• ផ្ទុះឡើង​នៃ​ការកាប់ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ខេត្តរតនៈគិរី​រី​ទៅ​វៀតណាម ដោយ​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ទ​ដាក់​កុងត្រូល​ប្រដាក់​គ្នា​ដូច​ខ្យង​ចាំ​រាប់​ក្បាល​ឡាន​ប្រមូលប្រាក់​

    ឧក​ញ៉ា តុប​ វវីដា ជាមន្ត្រីយោធាមានអំណាចទឹកលុយ និងជាមេឈ្មួញឈើដ៏ល្បីល្បាញមួយរូបប្រចាំភូមិភាគឦសាន បានចាត់តាំងឈ្មួញ ហា​ក់ សុ​គា រ​ត់​កា​រដឹ​ក​បាចលុយបង្ក្រាបមន្ត្រី នាំឈើពីឡាវី​ឡាវ ឆ្លង​កា​ត់​​ស្ទឹ​ង​ត្រែ​ង ដើ​ម្បី​នាំ​ចេញ ទៅ​វៀ​ត​ណា​ម រាប់​ពា​​ន់​ម៉ែ​ត្រ​គូ​ប

    លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រប្រឹងប្រមូលលុយក្រោមតុពេញទឡហឹង ដោយចាត់ចែង​ឲ្យ​កូនចៅ កោសរូស​ទារលុយ ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញកាន់តែខ្លាំងជាងមេគយមុនៗ

    ឧកញ៉ា សុឹង សំអុល កំពូលឈ្មួញដែលមានសមត្ថភាពរំលើងព្រៃឈើនៅភូមិភាគឦសាន កំពុងកាប់ប្រមូលឈើ​ ពី​​ដែ​ន​ជ​ម្រ​ក ស​ត្វ​ព្រៃ​ភ្នំ​ព្រិ​ច អូ​ស​ចូ​ល​ក្រុ​ម​ហ៊ុ​ន ដឹកទៅវៀតណាមដោយសេរីគ្មានអ្នកបង្រ្កាប!

