• ផ្ទុះឡើង​នៃ​ការកាប់ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ខេត្តរតនៈគិរី​រី​ទៅ​វៀតណាម ដោយ​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ទ​ដាក់​កុងត្រូល​ប្រដាក់​គ្នា​ដូច​ខ្យង​ចាំ​រាប់​ក្បាល​ឡាន​ប្រមូលប្រាក់​

    ឧក​ញ៉ា តុប​ វវីដា ជាមន្ត្រីយោធាមានអំណាចទឹកលុយ និងជាមេឈ្មួញឈើដ៏ល្បីល្បាញមួយរូបប្រចាំភូមិភាគឦសាន បានចាត់តាំងឈ្មួញ ហា​ក់ សុ​គា រ​ត់​កា​រដឹ​ក​បាចលុយបង្ក្រាបមន្ត្រី នាំឈើពីឡាវី​ឡាវ ឆ្លង​កា​ត់​​ស្ទឹ​ង​ត្រែ​ង ដើ​ម្បី​នាំ​ចេញ ទៅ​វៀ​ត​ណា​ម រាប់​ពា​​ន់​ម៉ែ​ត្រ​គូ​ប

    លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រប្រឹងប្រមូលលុយក្រោមតុពេញទឡហឹង ដោយចាត់ចែង​ឲ្យ​កូនចៅ កោសរូស​ទារលុយ ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញកាន់តែខ្លាំងជាងមេគយមុនៗ

    ឧកញ៉ា សុឹង សំអុល កំពូលឈ្មួញដែលមានសមត្ថភាពរំលើងព្រៃឈើនៅភូមិភាគឦសាន កំពុងកាប់ប្រមូលឈើ​ ពី​​ដែ​ន​ជ​ម្រ​ក ស​ត្វ​ព្រៃ​ភ្នំ​ព្រិ​ច អូ​ស​ចូ​ល​ក្រុ​ម​ហ៊ុ​ន ដឹកទៅវៀតណាមដោយសេរីគ្មានអ្នកបង្រ្កាប!

  • សប្បុរសជន​ក្រសួងមហាផ្ទៃ​នាំយក​អំណោយ​គ្រឿងឧបភោគ​បរិភោគ​និង​ថវិកា​ចែកជូន​កុមារ​ចំនួន​៤៦​នាក់​នៅក្នុង​មណ្ឌលកុមារ​កំព្រា​ខេត្តកំពង់ឆ្នាំង​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 November, 2017  ម៉ោង 14:00 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ ឯកឧត្តម សេង ហ៊​ន់​ស៊ី ទីប្រឹក្សា​ក្រសួងមហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​ដឹកនាំ​សប្បុរសជន​នៅក្នុង​ក្រសួង​នាំយក​អំណោយ​នូវ​គ្រឿង​ឧបភោគបរិភោគ​និង​ថវិកា​មួយចំនួន​ទៅ​ចែកជូន​កុមា​កំព្រា​ទាំងអស់ ដែល​កំពុង​រស់នៅក្នុង​មណ្ឌលកុមា​កំព្រា​ខេត្តកំពង់ឆ្នាំង​។​
    ​ ​ ​
    ​លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​បាន​រាយការណ៍​ជូន​សប្បុរសជន​ក្រសួងមហាផ្ទៃ​បាន​ជ្រាបថា​៖ មណ្ឌលកុមារ​កំព្រា​ខេត្តកំពង់ឆ្នាំង បាន​កើតឡើង​នៅក្នុង​ឆ្នាំ​១៩៧៩ ដែល​ក្នុង​ឆ្នាំ​នោះ​មាន​កុមារកំព្រា​ចំនួន​១៩៦​នាក់​ស្នាក់នៅ​រដ្ឋ​ជា​អ្នកគ្រប់គ្រង មកដល់ពេលនេះ​កុមារកំព្រា​ទាំងនោះ​ខ្លះ​កំពុងធ្វើការ​ក្នុង​ក្រសួង​និង​ស្ថាប័ន​នាៗ​របស់​រដ្ឋ​និ ង​ខ្លះទៀត​បាន​តួនាទី​ជា​អនុរដ្ឋលេខាធិការ មួយចំនួនទៀត​ជា​អភិបាលរង​ខេត្ត និង​ខ្លះទៀត​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​ធម្មតា​។

