• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ​វិមានឯករាជ្យ​កំពុង​ជួសជុល​កែលំអរ អាជ្ញាធរខេត្ត​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ មកលេង​កំសាន្ត​នៅ​សួ​ច​ច្បារ​វិមានឯករាជ្យ​ជួយ​រក្សា​អនាម័យ​អោយបាន​ទាំងអស់គ្នា​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 20 November, 2017  ម៉ោង 12:34 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ ដោយសារ​ការយកចិត្ត​ទុកដាក់​របស់​អាជ្ញាធ​រ​ខេត្ត​អំពី​សោភ័ណភាព​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ថ្មីៗ​នេះ វិមានឯករាជ្យ​ដែល​នៅ​ចំ​កណ្តាល​ទីក្រុង​កំពង់ឆ្នាំង កំពង់​ត្រូវបាន​ជួសជុល​កែលំអរ​អោយបាន​ស្អាត​ដើម្បី​ស្វាគមន៍​ថ្ងៃបុណ្យ​ជាតិ​៧​មករា​។ ដោយឡែក​អាជ្ញាធរ​ក្រុង​និង​ខេត្ត ក៍បាន​អំពាវនាវ​ផងដែរ​ដល់​ប្រជាពលរដ្ឋ​ដែល​មកលេង​កំសាន្ត​នៅក្នុង​សួនច្បារ​វិមានឯករាជ្យ សូមមេត្តា​ជួយ​រក្សា​រអា​នា​ម័​យ​កុំ​បោះ​សំរាម​ចោល​ពាស់វាល​ពាសកាល ដែល​ធ្វើអោយ​បាត់បង់​សោ​ភ័​ភាព​នៅក្នុង​សួនច្បារ និង​ធ្វើអោយមាន​ការរិះគន់​ផងដែរ​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​និង​ប្រជាពលរដ្ឋ​។​

    ​លោក អម សុភា នាយក​ខុ​ទ្ទ​ការ​ល័យ​សាលាខេត្ត​កំពង់ឆ្នាំង បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា នេះ​ថា​៖ វិមានឯករាជ្យ​នៅក្នុង​ខេត្តកំពង់ឆ្នាំង បាន​កសាងឡើង​នៅក្នុង​ឆ្នាំ​១៩៨៤​។ ដើម្បី​កែលំអរ​វិមានឯករាជ្យ​អោយមាន​សោភ័ណ​ភាពល្អ ស័ក្ក​សមជា​កន្លែង​គោរព​វិញ្ញាន​ក្ខ​ន្ធ័ បុព្វបុរស​និង​យុទ្ធជន​និង​យុទ្ធ​នារី ដែល​បានធ្វើ​ពលី​កម្ម​ដើម្បី​ជាតិ​មាតុភូមិ នៅ​រៀងរាល់​បុណ្យជាតិ​នានា ថ្មីៗ​នេះ​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង បានធ្វើការ​ជុស​ជុល​កែលំអរ​វិមានឯករាជ្យ​ជា​បន្តបន្ទាប់ ដោយ​រៀប​ការ៉ូ​ម៉ាប​ជុំវិញ​ខាងក្នុង​បរិវេណ​វិមានឯករាជ្យ​។ ហើយ​បច្ចុប្បន្ននេះ​អាជ្ញាធរខេត្ត បាន​ជួល​ជាង​វាយ​ក្បាល​ទាំង​១០០​នៅលើ​កំពូល​វិមានឯករាជ្យ​ចោរ ហើយ​ដាក់​ក្បាល​នាគ​ថ្មី​ទាំង​១០០​ជាថ្មី​ឡើងវិញ​អោយមាន​សោភ័ណ​ភាពល្អ​ជាង​មុន​។ ដោយឡែក​ជញ្ជាំង​ខាងក្នុង​នៃ​តួ​វិមាន​ឯ​រាជ​ត្រូវ​បិទ​ការ៉ូ​ម៉ាប​ទាំងអស់​អោយបាន​ស្អាតបាត​។ ចំណែក​ការជួសជុល​នេះ​អាជ្ញាធរ​តម្រូវអោយ​ជាង​ជុស​ជុល​អោយ​ហើយ​នៅ​ចុងខែ​ធ្នូ​នេះ ដើម្បី​ត្រៀម​រៀបចំ​តុបតែង​ភ្លើង​ស្វា​គម៍​ធ្វើបុណ្យ​ជាតិ​៧​មករា .១៩៧៩ ៧​មករា​.២០១៨ ក្នុងពេល​ខ​ង​មុខ​នេះ​។​
    ​ ​
    ​ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា​នេះ នៅក្នុង​សួនច្បារ​ដើម​ពោ​ធ៍​គេ​ពិនិត្យឃើញ​មាន​សំរាម​ស្បោង​ផ្លាស​ស្ទិ​ច​មួយចំនួន​ដែល​ត្រូវបាន​គេ​បោះចោល​ក្នុង​អាង​នាគ​បាញ់​ទឹក​ទាំង​២​កន្លែង និង​សំរាម​មួយចំនួន​បាន​ស្អុយរលួយ​នៅក្នុង​បាត​អាង​។ ចំណែក​នៅក្រោម​ដើម​ពោ​ធ៍​ផ្នែក​ខាងត្បូង​ក៍មាន​សំរាម​ស្លឹក​ពោ​ធ៍​ជាច្រើន​ដែល​គេ​មិនទាន់​បោសសំអាត​យកទៅ​ចោល​។ ចំណែក​សំរាម​នៅតាម​ធុង​ជុំវិញ​សួនច្បារ​ក៍​នៅមាន​ពេញៗ​ធុង​ផងដែរ ដែល​អ្នកម៉ៅការ​ដឹក​សំរាម​ក្នុង​ក្រុង មិនទាន់​ប្រមូល​យកទៅ​បោះចោល​។ រឿង​ដែរ​គួរអោយ​អៀនខ្មាស់​មួយទៀត​នោះ​គឺ នៅលើ​ដើម​លឿង​រាជ​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាស់​គេ​ឃើញ​មាន​ខោអាវ​មួយ​កំ​ប្លេ​រ​ពណ៌​សរ​នៅ​ហាល​ចោល​លើ​ដើមឈើ​ដែរ​ជា​រឿង​មិន​គួរអោយ​កើតមាន​ឡើយ​។​

