• ផ្ទុះឡើង​នៃ​ការកាប់ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ខេត្តរតនៈគិរី​រី​ទៅ​វៀតណាម ដោយ​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ទ​ដាក់​កុងត្រូល​ប្រដាក់​គ្នា​ដូច​ខ្យង​ចាំ​រាប់​ក្បាល​ឡាន​ប្រមូលប្រាក់​

    ឧក​ញ៉ា តុប​ វវីដា ជាមន្ត្រីយោធាមានអំណាចទឹកលុយ និងជាមេឈ្មួញឈើដ៏ល្បីល្បាញមួយរូបប្រចាំភូមិភាគឦសាន បានចាត់តាំងឈ្មួញ ហា​ក់ សុ​គា រ​ត់​កា​រដឹ​ក​បាចលុយបង្ក្រាបមន្ត្រី នាំឈើពីឡាវី​ឡាវ ឆ្លង​កា​ត់​​ស្ទឹ​ង​ត្រែ​ង ដើ​ម្បី​នាំ​ចេញ ទៅ​វៀ​ត​ណា​ម រាប់​ពា​​ន់​ម៉ែ​ត្រ​គូ​ប

    លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រប្រឹងប្រមូលលុយក្រោមតុពេញទឡហឹង ដោយចាត់ចែង​ឲ្យ​កូនចៅ កោសរូស​ទារលុយ ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញកាន់តែខ្លាំងជាងមេគយមុនៗ

    ឧកញ៉ា សុឹង សំអុល កំពូលឈ្មួញដែលមានសមត្ថភាពរំលើងព្រៃឈើនៅភូមិភាគឦសាន កំពុងកាប់ប្រមូលឈើ​ ពី​​ដែ​ន​ជ​ម្រ​ក ស​ត្វ​ព្រៃ​ភ្នំ​ព្រិ​ច អូ​ស​ចូ​ល​ក្រុ​ម​ហ៊ុ​ន ដឹកទៅវៀតណាមដោយសេរីគ្មានអ្នកបង្រ្កាប!

  • ​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​ចុះ​ពិនិត្យ និង​ដំណើរ​ការដកហូត​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី​ពី​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​បច្ចុប្បន្ននេះ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 November, 2017  ម៉ោង 15:02 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ សហការ​ជាមួយ​នគរបាល​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បានធ្វើ​ការចុះពិនិត្យ និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុងកាន់​កាប់​និង​ប្រើប្រាស់ នៅក្នុង​ក្រុង​កំ ពង់​ឆ្នាំង តាម​អនុ​ក្រិ​ត្រ លេខ ១២៩ អនក្រ ប្រក ចុះ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៧​។​

    ​លោក​វរៈសេនីយឯក ប៉ាល់ សូត្រ ស្នងការរង​នគរបាល​ខេត្ត ទទួលបន្ទុក​គ្រប់គ្រង​ជនបរទេស បាន​និយាយ​អោយដឹងថា​៖​យោងតាម​អនុ​ក្រិ​ត្យ​ខាងលើនេះ ជនជាតិ​បរទេស​ទាំងអស់ ពិសេស​ជនជាតិ​វៀតណាម​ត្រូវយក​ឯកសារ​ពាក់​ព​ន្ធ័ និង​អត្តសញ្ញាណ​ស្នាក់នៅ​អចិន្ត្រៃយ៍ មកអោយ​មន្ត្រីនគរបាល​គ្រប់គ្រង​ជនបរទេស​ធ្វើការ​ត្រួតពិនិត្យ ហើយ​ការ​ត្រូតពិនិត្យ​នេះ និង​ត្រូវធ្វើ​ការដកហូត​នូវ​ឯកសារ​រដ្ឋបាល​ក​ម្ពុ​ជា មួយចំនួន​ដែលមាន​ភាពមិនប្រក្រតី ពី​ជនបរទេស​ដែល​កំពុង​កាន់កាប់​និង​ប្រើប្រាស់​ទូទាំងប្រទេស ដើម្បី​ជា​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​ជន​ប​ទេស​ដែល​បានមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​។ ចំពោះ​ផែន​ការចុះពិនិត្យ​នេះ​បាន​ដំណើរការ​ធ្វើ​នៅ​ទូទាំងប្រទេស ដោយឡែក​ខេត្តកំពង់ឆ្នាំង​បាន​ដំណើការ​តាំងពី​ថ្ងៃទី​២៣ ខែ​វិ​ច្ឆ​កា​មក និង​បន្តធ្វើ​នៅ​គ្រប់​ស្រុក​ទាំង​៧​នៅក្នុង​ខេត្តកំពង់ឆ្នាំង ដោយ​អាច​និង​ប្រើប្រាស់​រយះពេល​ប្រមាណ​២​ខែ​ទើប​ធ្វើ​រួច​។​

