• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ ១០០​គ្រូ​សារ នៅ​តំបន់ភូមិ តា​លៈ សែន​ជ័យ​ផ្ទុះ​ការតវ៉ា​យ៉ាង​ខ្លាំងក្លា​ជាមួយនឹង​ក្រុមហ៊ុន​ចិន ពាក់ព័ន្ធ​នឹង​ស្ពានឈើ​ឆ្លង​ព្រែក​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 November, 2017  ម៉ោង 15:13 | ព័ត៌មាន​ជាតិ

    ​ខេត្ត​ព្រះសីហនុ​៖ កម្លាំង សមត្ថកិច្ច​ប៉ូលិស .​ប៉េ​អ៊ឹម នឹង សន្តិសុខ​ឯកជន របស់​ក្រុមហ៊ុន​ចិន តំបន់​សេដ្ឋកិច្ច​ពិសេស ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ជាច្រើន នាក់ ដឹកនាំ​ដោយតំណាងក្រុមហ៊ុន ចិន នៅ​ព្រឹក​ថ្ងៃទី ២៤ ខែ វិ​ច្ឆ​កា ឆ្នាំ​២០១៧ កន្លងទៅនេះ បាន​ចុះទៅ​ចំណុច ស្ពានឈើ ឆ្លង ព្រែក​មួយកន្លែង ក្នុង​គោល បំណង់ ធ្វើការ​រុះរើ ស្ពាន​នោះ​ចេញ ដោយ ចោទថា ស្ពានឈើ នោះ សាងសង់​ឥត​ច្បាប់ លើដី កម្មសិទ្ធិ របស់​ក្រុមហ៊ុន ។​ប៉ុន្តែរ ជា​លទ្ធផល មិនបាន​សម្រេច នោះទេ ដោយសារ តែមាន​ប្រជាពលរដ្ឋ ជាច្រើន បានមក​ធ្វើការ​ប្រឆាំង​តវ៉ា មិន​ឲ្យ​ធ្វើការ​រុះរើ​។

    ​លោក ឡេង ពេជ្រ ជា​ប្រជាពលរដ្ឋ ម្នាក់​ក្នុងចំណោម ប្រជាពលរដ្ឋ ជាច្រើន រស់នៅ​តំបន់ ភូមិ តា​លៈ សែន​ជ័យ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បានធ្វើការ​បញ្ជាក់ថា ស្ពានឈើ​មួយ​នេះ គឺជា​ស្ពាន ដែល​កើតឡើង​ពីរ​ការ រួមចំណែកគ្នា​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាងសង់ ដើម្បី ជាម​ធ្យោ បាយ​ធ្វើដំណើរ​ឆ្លង​ព្រែក ទៅមក​ប្រចាំថ្ងៃ ហើយ​ស្ពាន​មួយ​នេះ មាន​សារៈសំខាន់​ណាស់ សំរាប់ ប្រជាពលរដ្ឋ ក្នុងភូមិ តា​លៈ​ទាំងមូល ជាពិសេស កូនចៅ​តូចៗ​ដើរ​ឆ្លង​ការ ទៅ​សាលារៀន ជាប្រចាំ សរុប សេចក្តី​មក ស្ពានឈើ​មួយ​នេះ មិនអាច​រុះរើ​បានទេ ។

