា​ប៊ិន​ភ្លើង​ផ្លាស់ប្តូរ​ទីតាំង​ទៅ​នៅ​ជើងភ្នំ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 November, 2017  ម៉ោង 15:59 | ព័ត៌មាន​ជាតិ

    ​ខេត្ត​ព្រះសីហនុ​៖ បន្ទាប់ពី​មានរឿង​អាស្រូវ​ការ​លពី​ប៉ុន្មាន​ឆ្នាំមុន ពាក់​ព័​ន្ឋ​ការផ្លាស់ប្តូ​កា​ប៊ិន​ភ្លើង​រដ្ឋ រហូតដល់​មាន​ក្រុមអធិការកិច្ច​ក្រសួង​ចុះមក​ព្រមាន​អោយ​សាងសង់​នៅ​ទីតាំង​កន្លែង​ដើម​កាលពី​លោក ឈឹម សឿន នៅ​ជា​ប្រធាន​អង្គភាព​នោះ ឥឡូវនេះ​នៅពេល​ផ្លាស់​ប្រធាន​ថ្មី លោក ហេង វិ​សិ​ទ្ឋ ស្រាប់តែ កា​ប៊ិន​ភ្លើង​រដ្ឋ​មួយកន្លែង​ផ្សេងទៀត ដែលមាន​ជា​យូរ​មកហើយ​នោះ កំពុង​ត្រៀម​ផ្លាស់ប្តូរ​ចេញទៅ​ដាក់​នៅ​ជើងភ្នំ ដោយ​ទីតាំង​ចាស់​គ្រោង​វាយកម្ទេច​ចោល ស្របពេល​គម្រោង​សាងសង់​បុរី របស់​មន្ត្រី​ប៉ូលីស​ឋានៈ​វរៈ​សេនី​យ៏​ដ៏​មាន​ឥ​ទ្ឋិ​ពល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​នឹង​ដំណើរការ​សាងសង់​។​
    ​ ​
    ​ជុំវិញ​ទៅនឹង​គម្រោង​នៃ​ការផ្លាស់ប្តូរ​នេះ ក្រុមមន្ត្រី​ពាក់​ព័​ន្ឋ​មួយចំនួន ក៏ដូចជា​ប្រជាពលរដ្ឋនៅក្នុង​ក្រុងព្រះសីហនុ បាន​សម្តែង​ទស្សនៈ​ដូចៗ​គ្នា​ដោយ​ដាក់​ការសង្ស័យថា វា​ហាក់បីដូចជា​រឿង​ដ៏​ដែលៗ​ពេក​ហើយ​សម្រាប់​ខេត្ត​ព្រះសីហនុ ក្នុង​អង្គភាព​អគ្គីសនី នា​មួយ​រយះ​ចុងក្រោយ​នេះ​(​ជំនាន់​លោក ឈឹម សឿន រហូតមកដល់​ជំនាន់​លោក ហេង វិ​សិ​ទ្ឋ​) កា​ប៊ិន​ភ្លើង​មួយចំនួន​ត្រូវបាន​គ្រោង​នឹង​ផ្លាស់ប្តូរ​ជា​បន្តបន្ទាប់ ប៉ុន្តែ​អាក់ខាន​ទៅវិញ​ដោយសារ​អធិការកិច្ច​ក្រសួង​ចុះមក​ហាមឃាត់ តែ​ពេលនេះ កា​ប៊ិន​ភ្លើង​មួយកន្លែង តាម​បណ្តោយ​ផ្លូវ​សេ​តេ ស្ថិត​ក្នុងភូមិ​០២​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ ចំ​មុខ​បុរី គឹ​ង​សុខា​ត្រូវបាន​បែកធ្លាយ​ព័​ត៏​មាន​ថា គ្រោង​នឹង​កម្ទេចចោល ទៅ​សាងសង់​កន្លែង​ថ្មី ដោយ​ទីតាំង​នេះ ធ្វើជា​សូន​ច្បារ​របស់​បុរី​វិញ​។​ពាក់​ព័​ន្ឋ​បញ្ហា​នេះ​ជាហេតុ​ធ្វើអោយ​ពួកគាត់​មាន​សម្ង​ល់​យ៉ាងខ្លាំង​ថា ចុះ​កាលពី​បុរី​មិនទាន់​កើតហេតុ​អី​កា​ប៊ិន​ភ្លើង​នេះ​មិនមាន​គម្រោង​ផ្លាស់ប្តូរ​។ នៅពេល​មាន​បុរី​កើតឡើង​កា​ប៊ិន​ភ្លើង​ចេះតែមាន​ជើង​ដើរ​រហូត​អញ្ចឹង តើ​មកពី​ការ​ឃុ​ប​គ្នា​រវាង​ម្ចាស់​បុរី នឹង អង្គភាព​អគ្គីសនី រឺ មកពី​ពី​តាំង​ចាស់​ខុស​លក្ខ​ណះ​បច្ចេកទេស​។ ​ហេតុនេះ​ក្នុងនាម​ពួកគាត់​ជា​ប្រជាពលរដ្ឋ ដែល​ពុំមាន​ជំនាញ​លើ​ផ្នែក​បច្ចេកទេស​អគ្គីសនី​យ៏​នេះ សូម​ស្នើរ​ទៅ​ស្ថាប័ន​ពាក់​ព័​ន្ឋ ជាពិសេសលោករ​ដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង ថាមពល សូមមេត្តា​ពិនិត្យ​លើ​បញ្ហា​នេះ​ផង ថា​តើ​ការផ្លាស់ប្តូរ​ទីតាំង​កា​ប៊ិន​ភ្លើង​នេះ ជាការ​សម្រេច​របស់​ក្រសួង ឬ ជាការ​សម្រេច​របស់ លោក ហេង វិ​សិ​ទ្ឋ ប្រធាន​អង្គភាព​អគ្គីសនី​យ៏​ខេត្ត​ព្រះសីហនុ ហើយ​មកពី​មូលហេតុ​អ្វី​ដែរ ។​