    ​លោក​វរៈសេនីយឯក ប៉ាន់ ឡៃ​ឃាង នាយការិយាល័យ​គ្រប់គ្រង​ជនបរទេស នៃ​ស្នងការដ្ឋាន​នគ របាល​ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ឲ្យ​ដឹងថា ៖ ការអនុវត្តន៍​ចំពោះ​ជន​បទេស ដែលមាន​ឯកសារ​មិន​ប្រក្រតី មានដូចជា សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ អត្ត​ស​ញ្ណា​ញ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ សំបុត្រកំណើត សេចក្តីចំលង​សំ បុត្រ​កំណើត សំបុត្រអាពាហ៍ពិពាហ៍ លិខិតឆ្លងដែន ហើយ​ឯកសារ​ទាំងនេះ និង​ត្រូវ​ដកហូត​បើ​ពិនិត្យឃើញថា​មាន​ភាពមិនប្រក្រតី​។ បន្ទាប់មក​ជនបរទេស​នោះ​ត្រូវដាក់​ពាក្យសុំ​ថា​ខ្លួន​ជា​ជនអន្តោប្រវេសន៍ និង​បំពេញបែបបទ​មួយចំនួន​ថែមទៀត ទើប​ក្លាយជា​ជន​អន្តោ​ប្រទេស​ន៍​ស្រប់ច្បាប់​របស់​ប្រទេស​កម្ពុជា​។ បន្ទាប់មក​ក្រសួងមហាផ្ទៃ​និង​ចេញ​ប​ណ្ណ័​ស្នាក់នៅ​អចិន្ត្រៃយ៍​ជូន​ពួកគេ​ប្រើប្រាស់​ជា​ផ្លូវការ​។​នៅ ពេល​ក្លាយជា​ជន​អន្តោ​ប្រទេស​ន៍​ស្រប់ច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​អ្នក​ទាំងនោះ​ត្រូវ​បង់អាករ រយះពេល​០៧​ឆ្នាំ ( ដោយ​ក្នុង​រយះពេល​២​ឆ្នាំ​ត្រូវ​បង់អាករ​ម្តង​ចំនួន​២៥​ម៉ឺន​រៀល ) ទើប​អាចដាក់​ពាក្យ​សុំចូល​សញ្ញា​តិក​ម្ពុ​ជា​ស្របច្បាប់​បាន​។​

    ​ដោយឡែក​នៅក្នុង​ខេត្តកំពង់ឆ្នាំង មាន​ជនជាតិ​វៀតណាម​អន្តោប្រវេសន៍​ស្នាក់នៅ​ចំនួន ២.៣៩៣​គ្រួសារ ស្មើ​និង​១០.០៨៧​នាក់ ដែល​ក្នុងនោះ​មាន​ជនអន្តោប្រវេសន៍​កាន់​ឯកសារ​មិន​ប្រក​ក្រ​តី​មាន​ចំនួន ១.៧៣៣​នាក់ ដែល​ត្រូវធ្វើ​ការដកហូត​។ ដោយឡែក​អ្នក​កាន់​ឯកសារ​ខុស​ប្រក្រតី​ទាំងអស់​ខាងលើនេះ​សមត្ថកិច្ច​គឺ​បានដឹង​អត្តសញ្ញាណ​ច្បាស់លាស់​អស់ហើយ កាលពី​ធ្វើការ​ជំរឿន​ជនបរទេស​នៅក្នុង​ឆ្នាំ​២០១៤ និង​២០១៥​កន្លងមក ហើយ​បើ​ពួកគេ​លាក់​ឯកសារ​ទាំងនោះ​ទុក ក៍​មិនអាច​យកទៅ​ប្រើប្រាស់​ជា​ផ្លូវការ​បាន​ទៀតឡើយ ព្រោះ​ក្នុងពេល​ខាងមុខនេះ​ក្រសួង និង​មោ​ឃៈ​ភាព​ឯ​សារ​ទាំងអស់នោះ​ចោល ៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...