• ផ្ទុះឡើង​នៃ​ការកាប់ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ខេត្តរតនៈគិរី​រី​ទៅ​វៀតណាម ដោយ​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ទ​ដាក់​កុងត្រូល​ប្រដាក់​គ្នា​ដូច​ខ្យង​ចាំ​រាប់​ក្បាល​ឡាន​ប្រមូលប្រាក់​

    ឧក​ញ៉ា តុប​ វវីដា ជាមន្ត្រីយោធាមានអំណាចទឹកលុយ និងជាមេឈ្មួញឈើដ៏ល្បីល្បាញមួយរូបប្រចាំភូមិភាគឦសាន បានចាត់តាំងឈ្មួញ ហា​ក់ សុ​គា រ​ត់​កា​រដឹ​ក​បាចលុយបង្ក្រាបមន្ត្រី នាំឈើពីឡាវី​ឡាវ ឆ្លង​កា​ត់​​ស្ទឹ​ង​ត្រែ​ង ដើ​ម្បី​នាំ​ចេញ ទៅ​វៀ​ត​ណា​ម រាប់​ពា​​ន់​ម៉ែ​ត្រ​គូ​ប

    លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រប្រឹងប្រមូលលុយក្រោមតុពេញទឡហឹង ដោយចាត់ចែង​ឲ្យ​កូនចៅ កោសរូស​ទារលុយ ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញកាន់តែខ្លាំងជាងមេគយមុនៗ

    ឧកញ៉ា សុឹង សំអុល កំពូលឈ្មួញដែលមានសមត្ថភាពរំលើងព្រៃឈើនៅភូមិភាគឦសាន កំពុងកាប់ប្រមូលឈើ​ ពី​​ដែ​ន​ជ​ម្រ​ក ស​ត្វ​ព្រៃ​ភ្នំ​ព្រិ​ច អូ​ស​ចូ​ល​ក្រុ​ម​ហ៊ុ​ន ដឹកទៅវៀតណាមដោយសេរីគ្មានអ្នកបង្រ្កាប!

  • លោក សុខ ផល អគ្គនាយក​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ បាន​ចុះ​ពិនិត្យ​ដំណើរការ​និង​ការដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុងកាន់​កាប់ ប្រើប្រាស់​បច្ចុប្បន្ន​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 November, 2017  ម៉ោង 14:13 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង ៖ ២០១៧ ឯកឧត្តម សន្តិ​បណ្ឌិត សុខ ផល អគ្គនាយក​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ បាន​ចុះ​ពិនិត្យ​ដំណើរការ របស់​មន្ត្រីនគរបាល ក្រសួងមហាផ្ទៃ និង​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ក្នុងការ​ពិនិត្យ និង​ការដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី​ជនបរទេស ដែល​កំពុង​កាន់កាប់​និង​ប្រើប្រាស់​សព្វថ្ងៃ​។​

    ​យោង​អនុ​ក្រិ​ត្រ លេខ ១២៩ អនក្រ ប្រក ចុះ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៧ ស្តីពី​ការលុបចោល​និង​ការដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី​ដែលជា​ជនបរទេស កំពុងកាន់​កាប់​និង​ប្រើប្រាស់ ដោយមាន​ការចូលរួម ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡុ​ច វណ្ណា​រ៉ា ស្នងការ​នគ​បាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពង់ឆ្នាំង លោក ប៉ាល់ សូត្រ ស្នងការរង​ទទួលបន្ទុក​គ្រប់គ្រង​ជនបរទេស និង លោក ប៉ាន់ ឡៃ​ឃាង នាយការិយាល័យ​គ្រប់គ្រង​ជនបរទេស​ខេត្ត​។​

    ​ក្នុង​ការចុះពិនិត្យ​នេះ ឯកឧត្តម ឯកឧត្តម​សន្តិ​បណ្ឌិត សុខ ផល បានបញ្ជាក់​ប្រាប់​ជនជាតិ​វៀតណាម ដែល​បាន​យក​ឯកសារ​មក​ឲ្យ​មន្ត្រីនគរបាល​ធ្វើការ​ត្រួតពិនិត្យ​នោះ​ថា​៖ ការ​ត្រូតពិនិត្យ និង​ការដកហូត ឯកសារ​រដ្ឋបាល​កម្ពុ​ជា មួយចំនួន​ដែលមាន​ភាពមិនប្រក្រតី (​ជា​ជនបរទេស​) ដែល​កំពុង​កាន់កាប់​និង​ប្រើប្រាស់​នោះ​គឺ​ធ្វើ​ទូទាំងប្រទេស ដោយយោង​អនុ​ក្រិ​ត្រ លេខ ១២៩ អនក្រ ប្រក ចុះ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៧ ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​នូវ​ជន​បទេស​ទាំងអស់​ដែល​បានមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា ។​

    ​លោក ប៉ាល់ សូត្រ ស្នងការរង ទទួលបន្ទុក​គ្រប់គ្រង​ជនបរទេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់ថា ការអនុវត្តន៍ ចំពោះ​ជន​បទេស ដែលមាន​ឯកសារ​មិន​ប្រក្រតី មានដូចជា​(​សៀវ ភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ អត្ត​ស​ញ្ណា​ញ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ សំបុត្រកំណើត សេចក្តីចំលង​សំបុត្រ​កំ ណើ​ត សំបុត្រអាពាហ៍ពិពាហ៍ លិខិតឆ្លងដែន ) ។​ឯកសារ​ទាំងនេះ​និង​ត្រូវ​ដកហូត បន្ទាប់មក​បានអោយ​ដាក់ពាក្យ​សុំ​ជា​ជនអន្តោប្រវេសន៍ និង​បំពេញបែបបទ​មួយចំនួន​ថែមទៀត ដើម្បី​បាន​ក្លាយជា​ជន​អន្តោ​ប្រទេស​ន៍​ស្រប់ច្បាប់​របស់​ប្រទេស​កម្ពុជា ។ ក្រោយពី​ក្លាយជា​ជន​អន្តោ​ប្រទេស​ន៍​ស្រប់ច្បាប់​របស់​ប្រ​ទេ ស​កម្ពុជា​ហើយ​អ្នក​ទាំងនោះ​ត្រូវ​បង់អាករ រយះពេល​០៧​ឆ្នាំ បន្ទាប់មក​ទើប​អាចដាក់​ពាក្យ​សុំចូល​សញ្ញា​តិក​ម្ពុ​ជា ។​

    ​លោក ប៉ាន់ ឡៃ​ឃាង នាយការិយាល័យ​គ្រប់គ្រង​ជនបរទេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ឲ្យ​ដឹងថា ៖ នៅ​ខេត្តកំពង់ឆ្នាំង មាន​ជនជាតិ​វៀតណាម​ចំនួន ២.៣៩៣​គ្រួសារ ស្មើ​និង​១០.០៨៧​នាក់ ក្នុង​រយះពេល​០៤​ថ្ងៃនេះ​គឺ​ពីថ្ងៃ​ទី​(២៣-២៦ ខែវិច្ឆិការ ឆ្នាំ​២០១៧) បានធ្វើ​ការដកហូត​ឯកសារ​មិន​ប្រក​ក្រ​តី​ចំនួន ១.៧៣៣​ច្បាប់ ក្នុងនោះ​មាន​(​សៀវភៅ​ក​៤ សំបុត្រកំណើត សំបុត្រ​អា​ពា​ហ៍ ពិពាហ៍​និង អត្ត​ស​ញ្ណា​ញ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​)៕ រឹទ្ធិ ជ័យ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...