  • ​ប្រជាពលរដ្ឋ​៣​ភូមិ​នៅក្នុង​ឃុំ​ច្រេស​ស្រុក​កំពង់ត្រឡាច​ស្នើសុំ​ក្រសួង​អភិវឌ្ឍន៍ជនបទ ជួយ​ជួសជុល​ផ្លូវ​គ្រួស​ក្រហម​ប្រវែង​៧​គីឡូ​ដែល​ខូចខាត​យ៉ាងខ្លាំង​ពិបាកធ្វើ​ដំណើរ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 November, 2017  ម៉ោង 14:08 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ ផ្លូវលំ​គ្រួស​ក្រហម​នៅក្នុង​ភូមិ​៣​របស់​ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច មាន​ប្រវែង​ប្រមាណ​៧​គីឡូម៉ែត្រ បាន​រង​ការខូចខាត​យ៉ាងខ្លាំង​ពិបាកធ្វើ​ដំណើរ​ក្រៃលែង​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ច្រេស ស្នើសុំ ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ប្រមុខ​រាជរដ្ឋាភិបាល​មេត្តាជួយ​ជួសជុល​អោយ​ពួកគាត់​ដោយ​អនុគ្រោះ​ផង​។​
    ​ ​
    ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ប្រជា​ពលរ​ដ្ខ​ភូមិ​ជំទាវ ឃុំ​ច្រេស ស្រុក​កំពង់​ត្រ​ឡា ច​បាន​និយាយ​អោយដឹងថា​៖ ផ្លូវលំ​គ្រួស​ក្រហម​នៅក្នុង​ភូមិ​៣​គឺ ភូមិ​ជំទាវ ភូមិ​ដក​ស្និត និង​ភូមិ​តា​សំ ដែលមាន​ប្រវែង​ប្រមាណ​៧​គីឡូម៉ែត្រ ពី​ចំណុច​មាត់ទន្លេ​ទៅដល់​ផ្លូវជាតិ​លេខ​៥ បាន​រង​ការខូចខាត​យ៉ាងខ្លាំង​គឺមាន​ក្រឡុក​សំបុកមាន់​ធំ​តូច​រាប់ម៉ឺន​កន្លែង ដែល​ពិតជា​លំបាក​ធ្វើ​ដំ ណើ​រ​ខ្លាំងណាស់​។ ពី​កាល​ផ្លូវ​នៅ​ល្អ​គេ​បើករថយន្ត​យ៉ាងយូរ​តែ​១០​នាទី​ប៉ុណ្ណោះ ឥឡូវនេះ​ពេល​ផ្លូវ​លំបាក ប្រវែង​៧​គីឡូម៉ែត្រ​សោះ​ត្រូវ​បើករថយន្ត​ជាង​កន្លះ​ម៉ោង​ទើប​ទៅដល់​ផ្លូវជាតិ​។ កន្លងមក​ប្រជាពលរដ្ឋ​ដែល​ជិះ​ម៉ូតូ​ស្រវឹង​ល្មមៗ​មកពី​ស៊ីការ​តែង​បើក​ម៉ូតូ​ដួល​ជា​ញឹកញាប់ និង​បើ​ស្រវឹង​ខ្លាំង​វិញ​ពិតជា​អាច​នឹង​ដួល​ស្លាប់​ជាមិនខាន​ឡើយ​។​
    ​ ​
    ​ប្រជាពលរដ្ឋ​បាន​អោយដឹងទៀតថា​៖ កន្លងមក​លោក​មេឃុំ​ច្រេស​ធ្លាប់​ហៅ​ប្រជាពលរដ្ឋ​ទៅ​ប្រជុំ​រៃ​លុយ​ធ្វើ​ផ្លូវ​នេះ​ផងដែរ តែ​ការ​រៃ​លុយ​នេះ​ដូចជា​ច្រើន​ហួសហេតុ​ពេក​គ្មាន​អ្នកណា​គាំទ្រ​និង​ចូលរួម​ឡើយ គឺកំណត់​នៅក្នុង​គ្រួសារ​មាន​ម៉ូតូ​១​គ្រឿង​ត្រូវ​បង់លុយ​១​ម៉ឺន​រៀល អ្នកមាន​ម៉ូតូ​៣​គ្រឿង​ត្រូវ​បង់​៣​ម៉ឺន​រៀល ឡានតូច​១​គ្រឿង​៥​ម៉ឺន​រៀល គោយន្ត​១​គ្រឿង​៥​ម៉ឺន​រៀល ឡានធំ​១​គ្រឿង​១០​ម៉ឺន​រៀល គឺ​អត់​យកតែ​អ្នកមាន​កង់​និង​ដើរ​ថ្មើរជើង​តែប៉ុណ្ណោះ ។ ដោយ​លោក​មេឃុំ​បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា ឯកឧត្តម​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​នៅក្នុង​ក្រម​ការងារ​ចុះជួយ​ស្រុក​កំពង់ត្រឡាច​អោយ​រៃ​លុយ​ធ្វើ​ផ្លូវ​ដូច​បានកំណត់​ខាងលើនេះ ប៉ុន្តែ​មកដល់ពេលនេះ​គ្មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​បង់លុយ​ធ្វើ​ផ្លូវ​អោយ​ឡើយ​។​
    ​ ​
    ​ទាក់ទង​និង​បញ្ហា​នេះដែរ​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​មេឃុំ​ច្រេស​បានឡើយ​ព្រោះ​ទាក់ទង​គេ​សុំ​លេខ​ទូរ​សព្ទ័​លោក​មេឃុំ​មិនបាន​។ ដោយឡែក​លោក ឈឹម វុ​ឌ្ឍា អភិបាលស្រុក​កំពង់ត្រឡាច​បានបញ្ជាក់​អោយដឹងថា​៖ ការប្រជុំ​របស់លោក​មេ​ឃុំ​ច្រេស រៃ​លុយ​ពី​ប្រជាពលរដ្ឋ​សំរាប់​យកមក​ធ្វើ​ផ្លូវ​ខាងលើនេះ​លោក​ពុំ​បានដឹង​ឡើយ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​ចូលរួម​គាំទ្រ​និង​ស្ម័គ្រចិត្ត​ទាំងអស់គ្នា​គឺអាច​ធ្វើទៅបាន ។ ដោយឡែក​ចំពោះ​ផ្លូវ​ខាងលើនេះ​លោក​ក៏បាន​ស្នើសុំ​ទៅ​លោក​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ឆ្នាំង​រួចហើយៗ លោក​ប្រធាន​មន្ទីរ បានទទួល​យកមក​សិក្សា​សិន ដើម្បី​ដាក់​គម្រោង​ស្នើសុំ​ទៅ​ក្រសួង ។ ហេតុនេះ​អាជ្ញាធរ​ស្រុក ក៏ដូចជា​ប្រជា​ពលរ​ដ្ច​ស្នើសុំ ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ប្រមុខ​រាជរដ្ឋាភិបាល មេត្តាជួយ​ជួសជុល​ផ្លូវ​ខាងលើនេះ​ជូន​ប្រជា​ស​ពលរដ្ឋ​ដោយ​អនុគ្រោះ​ផង​ចុះ ៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...