    ​ទាក់ទង​និង​បញ្ហា​ទាំ​អស់​ខាងលើ​អាជ្ញាធរខេត្ត​កំពង​ឆ្នាំង ក៍​ធ្លាប់បាន​អំពាវនាវ​និង​សំណូមពរ​ជា​បន្តបន្ទាប់​រួចមកហើយ ដល់​ប្រជាពលរដ្ឋ អាជ្ញាធរ​ក្រុង សមត្ថកិច្ច សូមអោយ​ជួយ​ថែរក្សារ​អនាម័យ​អោយបាន​ទាំងអស់គ្នា ក៍​ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយចំនួន​ដែរ​មក​កំសាន្ត​លេង​នៅក្នុង​សួនច្បារ​នៅតែ​មិន​ចូលរួម​ធ្វើ​អានា​ម័​យ​ឡើយ​។ ទាក់ទង​និង​ករណីនេះ​អាជ្ញាធរ​គួរតែ​ចាត់តាំង​អោយមាន​សមត្ថ​កិច្ច​ថែរក្សា​ការពារ​នៅក្នុង​សួនច្បារ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ចាប់​អប់រំ​អ្នក​បោះ​សំរាម​ចោល​ពាសវាល​កាល​ឥត​សណ្តាប់ធ្នាប់ ឬ​ផាក់ពិន័យ​អោយ​រៀង​ចាង​។​

    ​ពាក់ព័ន្ធ​និង​បញ្ហា​នេះដែរ​បងស្រី​ម្នាក់​ដែរ​ជា​កម្មករ​ថែទាំ​សួនច្បារ​បាន​និយាយ​អោយដឹងថា​៖ ពួកគាត់​មាន​គ្នា​តែ​៣​នាក់​គត់​មាន​ភា​រះ​កិច្ច​ធ្វើ​អនាម័យ​នៅក្នុង​សួនច្បារ​នេះ ប៉ុន្តែ​ពេលខ្លះ​ឡាន​ដឹក​សំរាម​រប ស់​ក្រុមហ៊ុន​មិនបាន​មក​យក​សំរាម​ជា​រៀង​ល់​ថ្ងៃ​ឡើយ គឺ​ធ្វើអោយ​សំរាម​មួយចំនួន​នៅ​ស្អុយ​ក្នុង​ធុង រឿងនេះ​ពួកគាត់​ក៍​សូម​សំណូមពរ​ដល់​អាជ្ញាធរ​ក្រុង​និង​ខេត្ត ជួយ​ជំ​រញ​ឡាន​ដឹក​សំរាម​មក​ដឹ​ជា​រៀងរាល់ថ្ងៃ​អោយបាន​ទាន់ពេលវេលា​ផង ទើប​សួនច្បារ​ស្អាតបាត​និង​គ្មាន​ការរិះគន់​ពី​ភ្ញៀវ​ទេសចរណ៍​៕ រឹទ្ធិ ជ័យ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...