• ផ្ទុះឡើង​នៃ​ការកាប់ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ខេត្តរតនៈគិរី​រី​ទៅ​វៀតណាម ដោយ​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ទ​ដាក់​កុងត្រូល​ប្រដាក់​គ្នា​ដូច​ខ្យង​ចាំ​រាប់​ក្បាល​ឡាន​ប្រមូលប្រាក់​

    ឧក​ញ៉ា តុប​ វវីដា ជាមន្ត្រីយោធាមានអំណាចទឹកលុយ និងជាមេឈ្មួញឈើដ៏ល្បីល្បាញមួយរូបប្រចាំភូមិភាគឦសាន បានចាត់តាំងឈ្មួញ ហា​ក់ សុ​គា រ​ត់​កា​រដឹ​ក​បាចលុយបង្ក្រាបមន្ត្រី នាំឈើពីឡាវី​ឡាវ ឆ្លង​កា​ត់​​ស្ទឹ​ង​ត្រែ​ង ដើ​ម្បី​នាំ​ចេញ ទៅ​វៀ​ត​ណា​ម រាប់​ពា​​ន់​ម៉ែ​ត្រ​គូ​ប

    លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រប្រឹងប្រមូលលុយក្រោមតុពេញទឡហឹង ដោយចាត់ចែង​ឲ្យ​កូនចៅ កោសរូស​ទារលុយ ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញកាន់តែខ្លាំងជាងមេគយមុនៗ

    ឧកញ៉ា សុឹង សំអុល កំពូលឈ្មួញដែលមានសមត្ថភាពរំលើងព្រៃឈើនៅភូមិភាគឦសាន កំពុងកាប់ប្រមូលឈើ​ ពី​​ដែ​ន​ជ​ម្រ​ក ស​ត្វ​ព្រៃ​ភ្នំ​ព្រិ​ច អូ​ស​ចូ​ល​ក្រុ​ម​ហ៊ុ​ន ដឹកទៅវៀតណាមដោយសេរីគ្មានអ្នកបង្រ្កាប!

  • ឈើ​ធ្នង់​ធំៗ​រាប់សិប​ដើម​លាក់ទុក​ក្នុង​ដីចំការ​លោក​អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ម្នាក់​សង្ស័យថា​ជា​ឈើ​ខុសច្បាប់​របស់​ឈ្មួញ​ម្នា​ក់មាន​ខ្នង​បង​ជា​ចៅហ្វាយខេត្ត​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 20 November, 2017  ម៉ោង 17:12 | រាយការណ៍​ពិសេស

