• ផ្ទុះឡើង​នៃ​ការកាប់ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ខេត្តរតនៈគិរី​រី​ទៅ​វៀតណាម ដោយ​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ទ​ដាក់​កុងត្រូល​ប្រដាក់​គ្នា​ដូច​ខ្យង​ចាំ​រាប់​ក្បាល​ឡាន​ប្រមូលប្រាក់​

    ឧក​ញ៉ា តុប​ វវីដា ជាមន្ត្រីយោធាមានអំណាចទឹកលុយ និងជាមេឈ្មួញឈើដ៏ល្បីល្បាញមួយរូបប្រចាំភូមិភាគឦសាន បានចាត់តាំងឈ្មួញ ហា​ក់ សុ​គា រ​ត់​កា​រដឹ​ក​បាចលុយបង្ក្រាបមន្ត្រី នាំឈើពីឡាវី​ឡាវ ឆ្លង​កា​ត់​​ស្ទឹ​ង​ត្រែ​ង ដើ​ម្បី​នាំ​ចេញ ទៅ​វៀ​ត​ណា​ម រាប់​ពា​​ន់​ម៉ែ​ត្រ​គូ​ប

    លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រប្រឹងប្រមូលលុយក្រោមតុពេញទឡហឹង ដោយចាត់ចែង​ឲ្យ​កូនចៅ កោសរូស​ទារលុយ ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញកាន់តែខ្លាំងជាងមេគយមុនៗ

    ឧកញ៉ា សុឹង សំអុល កំពូលឈ្មួញដែលមានសមត្ថភាពរំលើងព្រៃឈើនៅភូមិភាគឦសាន កំពុងកាប់ប្រមូលឈើ​ ពី​​ដែ​ន​ជ​ម្រ​ក ស​ត្វ​ព្រៃ​ភ្នំ​ព្រិ​ច អូ​ស​ចូ​ល​ក្រុ​ម​ហ៊ុ​ន ដឹកទៅវៀតណាមដោយសេរីគ្មានអ្នកបង្រ្កាប!

  • ​កសិដ្ឋាន​ភ្ញាក់​កូន​មាន់​គំរូ​នៅក្នុង​ស្រុក​កំពង់ត្រឡាច​១​កន្លែង​ក្នុង​១​ខែៗ​អាច​រកចំណូលបាន​១​ពាន់​ដុល្លា​រ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 November, 2017  ម៉ោង 14:43 | សេដ្ឋ​កិច្ច​

    ​ខេត្តកំពង់ឆ្នាំង​៖ ម្ចាស់​កសិដ្ឋាន​ភ្ញាស់​កូន​មាន់​លក់​មួយកន្លែង​ក្រោយពី​ត​ស៊ួ​អំណត់​ព្យាយាម​ក្នុង​មុខរបរ​ខាងលើនេះ​អស់​រយះពេល​៣​ឆ្នាំ​មក បានធ្វើអោយ​ជីវភាព​គ្រួសារ​គាត់​ដែល​ធ្លាប់មាន​ការលំបាក​មក​កាន់​ជីវភាព​ធូរធារ ដោយ​ក្នុង​បច្ចុប្បន្ននេះ​ក្នុង​១​ៗ​ខែ​អាច​រកប្រាក់​ចំណូល​បាន​ជាង​១​ពាន់​ដុល្លា និង​ធ្វើ​ផ្ទះថ្ម​បាន​មួយ​ល្វែង​រស់នៅ​សមរម្យ​និង​គេ​ផងដែរ ហើយក៍​ត្រូវបាន​គេ​ចាត់ទុកជា​កសិករ​ភ្ញាស់​កូន​មាន់​គំរូ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ទៀតផង​។​