    ​ដោយឡែក​សព្វថ្ងៃ​ស​នេះ​នៅ​មណ្ឌលកុមារ​កំព្រា​ខេត្តកំពង់ឆ្នាំង មាន​កុមារកំព្រា​កំពុង​រស់នៅ​ចំនួន​៤៦​នាក់ មាន​ស្រី​២៣​នាក់ ក្នុងនោះ​កុមារ​ចំនួន​៩​នាក់​កំពុង​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅក្នុង​ក្រុងភ្នំពេញ​។ របប​អាហារ​រូប​ត្ថ​ម្ភ​របស់​រដ្ឋ​សម្រាប់​កុមារ​ម្នាក់ ៥​ពាន់​រៀល​ក្នុង​១​ថ្ងៃ ស្មើ​និង​១៥​ម៉ឺន​រៀល​ក្នុង​១​ខែ សព្វថ្ងៃ​មណ្ឌល​បានផ្តល់​អាហារ​៣​ពេល​ក្នុង​១​ថ្ងៃ និង​១​អាទិត្យ​បានផ្តល់​បង្អែម​ដល់​កុមារ​ហូប​ម្តង​។ ចំណែក​ការព្យាបាល​ជម្ងឺ​ទូទៅ​របស់​កុមារ​មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​បាន​ជួយ​ព្យាបាល​ជម្ងឺ​ដោយ​មិន​គិតថ្លៃ​ឡើយ​។​
    ​ ​
    ​កញ្ញា ឃិត ប៊ុន​ណេ អនុប្រធាន​ការិយាល័យ​គណនេយ្យ​ក្រសួងមហាផ្ទៃ​តំណាងអោយ​សប្បុរសជន​បាន​និយាយ​អោយដឹងថា​៖ អំណោយ​ទាំងអស់នេះ​ជា​របស់​សប្បុរសជន​ចំនួន​៥៧​នាក់ នៅក្នុង​ក្រ សួង​មហាផ្ទៃ ដែល​បាន​រៃ​ប្រាក់​គ្នា​សរុប​បាន​ចំនួន​១.៦១០​ដុល្លា និង​លុយ​ខ្មែរ ចំនួន​១.៦៥០.០០០​រៀល​ថវិកា​ទាំងអស់នេះ​បាន​យកមក​ទិញ​គ្រឿង​ឧបភោគបរិភោគ​រួមមាន​អង្ករ មី ភេ​ស​ជ្ជះ ទឹក​សុទ្ធ បាយ​កញ្ចប់ និង​សំភារៈ​សិក្សា​មួយចំនួន​សំរាប់​ចែកជូន​កុមារកំព្រា​។ ដោយឡែក​កុមារ​ម្នាក់ៗ​ត្រូវ​ទទួលបាន​ថវិកា​ចំនួន​៥​ម៉ឺន​រៀល និង​អ្នកគ្រប់គ្រង​កុមារកំព្រា​ចំនួន​៥​នាក់ ក្នុង​ម្នាក់ៗ​ទទួល​ថវិកា​១០​ម៉ឺន​រៀល ។​

    ​កញ្ញា ឃិត ប៉ុន​ណេ បាន​បន្តថា​៖ ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ប្អូនៗ​កុមារកំព្រា​ពិត​មិន​ឯក​កោ​នោះឡើយ ក្នុងពេល​នេះដែរ​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល បង​ជាម​ន្ត្រី​នៅក្នុង​ក្រសួងមហាផ្ទៃ​ក៏បាន​រៃ​ប្រាក់​គ្នា​ដោយ​ទឹកចិត្ត​សប្បុរសធម៌ និង​មនុស្សធម៌ ដើម្បី​ទិញយក​នូវ​អំ ណោ​យ​ដូចខាងលើ​មក​ផ្តល់ជូន​ប្អូនៗ​ថែមទៀត ។ ហេតុនេះ​សូម​ប្អូនៗ​ខិត​កុំ​ព្រួយ​បារ​ម្មណ៍ និង​ត្រូវ​តាំងចិត្ត​ខំរៀន​សូត្រ​អោយក្លាយ​យ​ខ្លួន​ជា​សិស្ស​ល្អ កូន​ល្អ និង​ពលរដ្ឋ​ល្អ បន្តវេន​ពី​រៀមច្បង​យើង ដើម្បី​ចូលរួម​ចំណេ​កក​សាង​ប្រទេសជាតិ​អោយ​សំបូរ​សប្បាយ​រុងរឿង​ទៅ​អនាគត​។​

    ​ដោយឡែក​ឯកឧត្តម សេង ហ៊​ន់​ស៊ី ក៏បាន​អរគុណ​ផងដែរ​ដល់​មន្ទីរ​សង្គម​កិច្ច​ខេត្ត និង​អាជ្ញាធរខេត្ត​ដែល​បាន​យកចិត្តទុកដាក់​គ្រប់គ្រង​និង​ដោះស្រាយ​ជីវភាព​ជូន​កុមារកំព្រា​យើង​កន្លងមក​បានល្អ ។ ឯកឧត្តម​បានលើកឡើង​ទៀតថា នៅ​ថ្ងៃ​ខាងមុខ​មន្ត្រី​នៅក្នុង​ក្រសួងមហាផ្ទៃ​នឹង​ប្រមូលគ្នា បន្ត​ជួយ​ឧ ប​ត្ថ​ម្ភ​ដល់​ប្អូន​ជា​បន្តបន្ទាប់​ថែមទៀត ៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...