    ​តំណាង​ក្រុមហ៊ុន ចិន ជុំវិញ​ប​ញ្ហ​រ​នេះ បានធ្វើការ​បញ្ជាក់ថា កម្លាំង​សមត្ថកិច្ច ដែល មក នេះ មិនមាន​បំណង់​ធ្វើការ​រុះរើ ស្ពាន​នេះ​ទេ គឺ ចុះមក​ពិនិត្យ​ជាក់ស្តែង ដើម្បី​មាន​ចំណាត់ ការ តាមផ្លូវ ច្បាប់ ពីព្រោះ​ចំណុច ដែល ប្រជាពលរដ្ឋ​សាងសង់​ស្ពាន​នេះ​ជា​ដី​មានកម្ម​សិទ្ធិ​របស់ ក្រុមហ៊ុន ។​ជាមួយ គ្នា​នេះ​តំណាង​ក្រុមហ៊ុន តំបន់​សេដ្ឋកិច្ច​ពិសេស ដ៏​ដែល​បានធ្វើការ​បញ្ជាក់ បន្ថែមទៀតថា ស្ពាន​នេះ អាច នៅ​ដំណើរការបាន​តទៅទៀត លុះត្រា តែ បងប្អូន​ប្រជាពលរដ្ឋ ដាក់ពាក្យ​សុំច្បាប់ ទៅ​អាជ្ញាធរ ដែន ដី ឬ​អាជ្ញាធរ ស្រុក .​អាជ្ញាធរ ខេត្ត ឲ្យ​បាន​ត្រឹម ត្រូវជា មុន សិន ដើម្បី​ឲ្យ ប្រាកដថា ស្ពាន​មួយ​នេះ ធ្វើការ​សាងសង់ បែបណា នឹង​កន្លែង​ណា ឲ្យ​បាន ច្បាស់លាស់ ហើយ​មិនមាន​ផលប៉ះពាល់​ដល់ ដី​កម្ម សិទ្ធិ​ឯកជន​របស់​ក្រុមហ៊ុន ។ .​ជុំវិញ បញ្ហារ ខាងលើនេះ​លោក ហែម សម្បត្តិ អនុប្រធាន​ភូមិ តំបន់ តា​លៈ ក៏បាន​ធ្វើការ​បញ្ជាក់ ផងដែរ ថា កិច្ចការ​នេះ លោក នឹង ឲ្យ​ប្រជាពលរដ្ឋ ដាក់ពាក្យ​ស្នើរ​សុំ ទៅ អាជ្ញាធរ ឃុំ ដើម្បី​រក ដំណោះស្រាយ ឲ្យ​បាន​ប្រសើរ ពីព្រោះថា ស្ពាន មួយ​នេះ វា​មាន​សារៈ សំខាន់ ណាស់ សំរាប់​ប្រជាពលរដ្ឋ ក្នុង ភូមិ តា​លៈ ។

    ​គួរបញ្ជាក់​ផងដែរ​ថា ដើមឡើយ​ពាក់ព័ន្ធ​ការសាងសង់​ស្ពាន ឆ្លង​ព្រែក នៅ​តំបន់ តា​លៈ នេះ ប្រជាពលរដ្ឋ បានដាក់​ពាក្យ​ស្នើរ សុំ​ទៅ អាជ្ញាធរ ស្រុក នឹង ក្រុមហ៊ុន ចិន ម្តង​រូ​ច មក ហើយ ដើម្បី​ឲ្យ ជួយ ធ្វើការ​សាងសង់​ស្ពាន ហើយ​កាលនោះ​ក្រុមហ៊ុន ចិន ក៏បាន ឯក ភាព​នឹង​ព្រម ចំណាយ​ថវិការ របស់ ក្រុមហ៊ុន ផ្ទាល់ ធ្វើការ​សាងសង់​ឲ្យ​ប្រជាពលរដ្ឋ ផងដែរ​គឺ​សង់ស្ពាន​ថ្ម កំរិតស្តងដា​។ ប៉ុន្តែរ ក្រោយ ដោយសារ តែ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដែល​ចុះទៅ ធ្វើការ​សិក្សា​ធ្វើការ​ជំទាស់​នេះ ជំទាស់​នោះ មាន​ច​រិ​ក បែប​រក​ផល​ប្រ​យោ​ជ​ន៏ ពី​ក្រុមហ៊ុន ចិន​ច្រើនពេក ធ្វើ​ឲ្យ​ក្រុមហ៊ុន​មិន​សប្បាយចិត្ត ក៏​បញ្ឈប់ គំរោង ធ្វើ​ស្ពាន តាំងពី​ពេលនោះ​រហូតមក​តែម្តង ៕ ទន់ សុខ​


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...