• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ឧកញ៉ា សុឹង សំអុល កំពូលឈ្មួញដែលមានសមត្ថភាពរំលើងព្រៃឈើនៅភូមិភាគឦសាន កំពុងកាប់ប្រមូលឈើ​ ពី​​ដែ​ន​ជ​ម្រ​ក ស​ត្វ​ព្រៃ​ភ្នំ​ព្រិ​ច អូ​ស​ចូ​ល​ក្រុ​ម​ហ៊ុ​ន ដឹកទៅវៀតណាមដោយសេរីគ្មានអ្នកបង្រ្កាប!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 24 November, 2017  ម៉ោង 14:22 | រាយការណ៍​ពិសេស

    ខេត្តមណ្ឌលគិរី៖ រយៈពេលមួយសប្តាហ៍នេះ ឧកញ៉ា សុឹងសំអុល បានប្រមូលទិញឈើពីដែនជម្រកសត្វព្រៃភ្នំព្រេចប្រមូលអូសចូលក្នុងក្រុមហ៊ុនមិនតិចជាង២០ឡានយីឌុបនោះទេ នាំចេញទៅវៀតណាម តាមច្រកអន្តរជាតិវ៉ាលឺ-តករពាំងស្រែ ក្នុងស្រុកស្នួលខេត្តក្រចេះ ហើយដោយសារតែអំណាចលុយមន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធការបង្ក្រាបភ្លេចអស់នូវតួនាទីការពារព្រៃឈើ បណ្តែតបណ្តោយឲ្យឈ្មួញឈើ សុឹង សំអុល កេណ្ឌប្រជាជនឱ្យចូលកាប់ផ្តួលរំលំថ្មីៗនៅតំបន់ដែនជម្រកដែនជម្រកសត្វព្រៃភ្នំព្រេច ស្ថិតនៅក្នុងស្រុកកោះញែកយ៉ាងអាណាធិបតេយ្យ។

    ប្រភពបានឱ្យដឹងថា ឧកញ៉ា សុឹង សំអុល បានចំណាយលុយឲ្យប្រជាជនចូលកាប់ឈើនៅដែនជម្រកសត្វព្រៃភ្នំព្រេច អូសចូលក្រុមហ៊ុន ឲ្យក្លាយជាឈើស្របច្បាប់ ពី ១៨ទៅ២០ ឡានយីឌិបវ៉េអង ដើម្បីកាត់ប៉េសេនាំចេញទៅវៀតណាមតាមរយៈ លោកផ្កាយ៣ម្នាក់ ខាងនគរបាលជាអ្នករត់ការបន្ត ព្រោះលោកផ្កាយ៣ ម្នាក់នោះ មានជំនាញពេញខ្លួនខាងរកស៊ីបទល្មើសព្រៃឈើ សឹងរលាយឈើនៅខេត្តសៀមរាប ស្ទឹងត្រែង និងបច្ចុប្បន្នមកបំផ្លាញឈើនៅខេត្តមណ្ឌលគិរី ព្រោះគេដឹងថាអភិបាលខេត្តមណ្ឌលគិរីខ្វះការទទួលខុសត្រូវ និងស្វែងរកលាភតាមរបៀបកន្ទេលធំបន្លំដឹក។

    ដោយឡែកមន្ត្រីជំនាញបរិស្ថានប្រចាំដែនជំរកសត្វព្រៃក៏បានបើកភ្លើងខៀវឱ្យ ឧកញ៉ា សុឹង សំអុល ប្រើប្រាស់ឡានបាកុងចូលអូសឈើពីតំបន់អភិរក្ស ក្រោមការគ្រប់គ្រងរបស់ពួកគេ ដោយគ្រាន់តែបង់ថ្លៃក្បាលឡានបាកុង ចូលមកស្ទូចដាក់ឡានយីឌុបវ៉េអង ដើម្បីកាត់ប៉េសេ(PC) នាំចេញ ។ គេបានទម្លាយថា ពីមុខខាងបរិស្ថាន បានឲ្យឧកញ៉ា សុឹង សំអុល ប្រើប្រាស់ឡានបាកុងចូលអូសឈើនៅតំបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំព្រេច ពីរឿងនេះត្រូវថ្នាក់លើដាក់ការសង្ស័យ ជាកម្មវត្ថុតាមដាន ររ៊កឲ្យឃើញសកម្មភាពអាររំលំឈើទាំងនោះ នូវបទល្មើសជាក់ស្ដែង បែរជាខាងបរិស្ថានឃុបឃិតគ្នាជាមួយឈ្មួញឈើប្ដូររូបភាពអនុញ្ញាតប្រើប្រាស់ឡានបាកុងចូលអូសឈើនៅតំបន់អភិរក្សក្រោមការគ្រប់គ្រងពួកគេមកឱ្យប្រើកាឡេថងកែច្នៃវិញ។

    ក្រុងដឹកជញ្ជូនឈើតាមរបៀបសត្វកណ្ដៀរនេះ ឧកញ៉ា សុឹងសំអុល ប្រមូលបានច្រើនជាងមុនទៅទៀត គឺក្នុងគឺក្នុងមួយសប្តាហ៍ប្រមូលបានឈើមិនតិចជាង ២០ ឡានយីឌុបងវ៉េអង ព្រោះមានកាឡេថងជាង ១០០ គ្រឿងឯណោះមគឺជាមធ្យោបាយដឹកជញ្ជូនឈើពីខាងក្រៅដីសម្បទាន ដើម្បីដឹកចូលក្រុមហ៊ុន។ ប៉ុន្មានថ្ងៃនេះឈ្មួញឈើ សុឹង សំអុល បានឲ្យក្រុមហ៊ុនខ្លួនប្រមូលឈើពី ដែនជំរកសត្វព្រៃភ្នំព្រេចមកគរទុកនៅក្បែរក្រុមហ៊ុន លឹមរ៉ូយ៉ាល់ lនិងដឹកចេញទៅវៀតណាមយ៉ាងគគ្រឹកគគ្រេងតាមរបៀបចេញមុខគ្មាននរណាហ៊ានក្អកនោះទេ៕

    loading...