    ​ ​
    ​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ក៏ដូចជា​ការដាក់​ការសង្ស័យ ថា​ក្រុមហ៊ុន លោក គឹ​ង សុខា ដែលមាន​លោក ឆឹង សុខា ជា​ម្ចាស់​ភាគហ៊ុន​ធំ​របស់​បុរី​នេះ បាន​ឆ្លើយថា ចំពោះ​ការផ្លាស់ប្តូ​រកា​ប៊ិន​ភ្លើង​នៅមុខ​បុរី​នេះ វា​មិន​ពាក់​ព័​ន្ឋ ជាមួយ​លោក ទេ គឺ​អ្វីៗ​សម្រេច​លើ​អគ្គីសនី ដែលជា​ស្ថាប័ន​ជំនាញ បើ​អង់​លោក សារ​ព័​ត៏​មាន​ចង់ដឹង​ទៅ​សួរ​លោក ប្រធាន​អង្គភាព​អគ្គីសនី​យ៏​វិញ​ទើប​ប្រសើរ​។​
    ​ ​
    ​ដោយឡែក ហេង វិ​សិ​ទ្ឋ ប្រធាន​អង្គភាព​អគ្គីសនី​យ៏ ខេត្ត​ព្រះសីហនុ បាន​ឆ្លើយ​នឹង​សំនួរ យ៉ាងខ្លី​ថា អ្នកណា​ចោទ​ខាង​អគ្គីសនី​យ៏ សូម​ទៅ​សួរ​អ្នកនោះ​វិញ​ចុះ​ថា​ដឹង​រឿងនេះ​ពី​ណា បើ​អ្នក​សារ​ព័​ត៏​មាន​មិន​ស្តា​ប់លោកៗ​នឹង​បិត​ទូរស័ព្ទ រួចហើយ​ក៏បាន​បិទ​ទូរស័ព្ទ​ភ្លាម​ដែរ​។​
    ​ ​
    ​ទាក់ទិន​ទៅនឹង​ភាពមិនប្រក្រតី របស់​បុរី លោក ឆឹង សុខា លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​ថ្លែង​បញ្ចា​ក់ថា ចំពោះ​បញ្ហា​សំណង់​របស់​បុរី​លោក ឆឹង សុខា ទាំងនោះ​មុខ​វត្ត​អូ​ត្រេះ និង ចំណោទ​រ៉ា​ដែល​កំពុង​សាងសង់​នោះ សុ​ទ្ឋ​តែ​ពុំទាន់​មានច្បាប់​ទាំងអស់ ហើយ​លោក​បាន​កោះហៅ​ធ្វើការ​ណែនាំ និង ផ្អាក​សកម្មភាព​សាងសង់​រងចាំ​ច្បាប់​សាងសង់​រួចរាល់​ហើយ​ជាមុនសិន ប៉ុន្តែ ឆឹង សុខា ពុំបាន​អនុវត្ត​ន៏​ទៅតាម​អ្វីដែល​សាលាក្រុង​ណែនាំ​នោះទេ ហើយ​រឿងនេះ​លោក​ក៏បាន​ធ្វើ​របាយ​ការ​ណ៏​ទៅ​ថ្នាក់​អភិបាល​ខេត្តហើយ​ដែរ​។​និយាយ​អោយ​ត្រង់​ទៅក្នុង​នាម​លោក ជា​អភិបាលក្រុង​ព្រះសីហនុ លោក​ក៏​មិន​យល់​ដែរ​ថា លោក ឆឹង សុខា ពុំ​ដឹង​អាងខ្នង​អ្វី​ទេ បានជា​ញឹកញា់ប់​តែងតែ​ធ្វើ​សកម្មភាព​ផ្គើន​ទៅនឹង​សេចក្តីណែនាំ​របស់​រដ្ឋបាល​ក្រុង ព្រោះ​យោងតាម​ផ្លូវច្បាប់ គ្រប់​អាជីវកម្ម​មួយចំនួន បូក​ទាំង​ការ​បំបែក​ដី​ឡូរ ការសាងសង់​សំណង់​គ្រប់​ប្រភេទ ត្រូវតែ​ឆ្លងកាត់​ការសម្រេច​ពី​រដ្ឋបាល​ក្រុង​ជាមុនសិន ទើប​អាចធ្វើ​សកម្ម​ភាពជា​ក្រោយ បើ​ពុំ​នោះទេ​គឺ​អនុវត្ត​ន៏​ផ្ទុយ​ពី​ច្បាប់​ហើយ ៕ ទន់ សុខ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...