    ​លោក ប៉ែន ចាន់ណា អាយុ​៣៩​ឆ្នាំ និង​អ្នកនាង ប៊ី ធី​រ៉េ​ន អាយុ​២៩​ឆ្នាំ ជា​ភរិយា និង​ជា​ម្ចាស់​កសិដ្ឋាន​ភ្ញាស់​កូន​មាន់​លក់ រស់នៅ​ក្នុងភូមិ​ក្បាលដំរី ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៧ បាន​និយាយ​អោយដឹងថា​៖ សព្វថ្ងៃនេះ​ពួកគាត់​មាន​ទូ​ពាក់កណ្តាល​ស្វ័យប្រវត្តិ​៧​គ្រឿង​សំរាប់​ភ្ញាស់​កូន​មាន់​លក់ ដែល​អាច​ភ្ញាស់​កូន​មាន់​បានជា​មធ្យម​ក្នុង​១​ខែ​ពី​២៥០០​ក្បាល ទៅ​៣០០០​ក្បាល ចំ ណែ​ក​ពងមាន់​ស្រែ​ពិតប្រាកដ​គាត់​ទិញ​ចូលក្នុង​១​គ្រាប់​ថ្លៃ​ពី​៨០០​ទៅ​១០០០​រៀល រីឯ​កូន​មាន់​អាច​លក់​ចេញ​ក្នុង​មួយ​ក្បាល​ថ្លៃ​៣.៧០០​រៀល ដោយមាន​ម៉ូយ​មកពី​តាម​បណ្តា​ខេត្ត​មួយចំនួន​មាន ខេត្តតាកែវ កំពង់ធំ កណ្តាល កំពង់ស្ពឺ ជាដើម​បានមក​ទិញយក​មិនដែល​នៅសល់​កូន​មាន់​ឡើយ​។​
    ​ ​
    ​លោក ប៉ែន ចាន់ណា បានបញ្ជាក់​អោយដឹងថា​៖ ការ​ភ្ញាស់​កូន​មាន់​ក្នុង​ទូ​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ត្រូវមាន​កំរិត​កំដៅ​ជា​មធ្យម​៤១​អង្សារ និង​ត្រូវ​ធ្វើការ​ត្រឡប់​ពងមាន់​នៅក្នុង​ទូ​ជា​រៀងរាល់ថ្ងៃ ហើយ​កូន​មាន់​នឹង​ញាស់​ក្នុង​រយះពេល​ពី​១៨​ថ្ងៃ​ទៅ​២១​ថ្ងៃ​ទើប​ញាស់​អស់​។ បន្ទាប់មក​ត្រូវយក​កូន​មាន់​ទាំងអស់នោះ​ដាក់​ក្នុង​ទ្រុង​ដោយ​ត្រូវ​ប្រើ​អំពូល​ភ្លើង​កំដៅ​ជា​រៀងរាល់​យប់​ថែមទៀត ហើយ​ថែបំប៉ន​ចំណី​វា​រហូតដល់​ពួកវា​មាន​អាយុ​១០​ថ្ងៃ​ទើប​លក់​ចេញ​បាន​។ តែបើ​យើង​ទុក​ចិញ្ចឹម​អោយ​វា​ធំធាត់​វិញ​គឺ​ត្រូវ​ថែបំប៉ន​អោយចំ​ណី​មាន់​លាយ​ជាមួយ​ស្រូវ រយះពេល​៣​ខែ​វា​នឹងមាន​ទំងន់​ពី​១,២០​គីឡូ ទៅ​១,៥០​គីឡូ​។​
    ​ ​
    ​លោក ប៉ែន ចាន់ណា និង​ភិ​យា បាន​បន្ត​អោយដឹងថា​៖ មុខរបរ​ភ្ញាស់​កូន​មាន់​លក់​នេះ ពួកលោក​បាន​ដំណើរការ​មក​៣​ឆ្នាំ​ហើយ ដោយមាន​ការ​ទៅ​រៀនសូត្រ​យក​បទពិសោធន៍​ពី​កសិដ្ឋាន​ពី​បណ្តា​ខេត្ត​មួយចំនួន និង​ក៏មាន​ការផ្តល់​បច្ចេកទេស​ពី​អ្នកជំនាញ​របស់​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​ផងដែរ​។ ទន្ទឹម​នោះដែរ​ក៏​ទាមទារ​ការតស៊ូ​អំណត់​ព្យាយាម​អស់​រយះពេល​៣​ឆ្នាំ​មកហើយ​ដែរ ទើប​ទទួលបាន​ជោគជ័យ​បែបនេះ​។ ដោយឡែក​ខាងមុខនេះ​លោក​ក៏មាន​គម្រោង​ចិញ្ចឹម​មាន់​មេ​ដោយ​ខ្លួនឯង​សំរាប់​យកមក​ភ្ញាស់​យក​កូន​លក់​ផងដែរ​។
    ​ ​
    ​ម្ចាស់​កសិដ្ឋាន​ភ្ញាស់​កូន​មាន់​លក់បាន​បញ្ជាក់​អោយដឹងថា​៖ ពីមុនមក​លោក​ជា​កសិក​រ​ធ្វើ​តែ​ស្រែ​តែប៉ុណ្ណោះ ក្រោយពី​ចាប់យក​មុខរបរ​ភ្ញាស់​កូន​មាន់​លក់​មក​និង​ដោយ​ការខិតខំ​តស៊ូ​រយះពេល​៣​ឆ្នាំ​មកនេះ គ្រួសារ​លោក​ធ្វើបាន​ផ្ទះថ្ម​មួយ​ល្វែង​រស់នៅ​សមរម្យ​នឹង​គេ ហើយក៏​អាច​រកប្រាក់​ចំណូល​បាន​គ្រាន់បើ​ផងដែរ​សំរាប់​លើកស្ទួយ​ជីវភាព​រស់នៅ​ផងដែរ​។​
    ​ ​
    ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖ លោក ប៉ែន ចាន់ណា និង​ភិ​យា ពិតជា​កសិករ​គំរូ​នៅក្នុង​ខេត្ត ដែល​កសិករ​ផ្សេងទៀត​គូរ​តែ​យក​ជា​គំរូ​និង​រៀន​សូត​តាម ព្រោះថា​គ្រួសារ​លោក​ពិតជា​ខិតខំ​តស៊ូ​រៀនសូត្រ​ណាស់​នៅក្នុង​មុខរបរ​នេះ ដែល​សព្វថ្ងៃនេះ​លោកមា​នប​ច្ចេ​សក​ទេស​អាច​ភ្ញាស់​កូន​មាន់​លក់បាន​ក្នុង​១​ខែ​បាន​ជាង​១​ពាន់​ដុល្លា និង​មាន​ទីផ្សារ​លក់​ចេញ​បានល្អ​ទៀតផង ដែល​មន្ទីរ​កសិកម្ម​ខេត្ត​សង្ឃឹមថា នៅពេល​ខាងមុខនេះ​ក្នុងពេល​ប្រឡង​ថ្នាក់ជាតិ លោក ប៉ែន ចាន់ណា អាច​នឹង​ក្លាយជា​កសិករ​គំរូ​ទូទាំងប្រទេស​ទៀតផង​៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...