• ផ្ទុះឡើង​នៃ​ការកាប់ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ខេត្តរតនៈគិរី​រី​ទៅ​វៀតណាម ដោយ​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ទ​ដាក់​កុងត្រូល​ប្រដាក់​គ្នា​ដូច​ខ្យង​ចាំ​រាប់​ក្បាល​ឡាន​ប្រមូលប្រាក់​

    ឧក​ញ៉ា តុប​ វវីដា ជាមន្ត្រីយោធាមានអំណាចទឹកលុយ និងជាមេឈ្មួញឈើដ៏ល្បីល្បាញមួយរូបប្រចាំភូមិភាគឦសាន បានចាត់តាំងឈ្មួញ ហា​ក់ សុ​គា រ​ត់​កា​រដឹ​ក​បាចលុយបង្ក្រាបមន្ត្រី នាំឈើពីឡាវី​ឡាវ ឆ្លង​កា​ត់​​ស្ទឹ​ង​ត្រែ​ង ដើ​ម្បី​នាំ​ចេញ ទៅ​វៀ​ត​ណា​ម រាប់​ពា​​ន់​ម៉ែ​ត្រ​គូ​ប

    លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រប្រឹងប្រមូលលុយក្រោមតុពេញទឡហឹង ដោយចាត់ចែង​ឲ្យ​កូនចៅ កោសរូស​ទារលុយ ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញកាន់តែខ្លាំងជាងមេគយមុនៗ

    ឧកញ៉ា សុឹង សំអុល កំពូលឈ្មួញដែលមានសមត្ថភាពរំលើងព្រៃឈើនៅភូមិភាគឦសាន កំពុងកាប់ប្រមូលឈើ​ ពី​​ដែ​ន​ជ​ម្រ​ក ស​ត្វ​ព្រៃ​ភ្នំ​ព្រិ​ច អូ​ស​ចូ​ល​ក្រុ​ម​ហ៊ុ​ន ដឹកទៅវៀតណាមដោយសេរីគ្មានអ្នកបង្រ្កាប!

  • ​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​អភិបាល​នៃ​គណៈ​អភិបាលក្រុង​កំពង់ឆ្នាំង​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 20 November, 2017  ម៉ោង 17:37 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ថ្លែងថា​៖ អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ចាប់ពី​ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង និង​ខេត្ត ត្រូវតែ​អនុវត្តន៍​ការកែទម្រង់​របស់​រាជ​រដ្ឋាភិបាល ដោយ​ត្រូវ​គិតគូរ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជាធំ និង​ត្រូវ​កែ​ទម្លាប់​អាក្រក់​ចេញ ដោយ​ត្រូវ​យកចិត្តទុកដាក់​កែលំអរ​ការផ្តល់សេវារ​ដ្ឋ​បាល​ជូន​ប្រជាពលរដ្ឋ និង​អ្នក​ពាក់​ព​ន្ធ័​អោយបាន​ឆាប់រហ័ស មាន​តម្លាភាព ស្របទៅតាម​គោល​ការដែល​បានកំណត់ ដោយ​ត្រូវ​ជៀសវាង​អោយបាន​នូវ​ការយក​កម្រៃ​ក្រៅផ្លូវការ ឬ​លើស​ការកំណត់​តាម​គ្រប់​រូបភាព​។​

