• ផ្ទុះឡើង​នៃ​ការកាប់ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ខេត្តរតនៈគិរី​រី​ទៅ​វៀតណាម ដោយ​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ទ​ដាក់​កុងត្រូល​ប្រដាក់​គ្នា​ដូច​ខ្យង​ចាំ​រាប់​ក្បាល​ឡាន​ប្រមូលប្រាក់​

    ឧក​ញ៉ា តុប​ វវីដា ជាមន្ត្រីយោធាមានអំណាចទឹកលុយ និងជាមេឈ្មួញឈើដ៏ល្បីល្បាញមួយរូបប្រចាំភូមិភាគឦសាន បានចាត់តាំងឈ្មួញ ហា​ក់ សុ​គា រ​ត់​កា​រដឹ​ក​បាចលុយបង្ក្រាបមន្ត្រី នាំឈើពីឡាវី​ឡាវ ឆ្លង​កា​ត់​​ស្ទឹ​ង​ត្រែ​ង ដើ​ម្បី​នាំ​ចេញ ទៅ​វៀ​ត​ណា​ម រាប់​ពា​​ន់​ម៉ែ​ត្រ​គូ​ប

    លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រប្រឹងប្រមូលលុយក្រោមតុពេញទឡហឹង ដោយចាត់ចែង​ឲ្យ​កូនចៅ កោសរូស​ទារលុយ ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញកាន់តែខ្លាំងជាងមេគយមុនៗ

    ឧកញ៉ា សុឹង សំអុល កំពូលឈ្មួញដែលមានសមត្ថភាពរំលើងព្រៃឈើនៅភូមិភាគឦសាន កំពុងកាប់ប្រមូលឈើ​ ពី​​ដែ​ន​ជ​ម្រ​ក ស​ត្វ​ព្រៃ​ភ្នំ​ព្រិ​ច អូ​ស​ចូ​ល​ក្រុ​ម​ហ៊ុ​ន ដឹកទៅវៀតណាមដោយសេរីគ្មានអ្នកបង្រ្កាប!

  • លោក ស ងួន អ្នកអធិប្បាយព័ត៌មានទូទស្សន៍ប៉ុស្ដិ៍លេខ៥ បានជួបគ្រោះថ្នាក់ចរាចរណ៍ ​រថយន្ដលោកបុកជាមួយរថយន្ដកុងទីន័រ បណ្ដាលឲ្យប្រពន្ធស្លាប់ភ្លាមៗ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 November, 2017  ម៉ោង 08:31 | សន្តិសុខ​សង្គម

    ខេត្តកំពង់ស្ពឺ៖ លោក ស ងួន អ្នកអធិប្បាយព័ត៌មានស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយរថយន្ដរបស់លោក បុកជាមួយរថយន្ដកុងទីន័រ ពេលធ្វើដំណើរមកពីខេត្តព្រះសីហនុ នៅចំណុចឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យប្រពន្ធរបស់លោកស្លាប់ភ្លាមៗ។

    មន្ដ្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ថាឲ្យដឹងថា រថយន្ដរបស់ជនរងគ្រោះបើកបរក្នុងទិសដៅមកពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុផ្លូវកោងបានបុកជាមួយរថយន្ដកុងទីន័រ ដែលធ្វើដំណើរក្នុងទិសបញ្រាសគ្នាពេញទំហឹង។ បណ្តាលឱ្យ ភរិយារបស់លោក ស ងួន បានស្លាប់ភ្លាមៗនៅក្នុងរថយន្ដ ហើយកូនស្រីរបស់លោករងរបួសធ្ងន់ ដោយឡែកលោក ស ងួន ផ្ទាល់មិនទាន់ដឹងថា ស្ថានភាពរងគ្រោះយ៉ាងណានោះទេ៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...