    ​ខេត្តកំពង់ឆ្នាំង​៖ ឈើ​ធ្នង់​ធំៗ​រាប់សិប​ដើម​នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៧ ត្រូវបាន​ក្រុមអ្នកកាសែត​រកឃើញ​គេ​លាក់​ស្តុ​ប​ទុក​នៅក្នុង​ដីចំការ​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​គោក​បន្ទាយ ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ របស់លោក កែ រិទ្ធី អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ដែល​គេ​សង្ស័យថា​ជា​ឈើ​កាប់​មក​ខុសច្បាប់​របស់​ឈ្មួញ​ឈើ​ម្នាក់​ឈ្មោះ ធុល ដែលមាន​បងថ្លៃ​ជា​ចៅហ្វាយខេត្ត ។ ករណីនេះ​ប្រជាពលរដ្ឋ​ស្នើសុំ​លោក​ព្រះរាជអាជ្ញា​ខេត្ត និង​សមត្ថកិច្ច​ចំរុះ​ខេត្ត​ចំ​ត្រួតពិនិត្យ​ជាបន្ទាន់​ផង​ចុះ ដើម្បី​ចាត់ការ​មន្ត្រី​ខិលខូច និង​ឈ្មួយ​ទុច្ចរិត​ដែល​ឃុន​ឃិត​គ្នា​បំផ្លាញ​ព្រៃឈើ​របស់​ជាតិ​។​
    ​ ​
    ​ទាក់ទង​និង​រឿងនេះ លោក កែ រិទ្ធី បាន​ប្រាប់​អោយដឹងថា​៖ ជា​ឈើ​របស់​ឈ្មោះ ធុល ជា​ប្អូនថ្លៃ​ចៅ​ហ្វា យ​ខេត្ត ដែល​គេ​មានច្បាប់​កាប់​មកពី​ស្រុក​កំពង់លែង​ចំនួន​៥៤​ដើម ចំណែក​លោ ក​គ្រាន់តែ​ជួល​ដីចំការ​អោយគេ​ទុក​ឈើ​តែប៉ុណ្ណោះ​តាំងពី​ក្រោយ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​មក នឹង​បើ​ច ង់​ដឹង​ច្បាស់​សួរ​លោក ធុល ម្ចាស់​ឈើ​ទៅ​។​
    ​ ​
    ​ពាក់​ព​ន្ធ័​នឹង​រឿងនេះ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បាន​និយាយថា​៖ ក្នុងនាម​យើង​ជា​មន្ត្រី​អនុវត្តន៍​ច្បាប់​បង្ក្រាប​បទល្មើស​ព្រៃឈើ មិនគួរ​ជួល​ដី​អោយគេ​ទុក​ឈើ​ដូច្នេះ​ឡើយ​ទោះបី​ឈើ​មានច្បាប់ ឬ​អត់​ច្បាប់​ក៏ដោយ​ក៏​មិន​ត្រឹមត្រូវ​ដែរ​។ លោក កែ រិទ្ធី ឆ្លើយ​បែបនេះ​មិន​ត្រឹមត្រូវ​ឡើយ​ប្រ សិន​បើ​ឈើ​នោះ​កាប់​មក​ខុសច្បាប់​វិញ​នោះ លោក កែ រិទ្ធី ក៏ត្រូវ​មានទោស​ដូចគ្នា​ជាមួយ​ជនល្មើស​ជា​ម្ចាស់​ឈើ​ដែរ​។ រឿងនេះ​លោក នឹង​ចាត់តាំង​ជំនាញ​អោយ​ចុះ​ត្រួតពិនិត្យ​និង​ស្រាវជ្រាវ​អោយបាន​ច្បាស់ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​
    ​ ​
    ​ដោយឡែក លោក ថោង វី​រ៉ា​វុ​ឌ្ឍី នាយខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​វិញ បាន​និយាយ​អោយដឹងថា​៖ លោក ធុល មានច្បាប់​ពី​ខេត្ត​ដឹកឈើ​ចំនួន​៥៤​ដើម​របស់​ប្រជាពលរដ្ឋ​ស្រុក​កំពង់លែង ដែល​សុំ​កាប់​ឈើ​ធ្នង់​នៅតាម​ផ្ទះ​លក់​អោយ​ឈ្មួញ​ដើម្បី​ដោះស្រាយ​ជីវភាព​។ ដូច្នេះ​ការកាប់​ឈើ និង​ដឹកឈើ​គឺមាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​និង​គូស​ដៅ​ជ្បាស់​ណាស់​ពី​លោក​អភិបាលស្រុក​កំពង់លែង​ដែល​លោក​អភិបាលខេត្ត​បានប្រគល់​តួនាទី​អោយ ដូច្នេះ​ឈើ​ខាងលើនេះ​មិនគួ​ជា​ឈើ​ខុសច្បាប់​ឡើយ ប៉ុន្តែ​យ៉ាងណា​លោក​ក៏ត្រូវ​សួរនាំ​កូនចៅ​ជា​អ្នកធ្វើ​រឿង​នឹង​សិន​។​
    ​ ​
    ​ចំណែក​លោក សំ ចាន់ថន អភិបាលស្រុក​កំពង់លែង​វិញ​នៅ​ម៉ោង​២ និង​៥០​នាទី​រសៀល​ថ្ងៃទី​២០ ខែវិច្ឆិកា​នេះ បាន​ឆ្លើយ​តាម​ទូរ​សព្ទ័​ថា លោក​ជាប់​ប្រជុំ​សុំទោស​ចាំ​ប្រជុំ​រួច​ចាំ​សួរ​លោក​ចុះ​។ ចំពោះ​លោក ធុល ជា​ម្ចាស់​ឈើ​វិញ​យើង​ទូរ​សព្ទ័​ចូល​ជាច្រើនលើក​ដើម្បី​សួរនាំ តែ​លោក​មិន​លោក​លើក​ទទួល​នោះឡើយ​។​
    ​ ​
    ​នៅក្នុង​រឿងនេះ​អ្នកកាសែត​ជាច្រើន​នាក់​នៅក្នុង​ខេត្តកំពង់ឆ្នាំង​បាន​និយាយថា មុននឹង​ខេត្ត​អនុញ្ញាតអោយ​ប្រជាពលរដ្ឋ​ស្រុក​កំពង់លែង​កាប់​ឈើ​តាម​ដី​ក្នុងភូមិ​លក់​អោយ​ឈ្មួញ លោក​អភិបាលខេត្ត​បានអោយ​លោក​ប្រធាន​មន្ទីរ​ព័ត៌មាន កោះហៅ​អ្នកកាសែត​ក្នុង​ខេត្ត​មក​ប្រជុំ​ប្រាប់អោយដឹង​មុន​ខែ​ភ្ជុំបិណ្ឌ​។ ប៉ុន្តែ​ពេល​ឈ្មួញ​ដឹកឈើ​ចេញ​អស់​ប៉ុន្មាន នៅសល់​ប៉ុន្មាន​បែរជា​គ្មាន​អ្នកណា​ឆ្លើយ​ប្រាប់​អ្នកកាសែត​ឡើយ តើ​មូល​ហេតុអ្វី​ទៅ​….!!​។​
    ​ ​
    ​ដោយឡែក​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​គោក​បន្ទាយ​បានអោយដឹងថា ឈើ​ធ្នង់​នេះ​ត្រូវបាន​គេ​ដឹក​មក​ទុក​រាប់រយ​ដើម និង​បាន​អារ​ជ្រៀក​ដឹក​យកទៅលក់​២​ដង​មកហើយ ដែល​ពីមុន​គេ​បាន​ដឹក​មក​អារ​ជ្រៀក​នៅ​ទ្វារ​ទឹក​៥​ទៅ​៦​ថ្ងៃ​ដែរ ពេលនេះ​បើ​មិនត្រូវ​ពិនិត្យ​ទេ​អោយបាន​ច្បាស់លាស់​នោះ​ទ គឺ​ច្បាប់​ដឹកឈើ​ធ្នង់​តែ​៥៤​ដើម​គឺ​មិនដឹង​ឆ្នាំ​ណា​ដឹក​អស់នោះ​ឡើយ​។ រឿងនេះ​មានតែ​លោក​ព្រះរាជអាជ្ញា ដឹកនាំ​សមត្ថកិច្ច​ចំរុះ​ចុះមក​ពិនិត្យ​និង​ចាត់ការ​តែប៉ុណ្ណោះ សមត្ថកិច្ច​ល្មមៗ​មិន​ហ៊ាន​ធ្វើ​ឡើយ គឺ​ព្រោះតែ​ម្ចាស់​ឈើ​គឺជា​ប្អូនថ្លៃ​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​ស្មោះ​….!!! ៕ រឹទ្ធិ ជ័យ​

    loading...