    ​លោក​អភិបាលខេត្ត បាន​ថ្លែង​បែបនេះ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅក្នុង​សាលាក្រុង​កំពង់ឆ្នាំង ក្នុង​ពី​ធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែ​តាំង​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលក្រុង​កំពង់ឆ្នាំង ដោយ​លោក យិន សា​វេន ជា​អភិបាលស្រុក​ជល​គី​រី ត្រូវ​ឡើងមក​កាន់តំណែង​ជា​អភិបាលក្រុង​កំពង់ឆ្នាំង ចំណែក​លោក ហៃ មនោ​រម្យ ជា​អភិបាលក្រុង​កំពង់ឆ្នាំង ត្រូវ​ឡើងទៅ​កាន់តំណែង ជា​អភិបាលស្រុក​ជល​គី​រី​វិញ​។ លោក ឈួ​រ ច​ន្ទ័​ឌឿ​ន បាន​បន្តថា​៖ ការផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​អភិបាលក្រុង​និង​ស្រុក​នេះ​គឺជា​ច្បាប់​ដែល​បានកំណត់​រយះ​មួយ​អាណត្តិ​គឺ​៤​ឆ្នាំ ឬ​យ៉ាងយូរ​២​អាណត្តិ​គឺ​៨​ឆ្នាំ ត្រូវតែ​ផ្លាស់ប្តូរ​មុខតំណែង​ទៅកាន់​កន្លែង​ថ្មី ដូច្នេះ​ការផ្លាស់ប្តូរ​អភិបាលក្រុង និង​ស្រុក​ក្នុង​ពេលនេះ មិនមែន​មកពី​ពួកគាត់​មានគុណ​វិបត្តិ​អ្វីមួយ​នោះឡើយ គឺជា​ក្រិត​ក្រម​នៃ​ច្បាប់​របស់​ជាតិ​។​

    ​ដូច្នេះ​អភិបាលក្រុង​ស្រុក​ត្រូវ​យកចិត្តទុកដាក់​ធ្វើ​ការងារ​បំរើ​ប្រជាពលរដ្ឋនៅក្នុង​មុ​ឡ​ដ្ឋា​ន​អោយមាន​ការរីកចំរើន​លើ​គ្រប់​វិស័យ ដោយ​ត្រូវគោរព​ក្រមសីលធម៌ វិជ្ជាជីវៈ អោយបាន​ម៉ឺងម៉ាត់​ពង្រឹង​របប​ប្រជុំ​ការងារ ដាក់​ទិសដៅ​ការងារ និង​តាមដាន​ការអនុវត្ត​ការងារ ប្រកបដោយ​ប្រសិទ្ធិភាព តម្លាភាព និង​គណនេយ្យភាព​។ ត្រូវខិតខំ​ដឹកនាំ​បង្ក្រាប​បទល្មើស​ចោរលួច ចោរប្លន់ គ្រឿងញៀន បទល្មើស​នេសាទ និង​ល្បែងស៊ីសង ដែលជា​ប្រភព​នៃ​ការបង្ករ​បទល្មើស​នៅក្នុង​មូលដ្ឋាន និង​បង្ករ​អសន្តិសុខ​ក្នុងសង្គម​។ កន្លែងធ្វើការ​ងារ​ត្រូវមាន​របៀបរៀបរយ មាន​សណ្តាប់ធ្នាប់ មាន​អនាម័យ​ល្អជា​គំរូ​អោយ​ប្រជាពលរដ្ឋ​។​

    ​នៅក្នុង​ពិធី​នេះដែរ លោក យិន សា​វេន ជា​អភិបាលក្រុង​កំពង់ឆ្នាំង​ថ្មី បានធ្វើ​ការប្តេជ្ញាចិត្តថា នឹង​ខិតខំ​យក​អស់​កម្លាំងចិត្ត កម្លាំងកាយ ប្រាជ្ញា​ស្មារតី អនុវត្តន៍​អោយបាន​រាល់​ភារកិច្ច​ទាំង ឡាយ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល និង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ប្ត​គល់​ជូន ដោយ​ឈរលើ​សាមគ្គីភាព​ផ្ទៃក្នុង​អោយបាន​រឹងមាំ​។ ទន្ទឹម​នោះដែរ​នឹង​ខិតខំ​ដឹកនាំ​មន្ត្រី​ថ្នាក់ក្រោម​អោយ​អនុវត្តន៍​អោយបាន​ល្អ​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព រក្សា​អោយបាន​សុខសន្តិភាព​និង​ស្ថេរភាព និង​សណ្តាប់​ល្អ​នៅក្នុង​មូលដ្ឋាន​។ យកចិត្តទុកដាក់​ដោះស្រាយ​អោយបាន​ត្រឹមត្រូវ​ល្អ​តាម​គោល​ការ​ច្បាប់​នូវ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...