• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ខឹងប្អូនថ្លៃជេរប្រមាថនិងរកសម្លាប់ឪពុករបស់ខ្លួន បាមទាញពូថៅកាប់រហូតដាច់ក្បាលពីដងខ្លួន ស្លាប់យ៉ាងរន្ឋត់!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 November, 2017  ម៉ោង 13:56 | សន្តិសុខ​សង្គម

    ខេត្តបាត់ដំបង៖ បុរសម្នាក់ទប់កំហឹងមិនបាននឹងប្អូនថ្លៃផឹកស្រាស្រវឹង ជេរប្រមាថមើលងាយ និងបោះពាក្យរកសម្លាប់ឪពុករបស់ខ្លួន បានទាញយកពូថៅកាប់ប្អូនថ្លៃដាច់រហូតថាច់ក្បាលពីដងខ្លួនស្លាប់យ៉ារន្ធត់។ ករណីនេះបង្កការភ្ញាក់ ផ្អើលកាលពីវេលាម៉ោង១៤ និង៤០នាទី រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុច ក្រុមទី៣ ភូមិជ័យជំនះ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។

    មន្ត្រីកងរាជអាវុធហត្ថស្រុកបវេលបានឱ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ ហៀង វណ្ណា ភេទប្រុស អាយុ២៩ឆ្នាំមុខរបរធ្វើស្រែ រស់នៅភូមិ-ឃុំ កើតហេតុខាងលើបានធ្វើសកម្មភាពយកពូថៅរបស់ខ្លួនពីផ្ទះទៅកាប់ជនរងគ្រោះជាបកប្អូនថ្លៃកំពុងដេកលក់លើគ្រែក្រោមផ្ទះឪពុកបង្កើតជនសង្ស័យដែលមានឈ្មោះ ធី វែង អាយុ៥៧ឆ្នាំ រស់នៅភូមិឃុំកើត ហេតុខាងលើ បណ្តាលឲ្យដាច់ក្បាលពីដងខ្លួនស្លាប់នៅ កន្លែងកើតហេតុយ៉ាងអណោចអាធ័មបំផុត ។ ជនរងគ្រោះឈ្មោះយ៉ុង តុណា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅកន្លែងកើតហេតុត្រូវជាប្អូនថ្លៃ។

    ប្រភពបានបញ្ជាក់ថា ដើមហេតុនៃឃាតកម្មនេះដោយសារជនសង្ស័យខឹងនឹងជនរងគ្រោះដែលជាប្អូនថ្លៃស្រវឹងស្រាហើយជេរប្រមាថរកសម្លាប់ឪពុកបង្កើតរបស់ខ្លួន ទើបទប់ ចិត្តមិនបាន និងបង្កឲ្យមានការកាប់សម្លាប់គ្នាដូច្នេះ។ ជនសង្ស័យ និងវត្ថុតាងពូថៅ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ ខ្លួននៅអធិការដ្ឋានស្រុកបវេលដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...