• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ចាប់បាន​អ្នកជួញដូរ​គ្រឿង​ញៀ​ម្នាក់​ដកហូត​ថ្នាំញៀន​បាន​១​កញ្ចប់​ធំ​និង​១១​កញ្ចប់​តូច
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 25 November, 2017  ម៉ោង 16:10 | សន្តិសុខ​សង្គម

    ​ខេត្តកំពង់ឆ្នាំង​៖​អ្នកជួញដូរ​ថ្នាំញៀន​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ចាប់ខ្លួន ពេល​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំញៀន ដោយ​ដកហូត​បាន​ថ្នាំញៀន​១១​កញ្ចប់​តូច និង​១​កញ្ចប់​ធំ នៅ​រសៀល​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ចំណុច​វត្ត​ត្រពាំងទឹក​ត្រជាក់ ស្ថិតក្នុង​ភូមិ​អូរ​តាសេក ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ។​

    ​សមត្ថកិច្ច​ដែល​បាន​ចុះបង្ក្រាប​ករណីនេះ​បានអោយដឹងថា​៖​ជនសង្ស័យ​មានឈ្មោះ មាន រ៉ាវី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​តា​យឹ​ង ឃុំ​ប្រសូត្រ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង នៅក្នុងពេល​ចាប់​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត ថ្នាំញៀន​ចំនួន​១​កញ្ចប់​ធំ និង ១៣​កញ្ចប់​តូច ម៉ូតូ​១​គ្រឿង ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១​គ្រឿង និង ឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួនទៀត​។​

    ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​បានបញ្ជាក់​អោយដឹងថា ជនសង្ស័យ​រូបនេះ​ជា​មុខសញ្ញា​ដែល​សមត្ថកិច្ច​បាន​តាម​ដាន​ជា​យូរណាស់​មកហើយ មុនពេល​សមត្ថកិច្ច​ចាប់ខ្លួន​គឺ​បានទទួល​ព័ត៌មាន​ស្តីពី​សកម្មភាពរ​បស់ជនស​ង្ស័​យ​ហើយក៏​បានដាក់​កម្លាំង​តាមដាន​និង​ចុះ​ព័ទ្ធ​ចាប់បាន​តែម្តង ។​

    ​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត និង​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...