• ផ្ទុះឡើង​នៃ​ការកាប់ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ខេត្តរតនៈគិរី​រី​ទៅ​វៀតណាម ដោយ​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ទ​ដាក់​កុងត្រូល​ប្រដាក់​គ្នា​ដូច​ខ្យង​ចាំ​រាប់​ក្បាល​ឡាន​ប្រមូលប្រាក់​

    ឧក​ញ៉ា តុប​ វវីដា ជាមន្ត្រីយោធាមានអំណាចទឹកលុយ និងជាមេឈ្មួញឈើដ៏ល្បីល្បាញមួយរូបប្រចាំភូមិភាគឦសាន បានចាត់តាំងឈ្មួញ ហា​ក់ សុ​គា រ​ត់​កា​រដឹ​ក​បាចលុយបង្ក្រាបមន្ត្រី នាំឈើពីឡាវី​ឡាវ ឆ្លង​កា​ត់​​ស្ទឹ​ង​ត្រែ​ង ដើ​ម្បី​នាំ​ចេញ ទៅ​វៀ​ត​ណា​ម រាប់​ពា​​ន់​ម៉ែ​ត្រ​គូ​ប

    លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រប្រឹងប្រមូលលុយក្រោមតុពេញទឡហឹង ដោយចាត់ចែង​ឲ្យ​កូនចៅ កោសរូស​ទារលុយ ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញកាន់តែខ្លាំងជាងមេគយមុនៗ

    ឧកញ៉ា សុឹង សំអុល កំពូលឈ្មួញដែលមានសមត្ថភាពរំលើងព្រៃឈើនៅភូមិភាគឦសាន កំពុងកាប់ប្រមូលឈើ​ ពី​​ដែ​ន​ជ​ម្រ​ក ស​ត្វ​ព្រៃ​ភ្នំ​ព្រិ​ច អូ​ស​ចូ​ល​ក្រុ​ម​ហ៊ុ​ន ដឹកទៅវៀតណាមដោយសេរីគ្មានអ្នកបង្រ្កាប!

  • ជនដៃដល់២នាក់ កាត់ក្បាលមនុស្ស នៅខេត្តកំពត៤ថ្ងៃមុន ត្រូវបានអាវុធហត្ថខេត្តសៀមរាបចាប់ខ្លួន
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 25 November, 2017  ម៉ោង 10:26 | សន្តិសុខ​សង្គម

    ខេត្តសៀមរាប៖ ជនដៃដល់ភេទប្រុស២នាក់ កាត់ក្បាល មនុស្ស កាលពី៤ថ្ងៃមុន នៅខេត្តកំពត ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តសៀមរាប ចាប់បាននៅមុននេះបន្តិច មុខផ្សារលើធំថ្មី ម៉ោង៥ល្ងាចថ្ងៃទី២៤វិច្ឆិកា ឆ្នាំ២០១៧នេះ។ ជន សង្ស័យត្រូវ អាវុធហត្ថខេត្តសៀមរាបកំពុងសាកសួរ នៅទីបញ្ជាការ ។

    សូមរម្លឹកថា មានករណីឃាតកម្មកាត់ក្បាលបុរសម្នាក់យកទៅបាត់នៅសល់តែដងខ្លួន នៅចំណុចខ្ទមចាំដីស្រែរបស់ ជនរងគ្រោះ ស្ថិតក្នុង ភូមិដំណាក់ត្រយឹង ឃុំតាកែន ស្រុកទឹកឈូក ខេត្តកំពត ករណីនេះបង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៧ ។

    ក្រោយកើតហេតុសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ក្រោយ ពីសមត្ថកិច្ចនគរបាល បានទទួលព័ត៌មានភ្លាមថា នៅចំណុចខាងលើ មានករណីឃាតកម្ម ទៅលើជនរងគ្រោះ ឈ្មោះ អយ សុខ ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ដោយជនល្មើសមិនស្គាល់អត្តសញ្ញាណ បានកាត់កជនរងគ្រោះ យកក្បាលទៅបាត់ នៅសល់តែដងខ្លួន នៅកន្លែងកើតហេតុ ។

    កម្លាំងសមត្ថកិច្ច បានសហការគ្នាចុះ សាកសួរប្រមូលព័ត៌មាន ជុំវិញលំនៅដ្ឋានជនរងគ្រោះ បានបង្ហាញជាបឋមថា ជនរងគ្រោះមាន ការចោទប្រកាន់ថា ពីមុនមកគាត់ចេះធ្វើអំពើធ្មប់ ហើយក្រោយ ធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចដាក់ការសន្និដ្ឋានថា អាចរឿងគំនុំ ជុំវិញករណីអំពើធ្មប់ ហើយសមត្ថកិច្ច បន្តរការស្រាវជ្រាវ ស្វែងរកជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ ៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...