• ផ្ទុះឡើង​នៃ​ការកាប់ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ខេត្តរតនៈគិរី​រី​ទៅ​វៀតណាម ដោយ​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ទ​ដាក់​កុងត្រូល​ប្រដាក់​គ្នា​ដូច​ខ្យង​ចាំ​រាប់​ក្បាល​ឡាន​ប្រមូលប្រាក់​

    ឧក​ញ៉ា តុប​ វវីដា ជាមន្ត្រីយោធាមានអំណាចទឹកលុយ និងជាមេឈ្មួញឈើដ៏ល្បីល្បាញមួយរូបប្រចាំភូមិភាគឦសាន បានចាត់តាំងឈ្មួញ ហា​ក់ សុ​គា រ​ត់​កា​រដឹ​ក​បាចលុយបង្ក្រាបមន្ត្រី នាំឈើពីឡាវី​ឡាវ ឆ្លង​កា​ត់​​ស្ទឹ​ង​ត្រែ​ង ដើ​ម្បី​នាំ​ចេញ ទៅ​វៀ​ត​ណា​ម រាប់​ពា​​ន់​ម៉ែ​ត្រ​គូ​ប

    លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រប្រឹងប្រមូលលុយក្រោមតុពេញទឡហឹង ដោយចាត់ចែង​ឲ្យ​កូនចៅ កោសរូស​ទារលុយ ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញកាន់តែខ្លាំងជាងមេគយមុនៗ

    ឧកញ៉ា សុឹង សំអុល កំពូលឈ្មួញដែលមានសមត្ថភាពរំលើងព្រៃឈើនៅភូមិភាគឦសាន កំពុងកាប់ប្រមូលឈើ​ ពី​​ដែ​ន​ជ​ម្រ​ក ស​ត្វ​ព្រៃ​ភ្នំ​ព្រិ​ច អូ​ស​ចូ​ល​ក្រុ​ម​ហ៊ុ​ន ដឹកទៅវៀតណាមដោយសេរីគ្មានអ្នកបង្រ្កាប!

  • បើករថយន្ត​ងោក​ពេលយប់​ធ្លាក់​ពី​ផ្លូវ​ចូល​ក្រោម​ស្ពាន​រងរបួស​អ្នកជិះ​ធ្ងន់​និង​ស្រាល​៧​នាក់​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 25 November, 2017  ម៉ោង 16:20 | សន្តិសុខ​សង្គម

    ​ខេត្តកំពង់ឆ្នាំង​៖​មនុស្ស​ប្រុស​ស្រី​៧​នាក់​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយមាន​រថយន្ត​កាម​រី​គូទ​ស្វី​ត​មួយគ្រឿង​បើកបរ​ពេលយប់​បាន​រ៉េ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវជាតិ​ចូល​ក្រោម​ស្ពានថ្ម ។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​២៤ ខែ​វិច្ចិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ស្ពាន​ខ្សា​ម​មុខ​វត្ត​ខ្សា​ម ស្ថិតនៅ​ក្នុងភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។​
    ​ ​
    ​សមត្ថកិច្ច​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖​រថយន្ត​ខាងលើនេះ​ម៉ាក​តូយ៉ូតា​កាមរី សេរី​ឆ្នាំ​៨៩ ព​ណ៏​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២B ៤៩៥១ ធ្វើដំណើរ​មកពី ឡែ​ម ខេត្តបាត់ដំបង ឆ្ពោះទៅ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដោយមាន​មនុស្ស​ជិះ​ក្នុង​រថយន្ត​ទាំងអស់​៧​នាក់​។ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវជាតិ ធ្លាក់ចូល​ក្រោម​ស្ពានថ្ម​កំពង់​ជាង​៤​ម៉ែត្រ​តែម្តង បណ្តាលអោយ របួសធ្ងន់​ម្នាក់ និង​ស្រាល​៦​នាក់​។​

    ​ជនរងគ្រោះ​ទាំងនោះ​មាន ១.​ឈ្មោះ​ប៊ុន ម៉ៅ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រងរបួស​ធ្ងន់ ២.​សោម វឿន ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ៣.​ម៉ៅ សុឃឿន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ៤.​ម៉ៅ សុ​គឿន ភេទ​ស្រី អាយុ​២៦​ឆ្នាំ ៥.​សែន ពិសិដ្ឋ ភេទ​ប្រុស អាយុ​៦​ឆ្នាំ ៦.​សែន វាសនា ភេទ​ប្រុស អាយុ​៥​ឆ្នាំ និង​៧.​សែន សីហា ភេទ​ប្រុស អាយុ​៧​ខែ ជនរងគ្រោះ​ទាំងអស់​រស់នៅ​ក្នុងភូមិ​សាមគ្គីភាព ឃុំ​វា​ពុំ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។ ក្រោយពេល​កើតហេតុ​ជង​រងគ្រោះ​ត្រូវបាន​គេ​ដឹក​យកទៅ​សង្គ្រោះ​នៅក្នុង​ប​ន្ទីរ​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​។​
    ​ ​
    ​ករណីនេះ​សមត្ថកិច្ច​សន្និដ្ឋានថា​៖​អ្នកបើករថយន្ត​ខាងលើ​ទំនងជា​ងោគងុយ ទើប​បង្កអោយមាន​គ្រោះថ្នាក់​បែបនេះ​បែបនេះ ។ រថយន្ត​ខាងលើ​ត្រូវ​សមត្ថកិច្ច ស្ទួ​ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង រង់ចាំ​ដោះស្រាយ​ជាមួយ​ជនរងគ្រោះ​តាមផ្លូវ​ច្បាប់​៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...