• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ផ្លូវ​កៅស៊ូ​មួយ​ខ្យែ​ជិត​៨​គីឡូម៉ែត្រ​កំពុង​កសាង ធ្វើអោយ​ប្រជាពលរដ្ឋ​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ មាន​ទឹកចិត្ត​សប្បាយរីករាយ​យ៉ាងខ្លាំង​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 24 November, 2017  ម៉ោង 09:03 | សេដ្ឋកិច្ច

    ខេត្តកំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ពិសេស​ក្នុង មាន​ទឹកចិត្ត​សប្បាយរីករាយ​ណាស់​ដោយ​សង្ឃឹមថា នៅក្នុងពេល​ខាងមុខនេះ​នឹង​បាន​ផ្លូវ​មួយ​ខ្យែ អម​ប្រឡាយទឹក​មានប្រវែង​ជិត ៨​គីឡូម៉ែត្រ ជា​ជំនួយឥតសំណង របស់​ប្រទេស​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ក្រោម​គម្រោង​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ។​
    ​ ​
    ​លោក សាំង ឡេង ជំទប់​ទី​១​ឃុំ​ជ្រៃ​បាក់​ស្រុក​រលាប្អៀរ បានអោយដឹងថាៈ ផ្លូវ​មួយ​ខ្យែ​ដែល​ចិន​កំពុង​កសាង​នេះ មាន​ប្រវែង ៧៨០០​ម៉ែត្រ មាន​ទទឹង​១២​ម៉ែត្រ និង​មាន​ស្ពាន​ចំនួន​២​កន្លែង ដែល​ទើបបាន​ដំណើរ ការកសាង​ក្នុង​ជំហាន​១ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​កាត់​ចេញពី​ផ្លូវជាតិ​លេ​៥៣ កាត់​មកលើ​ភូមិ​ព្រៃ​លាក់​នាង ភូមិ​អូរ​កំណប់ និង​ជំហាន​២ គឺ​ចេញពី​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ជិត​ផ្សារ​ជ្រៃ​បាក់ កាត់​ទៅ​ភូមិ​បាញ់​ឆ្គោ​ល ភូមិ​ត្រពាំង​អន ភូមិ​ឃ្លៃ និង​ភូមិ ត្រពាំង​គរ ។

    ​លោក​បាន​បញ្ជាក់ថាៈ ផ្លូវ​នេះ​ជា​ផ្លូវ​សេដ្ឋកិច្ច​យ៉ាងសំខាន់​មិនមែន​សម្រាប់​អ្នក​ឃុំ​ជ្រៃ​បាក់​មាន​១៦​ភូមិ​ប៉ុណ្ណឹង​ទេ គឺ​សម្រាប់​ស្រុក​រលាប្អៀរ និង​ខេត្ត​ផងដែរ ។ សព្វថ្ងៃនេះ​ផ្លូវ​ខាងលើ​កំពុង​រង​ការខូចខាត បើក​ម៉ូតូ រថយន្ត​ស្ទើរតែ​មិនកើត ព្រោះ​មាន​ក្រឡុក​ធំៗ​ណាស់ ។ ពេលនេះ បាន​ក្រសួង​អភិវឌ្ឍន៍ជនបទ ដាក់​គម្រោង​កសាង​ផ្លូវ​នេះ ដោយមាន​ជំនួយឥតសំណង ពី​ប្រទេស​ចិន​ផង​នោះ ប្រជាពលរដ្ឋ ពិត​ជាមាន​សេចក្តី​រីករាយ​ក្រៃលែង ព្រោះ​បើតាម​គម្រោង មាន​ផ្លូវ​ហើយ​មាន​ទាំង​ប្រឡាយទឹក ដែល​ចាក់​បេតុង អម​ផ្លូវ​ទៀតផង ពិតជា​មោទនៈភាព​ណាស់ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជ្រៃ​បាក់ ។​

    ​ក្នុងនាម​លោក​ជា​ក្រុមប្រឹក្សាឃុំ​ជ្រៃ​បាក់ តំណាង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ទាំងមូល សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្រសួង​អភិវឌ្ឍន៍ជនបទ និង​សូម​អរគុណ ឯកឧត្តម​អភិបាលខេត្ត លោក​អភិបាលស្រុក ដែល​បាន​គិតគូរ​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ បញ្ហា​ផ្លូវ​ធ្វើដំណើរ​នេះ ។

    ​លោក សាំង ឡេង បានបញ្ជាក់​ទៀតថាៈ នៅក្នុង​គម្រោង​កែលំអរ​ផ្លូវលំ​ជនបទ ជា​ជំនួយឥតសំណង ពី​រាជរដ្ឋាភិបាល សាធារណរដ្ឋ ប្រជាមានិត ចិន សារុប​មាន​ផ្លូវ​៦​ខ្យែ មាន​ទីតាំង​ក្នុង​ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ និង​កំពង់ចាម មាន​ប្រវែង​សរុប ៣៥,៥​គីឡូម៉ែត្រ និង​មាន​ស្ពាន​សរុប​ប្រវែង​១២៥​ម៉ែត្រ រយៈពេល​សាងសង់​ចំនួន​២៤​ខែ ស្មើនឹង​២​ឆ្នាំ​៕ រឹទ្ធិ ជ័យ

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...